ភោជនីយដ្ឋាន​​ចាស់​​បំផុត​​លើ​​លោក​ បើក​​ទទួល​ភ្ញៀវ​ដល់​សព្វ​ថ្ងៃ​

ភោជនីយដ្ឋាន​​​ Sobrino de Botín ​​ស្ថិត​នៅ​ផ្លូវ​Calle de Cuchilleros ​​​នា​ទី​ក្រុង​ Madrid ប្រទេស​អេស្ប៉ាញ​​ត្រូវ​​បាន​​​​បើក​​​ទទួល​ភ្ញៀវ​​​​​ចាប់​តាំង​ពី​ឆ្នាំ​១៧២៥​​ ​ជា​​ភោជនីយដ្ឋាន​​​​ចាស់​ជាង​គេ​បំផុត​​នៅ​លើ​ពិភពលោក​​​​ដែល​​​​បន្ត​​បើក​ដំណើរ​ការ​រហូត​​​មក​ទល់​ពេល​បច្ចុប្បន្ន​។ នេះ​បើ​យោង​តាម​​​​ឯកសារ​កំណត់​ត្រា​ពិភព​លោក Guinness Book of World Records។

 

ភោជនីយដ្ឋាន​​ចាស់​​បំផុត​​លើ​​លោក​ បើក​​ទទួល​ភ្ញៀវ​ដល់​សព្វ​ថ្ងៃ​
 

អ្នក​​​​​​​​បង្កើត​​ភោជនីយដ្ឋាន​​​​​​​​ក្នុង​សតវត្ស​ទី​១៨​​ខាង​លើ​នោះ​ឡើង គឺ​លោក​​ Jean Botín ជា​ចុងភៅ​ជន​ជាតិ​​បារាំង​​​​​និង​ភរិយា​​ជន​ជាតិ​​អូទ្រីស​របស់​​លោក​ក្នុង​បំណង​បម្រើ​​អាហារ​ដល់​​​​គ្រួសារ​អភិជន​​​រួម​ទាំង​​​​​​គ្រួសារ​​រាជ​វង្ស​​​នៅ​អេស្ប៉ាញ​ផង​ដែរ​។ មក​ទល់​​សព្វ​ថ្ងៃ​ ភោជនីយដ្ឋាន​ខាង​​លើ​​​​គឺ​​គ្រប់​គ្រង​ដោយ​​​​គ្រួសារ​​ត្រកូល​ González ជំនាន់​ទី​បី គឺ​​លោក Antonio ​និង​អ្នក​ស្រី​ Jose González ។

 

​​ដំបូង​​ឡើយ​​ភោជនីយដ្ឋាន​មាន​ឈ្មោះ​ Botin តែ​ក្រោយ​មក​បាន​បន្ថែម​ជា​ឈ្មោះ​បច្ចុប្បន្នSobrino de Botín។

 

ភោជនីយដ្ឋាន​​ចាស់​​បំផុត​​លើ​​លោក​ បើក​​ទទួល​ភ្ញៀវ​ដល់​សព្វ​ថ្ងៃ​
 

នៅ​ក្នុង​​ភោជនីយដ្ឋាន​ Sobrino de Botín មាន​បួន​ជាន់​​។ ពេល​​ភ្ញៀវ​ចូល​ទៅ​ដល់​ ពួក​គេ​អាច​ធុំ​ក្លិន​ក្រអូប​ស្រា​អេស្ប៉ាញ។ ម្ហូប​​​ដែល​​ល្បី​​ពិសេស​ជាង​គេ​​នៅ​ទី​នោះ​​គឺ​​ម្ហូបCochinillo Asado (សាច់​ជ្រូក​ខ្វៃ) និង​Cordero Asado (សាច់​ចៀម​ខ្វៃ) ជា​មួយ​ដំឡូង​បារាំង​ដុត​ទឹក​ជ្រលក់​ខ្ទឹម​បារាំង ។ ចំណែក​រាល់​សាច់​ខ្វៃ​​ធ្វើ​ជា​ម្ហូប​ទាំង​អស់​​ត្រូវ​ដាក់​ដុត​ក្នុង​ឡ​ដែក​​អាយុ​កាល​ជិត​៣០០​ឆ្នាំ​៕

ភោជនីយដ្ឋាន​​ចាស់​​បំផុត​​លើ​​លោក​ បើក​​ទទួល​ភ្ញៀវ​ដល់​សព្វ​ថ្ងៃ​
ភោជនីយដ្ឋាន​​ចាស់​​បំផុត​​លើ​​លោក​ បើក​​ទទួល​ភ្ញៀវ​ដល់​សព្វ​ថ្ងៃ​
ភោជនីយដ្ឋាន​​ចាស់​​បំផុត​​លើ​​លោក​ បើក​​ទទួល​ភ្ញៀវ​ដល់​សព្វ​ថ្ងៃ​
ភោជនីយដ្ឋាន​​ចាស់​​បំផុត​​លើ​​លោក​ បើក​​ទទួល​ភ្ញៀវ​ដល់​សព្វ​ថ្ងៃ​
ភោជនីយដ្ឋាន​​ចាស់​​បំផុត​​លើ​​លោក​ បើក​​ទទួល​ភ្ញៀវ​ដល់​សព្វ​ថ្ងៃ​
ភោជនីយដ្ឋាន​​ចាស់​​បំផុត​​លើ​​លោក​ បើក​​ទទួល​ភ្ញៀវ​ដល់​សព្វ​ថ្ងៃ​

ចុចអាន៖  ការ​ទទួល​ជនអនាថា ​និង​អ្នក​ជិះ Ferrari របស់​ភោជនីយដ្ឋាន​ខុស​គ្នា​យ៉ាង​ណា?

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ businessinsider, guinnessworldrecords​

​​​​​​​​​​​​​​​​