តាម​ទាន់​ប្ដី​មាន​ស្រី ប្រពន្ធ​ខឹង​ពេក​វាយ​កម្ទេច​ឡាន​មួយ​លេង(វីដេអូ)

នារីម្នាក់នៅទីក្រុង Shenzhen ​បានតាមទាន់ប្ដីរបស់ខ្លួនកំពុងដឹកស្រីស្នេហ៍ដើរលេង តែមិនអាចធ្វើអ្វីស្រីម្នាក់នោះបានក៏សម្រេចចិត្តវាយកម្ទេចឡាន​ BMW 740 ​ចោលមួយគ្រឿង។

ស្ត្រីត្រកូល​ Wu ​ខាងលើបានប្រទះឃើញប្ដីរបស់ខ្លួនដឹកស្រីស្នេហ៍នៅក្នុងឡាន អំឡុងពេលខ្លួនកំពុងតែដើរទិញអីវ៉ាន់នៅក្នុងហាងទំនើបមួយ។ ដោយសារតែខឹងពេក ស្ត្រីរូបនេះក៏បានតាមប្ដីរហូតដល់កន្លែងធ្វើការ ប៉ុន្តែមិនបានជួបប្ដីនោះទេ ព្រោះលោកឡើងទៅលើ​ Office ​បាត់ទៅហើយ។ដោយឃើញតែឡានដឹកស្រីនោះ ស្រ្តី Wu ​បានរត់ទៅយកញញួរមួយ ហើយក៏វាយកម្ទេចឡានដែលសាហាយស្មន់នាក់នេះជិះ ចោលតែម្ដង។

 ក្រោយសំឡេង​​ឈ្លោះគ្នាខ្លាំងពេក មនុស្សជាច្រើន​​​ក៏ចេញមកមើលហើយសន្តិសុខយាមឡានក៏បានព្យាយាមឃាត់ ប៉ុន្តែអ្នកស្រី​ Wu ​បានព្រមានសន្តិសុខ​​​នោះថាវាជាឡាន​​របស់អ្នកស្រី។ ដោយសារតែឃើញ សភាពធ្ងន់ធ្ងរខ្លាំង សន្តិសុខក៏បានរត់ទៅប្រាប់ប្ដីរបស់ស្រ្តី Wu ​ដើម្បីមកជួយដោះស្រាយ តែគួរឱ្យសោកស្ដាយ ពេលមកដល់ក្រោមឡានទំនើបមួយនេះត្រូវរងខូចខាតបាត់ទៅហើយ។ សូមបញ្ជាក់ថាឡានដែលខ្ទេចនោះមានតម្លៃ (​១៥៧ ៥៤៤​​ដុល្លារ)

ប្រែសម្រួល៖ បុរសកម្សត់

ប្រភព៖ បរទេស


  • តាម​ទាន់​ប្ដី​មាន​ស្រី ប្រពន្ធ​ខឹង​ពេក​វាយ​កម្ទេច​ឡាន​មួយ​លេង(វីដេអូ)已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ចំនេះដឹង
Tags: