អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ ដឹកនាំ​កម្លាំង​រៀបចំ​សណ្ដាប់ធ្នាប់ នៅ​តាម​ដងផ្លូវ​ជាប់​រមណីយដ្ឋាន​វត្តភ្នំ​រាប​

អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ ដឹកនាំ​កម្លាំង​រៀបចំ​សណ្ដាប់ធ្នាប់ នៅ​តាម​ដងផ្លូវ​ជាប់​រមណីយដ្ឋាន​វត្តភ្នំ​រាប​



​ភ្នំពេញ ៖​ បន្ទាប់ពី​មើលឃើញ​នូវ​ភាព​ស្មុគស្មាញ និង​មាន​ក្លិនស្អុយ ប៉ះពាល់​ដល់​សុខភាព​ប្រជាពល​រដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ ដែល​មក​កម្សាន្ត​រមណីយដ្ឋាន​វត្តភ្នំ​រាប នោះ ​លោក សុខ ស​ម្ប​ត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​ដាក់​គោលការណ៍​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ និង​សង្កាត់ ដឹកនាំ​កម្លាំង​ចុះ​មក​បោសសំអាត​សំរាម និង​រៀបចំ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ កាលពី​ថ្ងៃ​អា​ទិ​ត្យ ទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ​។​

​ក្នុង​ការ​ចុះ​មក​បោសសំអាត​សំរាម​អាជីវករ​លក់ដូរ​នៅ​ខាងក្នុង ​និង​ក្រៅ​រមណីយដ្ឋាន​វត្តភ្នំ​រាប យក​ម​ក​ដាក់​ពង្រាយ​ចោល​រាយប៉ាយ​ពាសវាលពាសកាល​ជុំវិញ​បរិវេណ​រមណីយដ្ឋាន​នេះ ដឹកនាំ​ដោយ​លោក ហួត លាភ​ពិសិដ្ឋ អភិបាលរងខណ្ឌ និង​ លោក ខុន វាសនា ប្រធាន​ការិយាល័យ​អន្តរ​វិស័យ​ខណ្ឌ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សណ្ដាប់ធ្នាប់​ខណ្ឌ ព្រមទាំង​សង្កាត់​ពន្សាំង និង​អាជីវករ​លក់ដូរ​ខាងក្នុង និង​ក្រៅ​បរិវេណ​រមណីយដ្ឋាន​វត្ត​ភ្នំ​រាប ផង​ដែរ​។​

​លោក ​ខុន វាសនា បាន​មានប្រសាសន៍ថា ជំហាន​ដំបូង​យើង​គ្រាន់តែ ដឹកនាំ​កម្លាំង​ចុះ​មក​បោស​សំ​អាត​សំរាម ដែល​បោះចោល​រាយប៉ាយ​គ្មាន​សណ្ដាប់ធ្នាប់ និង​ពន្យល់​ឲ្យ​ប្រជាពលរដ្ឋ និង​ពួក​អាជីវករ​លក់ដូរ​នៅ​ខាងក្នុង ​និង​ក្រៅ​រមណីយដ្ឋាន​វត្តភ្នំ​រាប​នេះ ឲ្យ​ចេះ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​តែ​ប៉ុ​ណ្ណោះ​។ ហើយ​កន្លងមក​យើង​ក៏​បាន​ចុះ​មក​ណែនាំ ដល់​ពួកគាត់​ផង​ដែរ ​កុំ​ឲ្យ​កាន់​ទម្លាប់​អាក្រក់​បែប​នេះ​ទៀត​។​

​លោក​បន្ត​ថា កន្លងមក​សំរាម​នៅ​តាម​ប្រឡាយ​ដងផ្លូវ​នេះ ខែប្រាំង​ធូលី ​និង​ថង់​ហើរ​ពាសវាលពាស​កាល ដោយសារតែ​មិន​មាន​កន្លែង​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​នោះ ហើយ​ខែវស្សា​មាន​ភ្លៀង ​លុះ​ពេល​នាំគ្នា​យក​សំរាម​មក​ដាក់​ចោល​នៅ​ទីនោះ​ទៀត វា​បាន​រលួយ​ជះក្លិន​ស្អុយ ពិបាក​ទ្រាំ​ខ្លាំង​មែនទែន​។​

​លោក​បញ្ជាក់​ថា បន្ទាប់ពី​មើលឃើញ​នូវ​ភាព​ស្មុគស្មាញ និង​មាន​ក្លិនស្អុយ ប៉ះពាល់​ដល់​សុខភាព​ប្រ​ជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ ដែល​មក​កម្សាន្ត​រមណីយដ្ឋាន​វត្តភ្នំ​រាប នោះ​ហើយ​ទើប​ លោក សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​ដាក់​គោលការណ៍​ឲ្យ​អា​ជ្ញា​ធរ​ខណ្ឌ​ និង​សង្កាត់ ដឹកនាំ​កម្លាំង​ចុះ​មក​បោសសំអាត​សំរាម និង​រៀបចំ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ ដើម្បីអោយ​បរិស្ថាន​ល្អ​ទីក្រុង​ស្អាត​តាម​ការណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ និង​តាម​គោល​ការណ៍​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​៕

អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ ដឹកនាំ​កម្លាំង​រៀបចំ​សណ្ដាប់ធ្នាប់ នៅ​តាម​ដងផ្លូវ​ជាប់​រមណីយដ្ឋាន​វត្តភ្នំ​រាប​

អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ ដឹកនាំ​កម្លាំង​រៀបចំ​សណ្ដាប់ធ្នាប់ នៅ​តាម​ដងផ្លូវ​ជាប់​រមណីយដ្ឋាន​វត្តភ្នំ​រាប​