ប្រកួត​ជើង​ឯក​មធ្យម​សិក្សា ​មាន​សិស្ស​ចូលរួម​ជាង​២​ពាន់​នាក់

​ការ​ប្រកួត​ជើង​ឯក​មធ្យម​សិក្សា​ទូទាំង​ប្រទេស ​ដែល​ធ្វើ​ឡើង​ចន្លោះ​​ថ្ងៃ​ទី​១២ ​ដល់​២២ ខែ​ឧសភា ឆ្នាំ​២០១៦​​ នៅ​ខេត្ត​កំពត ​នឹង​មាន​សិស្សានុសិស្ស​ចូល​រួម​ប្រមាណ​ជា​ជាង​២​ពាន់​នាក់ ក្នុង​៦​ប្រភេទ​កីឡា​ផ្សេង​គ្នា។

 

ប្រកួត​ជើង​ឯក​មធ្យម​សិក្សា ​មាន​សិស្ស​ចូលរួម​ជាង​២​ពាន់​នាក់សន្និសិទការសែត​ការ​​ប្រកួត​ជើង​ឯក​មធ្យម​សិក្សា​ទូទាំង​ប្រទេស

 

ឯកឧត្ដម វ៉ាត់ ចំរើន  ​អគ្គលេខាធិការ​នៃ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់​ថា​​ នេះ​ជា​ការ​ប្រកួត​មធ្យម​សិក្សា​ដែល​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​ពី​សំណាក់​សិស្សានុសិស្ស​ពី​គ្រប់​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា។ អ្វី​ដែល​ធ្វើ​ឱ្យ ​ឯកឧត្ដម​ វ៉ាត់ ចំរើន ​សប្បាយ​ចិត្ត​ក្នុង​កម្ម​វិធី​ប្រកួត​នេះ​គឺ​មើល​ឃើញ​ពី​សន្ទុះ​នៃ​ការ​ចូលរួម​របស់​នារី​ៗ ​ដោយ​សិស្ស​ជាង​២​ពាន់​នាក់​នេះ មាន​សិស្ស​ស្រី​ចូលរួម​ដល់​ទៅ​៤៩​%​ទៅ​ហើយ ពោល​គឺ​សិស្ស​សរុប​២២៤៩​នាក់ មាន​ស្រី​ចំនួន​១០៥៦​នាក់។

 

ដោយ​មាន​ការ​ប្រកួត​៦​ប្រភេទ​កីឡា រួមមាន​បាល់បោះ​ (បុរស-នារី ) បាល់​ទាត់​ ( បុរស-នារី ) បាល់​ទះ​ ( បុរស-នារី) ប៉េតង់ (បុរស-នារី) វាយ​កូន​ឃ្លី​លើ​តុ ( បុរស-នារី) និង​អត្តពលកម្ម​ ( បុរស-នារី)។ ​ខាង​ក្រោម​នេះ​ជា​ចំនួន​ក្រុម​ទៅ​តាម​ប្រភេទ​កីឡា​នីមួយ​ៗ៖

 

បាល់​ទាត់

បុរស​

២៥​ក្រុម​

នារី​

២២​ក្រុម

បាល់​ទះ

បុរស​

២៤​ក្រុម​

នារី​

២៣​ក្រុម​

បាល់​បោះ

បុរស​

២០​ក្រុម​

នារី

១៧​ក្រុម​

អត្តពលកម្ម

បុរស

២៥​ក្រុម​

នារី​

២៤​ក្រុម​

ប៊ូល

បុរស

១០​ក្រុម​

នារី​

៩​ក្រុម​

វាយ​កូន​ឃ្លី​លើ​តុ

បុរស

៥​ក្រុម​

នារី​

៤​ក្រុម​

 

​ការ​បង្កើត​កម្មវិធី​ប្រកួត​នេះ​អាច​ធ្វើ​ឱ្យ​វិស័យ​កីឡា​នៅ​កម្ពុជា​ឈាន​បាន​មួយ​កម្រិត​ទៀត ដើម្បី​ជា​ការ​បណ្ដុះ​ថ្នាល​យុវជន​សម្រាប់​ត្រៀម​ខ្លួន​​ប្រកួត​ស៊ីហ្គេម ២០២៣ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

 

​អត្ថបទ៖ មុន្នី រម្យ