STEM មុខ​ជំនាញ​អាទិភាព ជួយ​​ជំរុញសេដ្ឋកិច្ចជាតិ

លោក ចាន់ រ័ត្ន ប្រធាន​នាយក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ​គូស​បញ្ជាក់​ថា STEM ជា​មុខ​ជំនាញ​អាទិភាព​ក្នុង​វិស័យ​អប់រំ​ដែល​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​និង​គ្រប់គ្រង​ផលិតកម្ម​ការងារ​​មាន​ប្រសិទ្ធភាព។

 

STEM មុខ​ជំនាញ​អាទិភាព ជួយ​​ជំរុញសេដ្ឋកិច្ចជាតិ

 

ក្នុង​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា លើក​ទី​១២ (STEM Festival) លោក​ ចាន់ រ័ត្ន យល់​ថា​ នា​ពេល​បច្ចុប្បន្ន​មុខ​ជំនាញ​នេះ គឺ​មាន​សារប្រយោជន៍​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​កំណើន​ ក៏​ដូច​ជា​លុប​បំបាត់​ភាព​ក្រ​ក្រ​និង​សន្សំ​សំចៃ​ពេលវេលា​លើ​ការងារ​នានា​នៅ​តាម​ឧស្សាហកម្ម ឬ រោងចក្រ និង​ការ​ស្រាវ​ជ្រាវ​បង្កើត​ថ្មី​ៗ​ផង​ដែរ។

 

​លោក ថា៖ “វា​នឹង​ជួយ​បង្កើន​ឲ្យ​មាន​កត្តា​ផលិត​ដែល​មាន​កំណើន​សេដ្ឋកិច្ច ហើយ​កាលណា​សេដ្ឋកិច្ច​មាន​កំណើន​នោះ​អាច​បំបាត់​ភាព​ក្រី​ក្រ និង​អាច​រំដោះ​ប្រទេស​ក្រី​ក្រ​ទៅ​ជា​ប្រទេស​ជឿន​លឿន​ដែល​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់”។

 

STEM មុខ​ជំនាញ​អាទិភាព ជួយ​​ជំរុញសេដ្ឋកិច្ចជាតិ

 

STEM មុខ​ជំនាញ​អាទិភាព ជួយ​​ជំរុញសេដ្ឋកិច្ចជាតិ

 

ចំពោះ ​រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក អ៊ឹម កុច ​យល់​ថា STEM ​អាជីព​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា កំពុង​មាន​តម្រូវ​ការ​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ។ សូម្បី​អ្នក​ប្រាជ្ញ និង​បុគ្គល​ជោគជ័យ​មួយ​ចំនួន​ដូច​ជា​លោក Steve Jobs​ ក៏​រក​ឃើញ​ការ​ផលិត​ដោយ​សារ​ការ​ផ្សំ​នៃ​មុខវិជ្ជា STEM ដែរ។

 

​មហោស្រព​ពិព័រណ៍​ STEM ​លើក​ទី​១២​ បាន​ធ្វើ​ឡើង​នៅ​សាល​កោះ​ពេជ្រ រយៈពេល២ថ្ងៃ ដោយ​មាន​ការ​ចូល​រួម​ពី​សិស្ស​មក​ពី​សា​លា​រដ្ឋ​ចំនួន​​៣៤សាលា សា​លា​អន្តរជាតិ​ Steve Jobs​ និង​សា​លា​ឯក​ជន​ជា​ច្រើន​ទៀត។

 

មហោស្រព​នេះ​មាន​ការ​បង្ហាញ​នូវ​ការ​តាំង​ពិព័រណ៍​នូវ​គម្រោង​សិក្សា និង​ស្នាដៃ​វិទ្យាសាស្ត្រ​ជា​ច្រើន​របស់​សិស្សានុសិស្ស ក្នុង​ការ​បង្ហាញ​ស្នាដៃ​ពី​ការ​រក​ឃើញ​ប្លែក​ៗ៕

 

សូមទស្សនាវីដេអូ៖

 

 

STEM មុខ​ជំនាញ​អាទិភាព ជួយ​​ជំរុញសេដ្ឋកិច្ចជាតិ

 

STEM មុខ​ជំនាញ​អាទិភាព ជួយ​​ជំរុញសេដ្ឋកិច្ចជាតិ

 

STEM មុខ​ជំនាញ​អាទិភាព ជួយ​​ជំរុញសេដ្ឋកិច្ចជាតិ

 

អត្ថបទ៖ លឹម សុ​នា