ទេព បូ​ព្រឹក្ស ឮ​ថា​មាន​ប្រុស​តាម​ប្រមាញ់​ច្រើន

ទេព បូ​ព្រឹក្ស ឮ​ថា​មាន​ប្រុស​តាម​ប្រមាញ់​ច្រើន



ភ្នំពេញ ៖ កញ្ញា ទេព បូ​ព្រឹក្ស ជា​តារា​ចម្រៀង​វ័យក្មេង ​មាន​សម្រស់​ស្រស់​ស្អាត សាច់​ស​ម៉ដ្ឋ​រលោង​ដែល​ទើបតែ​ចូល​ប្រឡូក​នៅ​ក្នុង​វិថី​សិល្បៈ​ប្រហែល​ជាង​២​ឆ្នាំ​តែប៉ុណ្ណោះ តែ​បើ​និយាយ​ពី​ប្រជា​ប្រិយ​ភាព និង​សន្ទុះ​ នៃ​ការ​គាំទ្រ​នៅ​លើ​ទីផ្សារ​សិល្បៈ​ហាក់​ដូចជា​ កំពុងតែ​ដើរ​ឈានទៅរក​ភាព​ល្បីល្បាញ​ដូច​តារា​ស្រី​ដែល​មាន​ឈ្មោះ​ល្បីៗ​ឯទៀត​ផង​ដែរ​។​

ទស្សនិកជន​ជា​អ្នកគាំទ្រ​បាន​លើក​ឡើង​ថា ​កញ្ញា ទេព បូ​ព្រឹក្ស មួយ​រយៈ​ចុងក្រោយ​នេះ ​ទាំង​ប្រជាប្រិយភាព និង​កេរ្តិ៍ឈ្មោះ​របស់​នាង​ គឺ​កាន់​តែ​មាន​សន្ទុះ​ហក់​ឈានឡើង​ទៅ​មុខជា​លំដាប់ ពោល​គឺ​អាច​និយាយ​បាន​ថា នាង​កំពុង​តែ​មាន​យីអ៊ុន​ខ្ពស់​ ខណៈ​ដែល​តារា​ស្រី​ថ្មី​ដូច​នាង​មិនទាន់​រក​ឃើញ​ទីផ្សារ​ ដើម្បី​ឆក់​ដណ្ដើម​យក​កេរ្តិ៍ឈ្មោះ និង​ការ​គាំទ្រ​ល្បីល្បាញ​បាន​ដូច​នាង​នៅឡើយ​នោះ​។​

ទន្ទឹម​នឹង​ការ​គាំទ្រ​កំពុងតែ​ដើរ​ទៅ​មុខជា​លំដាប់​នេះ​ដែរ​ កញ្ញា ទេព បូ​ព្រឹក្ស ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នាង​តារា​ចម្រៀង​ស្រី​វ័យក្មេង ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​គួរ​ឲ្យ​ទាក់ទាញ​ថែម​ទៀត។ មិនតែប៉ុណ្ណោះ ​កញ្ញា ទេព បូ​ព្រឹក្ស បាន​ធ្វើ​ឲ្យ​បុរសៗ​ជា​ច្រើន​ មាន​ទាំង​អ្នក​រស់នៅ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក ​កំពុងតែ​នាំគ្នា​ជ្រួលជ្រើម​ឈ្លក់​វង្វេង​លង់​នឹង​សម្រស់​ដ៏​ស្រស់​សោភា​របស់​នាង​ផង​ដែរ​។

ថ្មីៗ​នេះ មាន​ប្រភព​មួយ​បាន​បង្ហើប​ប្រាប់​ថា បច្ចុប្បន្ន​នេះ​ កំពុង​តែ​មាន​បុរសៗ​ជាច្រើន​ហើយ​សុទ្ធតែជា​អ្នក​ដែល​មាន​ទ្រព្យ​ស្តុក ​មាន​ទាំង​អ្នករស់នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក ​កំពុងតែ​តាម​លួង​លោក​សុំ​សេចក្តី​ស្រលាញ​ពី​កញ្ញា ទេព បូ​ព្រឹក្ស ដើម្បី​បាន​នាង​យក​ទៅ​ធ្វើ

