លោកជំទាវ​ ម៉ែន សំអន អំពាវនាវ​ដល់​សប្បុរសជន បន្ត​បរិច្ចាគ​វិភាគទាន ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​កុមារ​អង្គរ​

លោកជំទាវ​ ម៉ែន សំអន អំពាវនាវ​ដល់​សប្បុរសជន បន្ត​បរិច្ចាគ​វិភាគទាន ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​កុមារ​អង្គរ​

ភ្នំពេញ ​៖ តំណាង​រាជរដ្ឋាភិបាល​កម្ពុជា លោកជំទាវ ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទំនាក់​ទំ​នង ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច និង​តំណាង​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ការ​អំពាវ​នាវ ដល់​សប្បុរសជន​ទាំងអស់ បន្ត​បរិច្ចាគ​វិភាគទាន ដើម្បី​ជួយ​ដល់​មន្ទីរ​ពេ​ទ្យ​គន្ធ​បុប្ផា និង​កុមារ​អង្គរ ដែល​កំពុង​ត្រូវការ​ជំនួយ​ក្នុង​ការ​សង្គ្រោះ​អាយុជីវិត ពេល​មាន​ជំងឺ។ លោ​ក​ជំទាវ បាន​ធ្វើ​ការ​អំពាវនាវ​បែបនេះ ខណៈ​លោកជំទាវ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព ក្នុង​កម្មវិធី ប្រគំ​តន្ត្រី​សប្បុរសធម៌ បរិច្ចាគ វិភាគទាន ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ពា កាលពី​រាត្រី​ថ្ងៃទី​០៨ ខែ​ឧស​ភា ឆ្នាំ​២០១៦ នៅ​សាលសន្និសិទ​ចតុមុខ​។​

លោកជំទាវ ​ម៉ែន សំអន បាន​បញ្ជាក់​ថា​ កម្មវិធី​សម្ដែង​សិល្បៈ​សប្បុរសធម៌​​នេះ គឺ​ធ្វើ​ឡើង​ចំ​ពេល​ប្រ​មុខ​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​យក​ចិត្ត​ទុកដាក់ និង​អំពាវនាវ​ដល់​សកម្មភាព​មនុស្សធម៌​នានា ដើម្បី​ជួយ​ដល់​សង្គម ពិសេស​បន្ត​យក​ចិត្ដ​ទុកដាក់​ចំពោះ​កុមារ ដែល​ងាយ​រងគ្រោះ និង​ជន​ទីទាល់​ក្រីក្រ ។​

លោកជំទាវ​បន្ត​ថា​ ការ​ប្រគំ​តន្ត្រី​នេះ​ទៀតសោត គឺ​ចង់បាន​បង្ហាញ​ពី​ឧត្តមគតិ មនសិការ​ជួយ​គ្នា​ទៅ​វិ​ញទៅមក ព្រមទាំង​ស្មារតី សាមគ្គីភាព ដើម្បី​រួមគ្នា​ធ្វើ​សកម្មភាព​មនុស្សធម៌ និង​សប្បុរសធម៌ ជួយ​ដល់​សង្គមជាតិ និង​អ្នក​ក្រីក្រ​។​

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​បន្ត​ថា ក្នុង​ន័យ​នេះ ក្នុងនាម​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ស្រី សូម​អំពាវនាវ​ ដល់​សប្បុរសជន​ជិត​ឆ្ងាយ បន្ត​នូវ​ទឹកចិត្ត​មនុស្សធម៌​តាមរយៈ​ការ​បរិច្ចាគ​វិភាគ​ទា​ន​របស់​ខ្លួន ខណៈ​ជីវិត​កុមារ​កម្ពុជា​ជាច្រើន​នាក់ ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​កំពុង​ដង្ហោយ​ហៅរក​ជំនួយ​ថវិកា យក​មក​ជួយ​សង្គ្រោះ​ជា​ចាំបាច់​។​

សូម​បញ្ជាក់​ថា​ ថវិកា​ដែល​បាន​មកពី​ការ​បរិច្ចាគ​របស់​សប្បុរសជន ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌​នេះ បាន​ប្រមាណ​ជាង​១៥០០០​ដុល្លារ នឹង​ត្រូវ​យក​ទៅ​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ ដើម្បី​បន្ត​ជួយ​ទ្រទ្រង់​ដំណើរ​ការ​ជួយ​ព្យាបាល​ជំងឺ ដើម្បី​សង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា​រាប់​ម៉ឺន​នាក់ ក្នុង​ពេល​បច្ចុប្បន្ន​៕