Floyd ​ចង់​បាន​​យ៉ាង​តិច​១០០​លាន​ដុល្លារ ទើប​​ព្រម​វ៉ៃ​ជាមួយ​អ្នក​ប្រដាល់​ UFC


Floyd Mayweather ​អតីត​កំពូល​អ្នក​ប្រដាល់​មិន​ដែល​ចាញ់ បាន​លើក​ឡើង​ថា ខ្លួន​អាច​នឹង​​ឡើង​សង្វៀន​វ៉ៃ​ជាមួយ​ Conor McGregor ​កំពូល​អ្នក​ប្រដាល់​ UFC ប៉ុន្តែ​ទាល់​តែ​បាន​តម្លៃ​​ខ្លួន​យ៉ាង​តិច​ ១០០​លាន​ដុល្លារ ទើប​អាច​ពិចារណា។

Floyd ​ចង់​បាន​​យ៉ាង​តិច​១០០​លាន​ដុល្លារ ទើប​​ព្រម​វ៉ៃ​ជាមួយ​អ្នក​ប្រដាល់​ UFC

កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិល​មិញ McGregor បាន​បង្ហោះ​រូប​ភាព​របស់​ខ្លួន​ជាមួយ​ Floyd លើ​ Twitter ដោយសារ​សរសេរ​សារ​ថា “MMA vs Boxing” ទើប​ធ្វើ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម ជា​ច្រើន​ថា កីឡាករ​សញ្ជាតិ​អៀរឡង់​រូប​នេះ នឹង​​ឡើង​វ៉ៃ​ជាមួយ​កំពូល​អ្នក​ប្រដាល់​អាមេរិក ឆាប់ៗ​ខាង​មុខ​នេះ។

យ៉ាងណា ម្ចាស់​ខ្សែ​​ក្រវាត់​​ពិភពលោក​ ប្រភេទ​៥​ទម្ងន់​ផ្សេង​គ្នា Floyd ​​​បាន​និយាយ​ថា​ ខ្លួន​ចង់​បាន​យ៉ាង​តិច​ ១០០​លាន​ដុល្លារ ទើប​អាច​ព្រម​វ៉ៃ​ជាមួយ​កីឡាករ​វ័យ​២៧​ឆ្នាំ McGregor។
Floyd ​ចង់​បាន​​យ៉ាង​តិច​១០០​លាន​ដុល្លារ ទើប​​ព្រម​វ៉ៃ​ជាមួយ​អ្នក​ប្រដាល់​ UFC
“វា​​អាច​នឹង​​មិន​មែន​ជា​ពាក្យ​ចចាមអារ៉ាម​ទេ ព្រោះ​ឈ្មោះ​នោះ​​ចង់​សំដៅ​មក​រក​ខ្ញុំ។ វា​អាច​​ក្លាយ​ជា​អ្នក​ប្រដាល់​ ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ MMA។ អ្នក​ដឹង​ទេ​ថា វា​អាច​ទៅ​រួច។ គ្រប់​ពេល​ខ្ញុំ​ឡើង​វ៉ៃ តែង​តែ​មាន​កម្រិត​ខ្ពស់ ដែល​តម្លៃ​ខ្លួន​​ប្រហែល​ ១០០​លាន​ដុល្លារ ឬ​ច្រើន​ជាង​នោះ។ ខ្ញុំ​ត្រូវ​ការ​ច្រើន​ដូច​នោះ ព្រោះ​ខ្ញុំ​​បាន​បំបែក​កំណត់ត្រា​ជា​ច្រើន ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​ប្រដាល់”។ កីឡាករ​វ័យ​៣៩​ឆ្នាំ Floyd បាន​​បញ្ជាក់​ប្រាប់​ដល់​ Fighthype.com។

ចំពោះ​តម្លៃ​ខ្លួន​ ១០០​លាន​ដុល្លារ​នេះ ​មិន​មែន​ជា​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​របស់​ Floyd ​ទេ​ ពោល​គឺ​កាល​ប៉ះ​ Manny Pacquiao ​ខែ​ឧសភា ឆ្នាំ​មុន​ ​​កំពូល​អ្នក​ប្រដាល់​ដែល​វ៉ៃ ៤៩​​ដង ឈ្នះ​ទាំង​៤៩​ដង​រូប​នេះ ទទួល​បាន​ដល់​ទៅ​ ១៨០​លាន​ដុល្លារ​ឯ​ណោះ ដែល​ជា​តម្លៃ​ខ្លួន​​​ថ្លៃ​បំផុត​ បំបែក​កំណត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ៕
Floyd ​ចង់​បាន​​យ៉ាង​តិច​១០០​លាន​ដុល្លារ ទើប​​ព្រម​វ៉ៃ​ជាមួយ​អ្នក​ប្រដាល់​ UFC

Floyd ​ចង់​បាន​​យ៉ាង​តិច​១០០​លាន​ដុល្លារ ទើប​​ព្រម​វ៉ៃ​ជាមួយ​អ្នក​ប្រដាល់​ UFC

ប្រែ​សម្រួលនិងចុះផ្សាយដោយ៖ sabay (វិន ជីវ័ន្ត)
ប្រភព៖ Dailymail

អ្នកនឹងចូលចិត្ត

  • Floyd ​ចង់​បាន​​យ៉ាង​តិច​១០០​លាន​ដុល្លារ ទើប​​ព្រម​វ៉ៃ​ជាមួយ​អ្នក​ប្រដាល់​ UFC已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ជីវិតនិងសង្គម
Tags: