ស្ត្រី​ម្នាក់​ ដោះ​ស្បែក​ជើង​បម្រុង​វាយ​ក្បាល​អ្នកកាសែត ខណៈ​ជិះ​បុក​របាំង​ពុះ​ចែក​ទ្រូង​ផ្លូវ​​

ស្ត្រី​ម្នាក់​ ដោះ​ស្បែក​ជើង​បម្រុង​វាយ​ក្បាល​អ្នកកាសែត ខណៈ​ជិះ​បុក​របាំង​ពុះ​ចែក​ទ្រូង​ផ្លូវ​​

ភ្នំពេញ​ ៖ ស្ត្រីជន​ជាតិ​ចិន​ម្នាក់​ ដោយសារតែ​ផឹក​ស្រា​ហួស​កម្រិត​ បណ្តាល​ឲ្យ​ស្រវឹង​ធ្លាក់​ភ្នែក រហូត​បញ្ជា​រថយន្ត​រ​បស់​ខ្លួន​ហោះ​ទៅ​បុក​ និង​ទំ​លើ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ទាំង​កណ្តាល​យប់ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ខណៈ​ពេល​ដែល​អ្នក​កាសែត​កំពុងតែ​ផ្តិត​យក​រូបភាព​ នៃ​ហេតុការណ៍​នេះ ​ក៏​ត្រូវ​បាន​ស្ត្រី​ចិន​រូប​នោះ​ដោះ​ស្បែក​ជើង​កែងចោត​បម្រុង​វាយ​ក្បាល​អ្នកកាសែត ហើយ​ត្រូវ​អ្នកកាសែត​ច្រាន​ឲ្យ​ដួល​ផង​ដែរ។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​យប់​ឆ្លង​ចូល​ថ្ងៃ​ទី​០៨​ ខែ​ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​និង​៤០​នាទី នៅ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ស្តុ​ប​សន្ធរ​ម៉ុក សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​បាន​ឃើញ​ស្ត្រី​ជនជាតិ​ចិន​ម្នាក់ ​រួម​នឹង​មិត្ត​ស្រី បាន​បើក​រថយន្ដ Highlanders ភ្នំពេញ 2w 0246 មួយ​គ្រឿង ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​បើកបរ​មកដល់​ស្តុ​ប​សន្ធ​រម៉ុក រថយន្ត​បង្ក​បាន​បត់​ស្តាំ​ង​មក​ផ្លូវ​កម្ពុជា​ក្រោយ ទើប​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បណ្ដោយ​ឲ្យ​រថយន្ត​ខ្ទេច​មុខ ទៅមុខ​លែង​រួច​តែម្ដង។

ស្របពេល​នោះ គេ​បាន​ឃើញ​អ្នកកាសែត​បាន​ចុះទៅ​ផ្តិត​យក​រូបភាព​នោះ ហើយ​ក្នុង​ខណៈពេលដែល​កំពុងតែ​ផ្តិត​យក​រូបភាព ​នៃ​ហេតុការណ៍​នេះ​ក៏​ត្រូវ​បាន​ស្ត្រី​ចិន​រូប​នោះ​ដោះ​ស្បែកជើង​កែងចោត បម្រុង​វាយ​ក្បាល​អ្នកកាសែត ហើយ​ត្រូវ​អ្នក​កាសែត​ច្រាន​ឲ្យ​ដួល​ផងដែរ​។​

ក្រោយពេល​កើត​ហេតុ​ រថយន្ត​បង្ក ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​៕​ស្ត្រី​ម្នាក់​ ដោះ​ស្បែក​ជើង​បម្រុង​វាយ​ក្បាល​អ្នកកាសែត ខណៈ​ជិះ​បុក​របាំង​ពុះ​ចែក​ទ្រូង​ផ្លូវ​​