ជា​ម្ចាស់​បេះដូង​ឃុំគ្រង​ជា​កម្មសិទ្ធិ​ទៅ​ថ្ងៃ​អនាគត។
ទេព បូ​ព្រឹក្ស មិន​ធម្មតា​នោះ​ទេ ដោយ​សព្វថ្ងៃ​នេះ​ កំពុង​មាន​អ្នក​តាម​យកចិត្តយកថ្លើម​ជា​ច្រើន ​ក្នុង​បំណង​ចង់បាន​ការ​ស្រឡាញ់​ពី​រូប​នាង។​
ជាង​នេះ​ទៅ​ទៀត​នោះ​ ក៏​មាន​បុរស​អ្នកមាន​ទ្រព្យ និង​យសស័ក្ដិ​មួយ​ចំនួន​ចង់​ធានា​ជួយ​ជ្រោម​ជ្រែង​ដល់​កញ្ញា ទេព បូ​ព្រឹក្ស ទៀតផង​។​

ត្បិត​តែ​ពេលនេះ ​មាន​បុរស​ជាច្រើន​កំពុង​ព្យាយាម​តាម​លួងលោម​រំខាន​សុំ​ស្រលាញ់​ពី​កញ្ញា ទេព បូ​ព្រឹក្ស ក៏​ពិត​មែន ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា ​តើ​ ទេព បូ​ព្រឹក្ស នឹង​ព្រម​ទទួលយក​បុរស​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មក​ធ្វើជា​ម្ចាស់​បេះដូង ​ឬ​មួយ​យ៉ាងណា​នោះ​ទេ​? ខណៈ​ដែរ​មុន​ៗ​នេះ​គេ​ធ្លាប់​បាន​ដឹង​ថា នាង​តែងតែ​ធ្វើការ​ច្រានចោល និង​បដិសេធ​ជានិច្ច​ចំពោះ​សំណើ​សុំ​ស្នេហ៍។

នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ កម្ពុ​ជាថ្មី​ នៅតែ​មិន​អាច​ទំនាក់ទំនង​ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បានទេ​ ខណៈ​លេខ​ទូរស័ព្ទ​របស់​នាង​មិន​អាច​ធ្វើការ​ទាក់ទង​បាន​ឡើយ។ ​ដូច្នេះ ​កម្ពុជា​ថ្មី​សង្ឃឹមថា ​កញ្ញា ទេព បូ​ព្រឹក្ស នឹង​ចេញ​បកស្រាយ​នៅ​ពេល​ក្រោយ។

កញ្ញា ទេព បូ​ព្រឹក្ស​ ជា​តារា​ចម្រៀង​ដែល​ជ្រក​ក្រោម​ដំបូល​របស់​ផលិតកម្ម​ហង្ស​មាស​ នាង​ទើប​ហក់​ចូល​មក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បាន​ប្រហែល​ជាង​២​ឆ្នាំ​ប៉ុណ្ណោះ​ តែ បូ​ព្រឹក្ស អាច​ថ្ពក់​ទាញ​យក​បានការ​គាំទ្រ​យ៉ាង​ភ្ល្លូកទឹកភ្លូកដី​ពី​ស្រទាប់​យុវវ័យ​មិន​ចាញ់​តារា​ជើងចាស់​ប៉ុន្មាន​នោះ​ទេ​។ ប្រការ​ដែល​នាង​អាច​ឆក់​យក​បាន​ប្រជាប្រិយភាព​យ៉ាង​ឆាប់​រហ័ស​ដូច្នេះ​ គឺ​ដោយសារ​នាង​ជា​តារា​ដែល​មាន​វ័យក្មេង និង​មាន​រូប​សម្រស់​ស្អាត គួបផ្សំ​នឹង​សមត្ថភាព​របស់​នាង​ផង​ដែរ​៕

ទេព បូ​ព្រឹក្ស ឮ​ថា​មាន​ប្រុស​តាម​ប្រមាញ់​ច្រើន

ទេព បូ​ព្រឹក្ស ឮ​ថា​មាន​ប្រុស​តាម​ប្រមាញ់​ច្រើន

ទេព បូ​ព្រឹក្ស ឮ​ថា​មាន​ប្រុស​តាម​ប្រមាញ់​ច្រើន

ទេព បូ​ព្រឹក្ស ឮ​ថា​មាន​ប្រុស​តាម​ប្រមាញ់​ច្រើន

ទេព បូ​ព្រឹក្ស ឮ​ថា​មាន​ប្រុស​តាម​ប្រមាញ់​ច្រើន