“​ឧស្សាហ៍​ចុក ក្រហាយ​ក្នុង​ពោះ​” ត្រូវ​ប្រយ័ត្ន អ្នក​អាច​មាន​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​

“​ឧស្សាហ៍​ចុក ក្រហាយ​ក្នុង​ពោះ​” ត្រូវ​ប្រយ័ត្ន អ្នក​អាច​មាន​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​

​មូលហេតុ​ចំបង ដែល​បណ្តាល​ឲ្យ​រលាក​ក្រពះ​រ៉ាំរ៉ៃ ឬ​ស្រួចស្រាវ គឺ​ការឆ្លង​មេរោគ​ម្យ៉ាង ដែល​មានឈ្មោះ​ថា Helicobacter pylori​។

ក្រៅពីនេះ វា​អាច​បណ្តាលមកពី ៖
-​    ​ការប្រើប្រាស់​ថ្នាំ​ហួស​កម្រិត​
-​    ​ការ​ផឹកស្រា​
-​    ​របប​អាហារ​
-​    ​ការ​ច្រាល​ទឹក​ប្រមាត់​
-​    ​ការឆ្លង​មេរោគ​ផ្សិត​
-​    ​ស្ត្រេ​ស និង​ថប់​បារម្ភ​។​

​គួរឲ្យភ្ញាក់ផ្អើល​ដែរ ករណីខ្លះ ជំងឺ​នេះ​មិន​បង្ក ជា​រោគសញ្ញា​អ្វី គួរឲ្យ​កត់សម្គាល់​នោះទេ រហូត​ធ្វើឲ្យ​អ្នកជំងឺ មាន​សភាព​ធ្ងន់ធ្ងរ ហើយ​ពិបាក​ព្យាបាល​ទៀតផង​។

យ៉ាងណាមិញ បងប្អូន​គួរ​មានការ​ប្រុងប្រយ័ត្ន និង​តាមដាន​នូវ​សញ្ញា និង​រោគសញ្ញា​នៃ​ជំងឺ​រលាក​ក្រពះ ដូចខាងក្រោម​នេះ​៖
-​    ​ឈឺ​ក្នុង​ពោះ បែប​ឈឺផ្សារ ឬ​ក្រហាយៗ​
-​    ​រាគ​
-​    ​ចង្អោ​រ ឬ​ក្អួត​ញឹកញាប់​
-​    ​លែង​ឃ្លាន​អាហារ​
-​    ​ភើរ​ជូរ​
-​    ​តឹង​ណែន​ក្នុង​ពោះ​។​

​រោគសញ្ញា​ទាំង​ប៉ុន្មាន​នេះ អាច​កើត​បាត់ៗ ដែល​ជា​ហ​តុ​ធ្វើឲ្យ​អ្នកជំងឺ មិនសូវ​ចាប់អារម្មណ៍ ហើយ​រំលង​ការ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ព្យាបាល​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។