ក្រុមតន្ត្រីកងទ័ពអាកាសសហរដ្ឋអាមេរិក ប្រគំតន្ត្រី ថ្វាយ ព្រះមហាក្សត្រ និង សម្តេច ព្រះមហាក្សត្រី 

ភ្នំពេញ:

ក្រុមតន្ត្រីនៃកងទ័ពអាកាសសហរដ្ឋអាមេរិក ដែលលេងឧបករណ៍ខ្សែបានធ្វើការប្រគំតន្ត្រីពិសេសមួយ កាលពីយប់ម៉ិញ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងភ្ញៀវដទៃទៀតដែលបានទទួលការអញ្ជើញ ដើម្បីរំលឹកខួបនៃការប្រគំតន្ត្រីកាលពី ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ១៩៥៦ នៅរាជធានីភ្នំពេញ តាមការអញ្ជើញរបស់អតីតព្រះមហាក្សត្រ ព្រះបាទ សម្តេច ព្រះ នរោត្តម សុរាម្រិត និង សម្តេច ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា ។ ដោយមានការចូលរួមរបស់តន្រ្តីករខ្មែរ ២ រូប ក្រុមតន្ត្រីនៃកងទ័ពអាកាសសហរដ្ឋអាមេរិកបានប្រគំបទចំរុះអាមេរិក អឺរ៉ុប និងខ្មែរ ដោយរួមទាំងបទចំនួនពីរ ដែលជាព្រះនិពន្ធរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ហើយដែលត្រូវបានប្រគំជាលើកដំបូង នៅឆ្នាំ ១៩៥៦។ ក្រុមតន្រ្តីបានបញ្ចប់ការប្រគំរំលឹកខួបទី ៦០ ជាមួយនឹងសារជូនព្រះពរពិសេសមួយថ្វាយព្រះករុណាជាអម្ចាស់ជីវិតតំកល់លើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី រួមនឹងការប្រគំម្តងទៀតប្រកបដោយការផ្តល់ភាពកក់ក្តៅក្នុងចិត្ត នូវបទដែលជាព្រះនិពន្ធរបស់ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលមានចំណងជើងថា Monika ថ្វាយសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ។