Zlatan ​ឈ្នះ​ពាន​កីឡាករ​ល្អ​​ប្រចាំ​ឆ្នាំ​ នៅ​ Ligue 1 លើក​ទី​៣​

Zlatan Ibrahimovic ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្រុម​ Paris Saint-Germain ​បាន​ឈ្នះ​ពាន​​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​នៅ​​លីគ​កំពូល​បារាំង​លើក​ទី​៣ កាល​ពី​​យប់​ថ្ងៃ​អាទិត្យ។

 

Zlatan ​ឈ្នះ​ពាន​កីឡាករ​ល្អ​​ប្រចាំ​ឆ្នាំ​ នៅ​ Ligue 1 លើក​ទី​៣​

 

Zlatan ​ឈ្នះ​ពាន​កីឡាករ​ល្អ​​ប្រចាំ​ឆ្នាំ​ នៅ​ Ligue 1 លើក​ទី​៣​

 Zlatan Ibrahimovic

 

កីឡាករ​ជម្រើស​ជាតិ​ស៊ុយអែត ដែល​លេង​​២៩​ប្រកួត​នៅ​ Ligue 1​ ស៊ុត​បាន​៣៥​គ្រាប់​រូប​នេះ ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឲ្យ​ឈ្នះ​លើ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ Angel di Maria, ខ្សែ​បម្រើ​ Lassana Diarra ​​របស់​ក្រុម​ Marseille ​និង​ខ្សែ​បម្រើ​​ស្លាប​ Hatem Ben Arfa ​របស់​ក្រុម​ Nice។

 

កីឡាករ​វ័យ​​៣៤​ឆ្នាំ​រូប​នេះ ​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នេះ​២​ដង​​ កាល​ឆ្នាំ​២០១៣ និង​២០១៤ ប៉ុន្តែ​ឆ្នាំ​២០១៥ ​បាន​ទៅ​​ខ្សែ​ប្រយុទ្ធ​ Alexandre Lacazette ​របស់​ក្រុម​ Lyon ​លុះ​ដល់​​នៅ​​ឆ្នាំ​២០១៦​នេះ ​ទើប​បាន​ឈ្នះ​ម្ដង​ទៀត។ ​ក្រៅ​​ពី​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ​អតីត​កីឡាករ​ក្រុម​ AC Milan រូប​នេះ ក៏​បាន​ឈ្នះ​ពាន​ក្រុម​​ល្អ​ប្រចាំ​ឆ្នាំ​​ (Best Team of the Year) ១​ទៀត​ផង​ដែរ។

 

Zlatan ​បាន​ជួយ​ឲ្យ​ PSG លើក​ពាន​២​រដូវ​កាល​នេះ ​ដោយ​លើក​ពាន​ French Cup ​កាល​ខែ​មុន និង​ឈ្នះ​​ Ligue 1។ យ៉ាងណា ​​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​រូប​នេះ ​នឹង​ចាក​ចេញ​ពី​ក្រុម​ជើង​ឯក​បារាំង នៅ​ចប់​រដូវ​កាល​នេះ​ហើយ ប៉ុន្តែ​ពុំ​ទាន់​បញ្ជាក់​ថា​ នឹង​ទៅ​ក្រុម​ណា​​ឡើយ៕

 

Zlatan ​ឈ្នះ​ពាន​កីឡាករ​ល្អ​​ប្រចាំ​ឆ្នាំ​ នៅ​ Ligue 1 លើក​ទី​៣​

 

Zlatan ​ឈ្នះ​ពាន​កីឡាករ​ល្អ​​ប្រចាំ​ឆ្នាំ​ នៅ​ Ligue 1 លើក​ទី​៣​

 

Zlatan ​ឈ្នះ​ពាន​កីឡាករ​ល្អ​​ប្រចាំ​ឆ្នាំ​ នៅ​ Ligue 1 លើក​ទី​៣​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail