កំហុស​ឆ្គង៧យ៉ាងធ្វើឲ្យ​អ្នក​កាន់​តែធាត់ហើយ​កាន់​តែ​ចាស់!

វ័យ​របស់​អ្នក​អាច​ផ្លាស់​ប្តូរស្ទីល​សម្លៀក​បំពាក់​របស់​អ្នក។ ​យើង​ចង់​មាន​ន័យ​ថា ​បញ្ហា​ការ​ស្លៀក​សំពត់​មិន​សម ​ឬប្រវែង ​ឬពណ៌​សក់​មិន​ត្រឹម​ត្រូវ​អាច​ធ្វើឲ្យ​អ្នក​មើល​ទៅ​ធាត់​ជាង ​១០ផោន ​ឬចាស់​ជាង ​១០ឆ្នាំ។ ខាង​ក្រោម​នេះ ​ជា​កំហុស​ឆ្គង​ទូទៅ​បំផុត​ដែល​មនុស្ស​បាន​ធ្វើ ​ហើយ​ធ្វើឲ្យ​ពួកគេ​មើល​ទៅ​កាន់​តែធាត់​ និងកាន់​តែចាស់​ជាង​អាយុ៖

ស្លៀកសម្លៀកបំពាក់ខ្មៅខ្លាំងពេក

ក្នុង​ឱកាស​ជាច្រើន ​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​ជាភាព​ទាក់​ទាញ។ ​តែទោះ​បីជា​យ៉ាង​ណា ​នៅ​ពេល​អ្នក​កាន់​តែចាស់ ​អ្នកគួរ​ចៀស​វាង​ពី​សម្លៀក​បំពាក់​ពណ៌​ខ្មៅ។ ​ពោល ​នៅ​ពេល​អ្នក​កាន់​តែ​ចាស់ ​ស្បែក​របស់​អ្នក​កាន់​តែ ​សឡើង ​ហើយ​សម្លៀក​បំពាក់ ​និង​សក់​ខ្មៅ​នឹង​បង្កើត​ភាព​ខុសគ្នា​ទាំង​ស្រុង។ ​ភាព​ខុស​គ្នានេះ ​នឹងធ្វើ​ឲ្យអ្នក​មើល​ឃើញ​ពីបញ្ហា​យ៉ាង​ច្បាស់​របស់​អ្នក​ដូចជា ​ភាព​ជ្រីវ​ជ្រួញ ​ស្នាម​រង្វង់​ខ្មៅ…។ នេះ​ជា​ហេតុ​ អ្នក​ត្រូវ​លាប​ថ្នាំ​សក់​របស់​អ្នក​ពណ៌​ទង់ដែង។ ​នេះនឹង​ធ្វើឲ្យ​អ្នក​មើល​ទៅក្មេង​ជាង​មុន​៥ឆ្នាំ។ ​ហើយ​ប្រសិន​បើអ្នក​ចូល​ចិត្ត​សម្លៀក​បំពាក់​ពណ៌​ខ្មៅ ​អ្នក​អាច​ស្លៀក​វាបាន ​តែអ្នក​ត្រូវប្រើ​គ្រឿង​អលង្ការ​ចម្រុះ​ពណ៌។

សម្លៀកបំពាក់ធំៗពេក

ត្រង់​ចំណុច​នេះ ​អ្នក​គួរ​ដឹង​ថា ​អ្នក​តែង​តែទិញ​សម្លៀក​បំពាក់​ខុស​ទំហំ។ ​ពោល ​នៅ​ពេល​ទិញ​សម្លៀក​បំពាក់ ​អ្នក​គួរ​ដឹងថា ​អ្នក​កំពុង​ទិញ​សម្លៀក​បំពាក់​ដើម្បី​បិទ​បាំង​រាង​កាយ​របស់​អ្នក ​មិន​មែន​លាក់​ខ្លួនក្នុង​ខោ​អាវ​ទេ។ ​នេះ​ជា​ហេតុ​ផល​ អ្នក​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន ​នៅ​ពេល​ទិញ​សម្លៀក​បំពាក់ ​ហើយ​ត្រូវ​ប្រាកដ​ថា ​អ្នក​បាន​ទិញ​សម្លៀក​បំពាក់​ដែល​សម​ល្មម​នឹងអ្នក។

ការស្លៀកសំពត់វែងពេក

ដោយ​សារ​អ្នក​ចាស់ ​មិន​មែន​មាន​ន័យថា ​អ្នក​មិន​អាច​ស្លៀក​សំពត់​ខ្លី​បានទេ។ ​ទោះបី​ជាយ៉ាង​ណា ​អ្នកគួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទំហំ​មិនបាន​កំណត់។ ​អ្នកគួរ​ដឹងថា ​សំពត់​ត្រឹម​ពាក់​កណ្តាល​កំភួន​ជើង​សក្តិ​សម​ចំពោះ​មនុស្ស​ស្រីវ័យ ​២០ឆ្នាំ ​ជាហេតុ​អ្នក​គួរស្លៀក​សំពត់​ត្រឹមពាក់​កណ្តាល​ជង្គង់។

អ្នកជ្រើសរើសវ៉ែនតាខុស

អ្នក​គួរ​ដឹងថា ​ប្រសិន​បើអ្នក​ត្រូវការ​ពាក់​វ៉ែនតា ​អ្នកត្រូវ​ទិញ​ដង​វ៉ែនតា​ដែល​សក្តិ​សម។ ​នៅ​ពេល​ជ្រើស​រើស​ដង​វ៉ែនតា ​អ្វី​ដែល​សំខាន់​គឺថា ​មុខអ្នក​មើល​ទៅ​សក្តិ​សម​នឹង​វ៉ែនតា​ទាំងនេះ។ ​ដើម្បី​ជ្រើស​រើស​ដង​វ៉ែនតា​ឲ្យបាន​ត្រឹមត្រូវ​សម​នឹង​ផ្ទៃមុខ​របស់​អ្នក ​អ្នកអាច​មើល​ក្នុង​ទស្សនា​វដ្តី​ទាន់​សម័យ​មួយ​ចំនួន​ ហើយ​មើល​ថា ​តើប្រភេទ​វ៉ែនតា​មួយ​ណា​សក្តិ​សម​នឹង​ទម្រង់​មុខ​របស់​អ្នក។ ​ហើយ​អ្វីដែល​សំខាន់ ​អ្នក​ត្រូវ​ជ្រើស​រើស​ដង​វ៉ែនតា​ពណ៌​ដិត។​ អ្នកមិ​នត្រូវ​លាក់​ភ្នែក​របស់​អ្នក​ឡើយ។

កុំដើរផ្សារជាមួយនឹងមនុស្សខុស

អ្នកគួរ​ប្រុង​ប្រយ័ត្ន​ជាមួយ​នឹងអ្នក​ដែល​ទៅ​ជាមួយ ​នៅ​ពេល​ដើរ​ផ្សារ​ទិញ​សម្លៀក​បំពាក់។​ សម្លៀក​បំពាក់​ខ្លះ​សម​ល្មម​នឹង​មនុស្ស​ស្រីវ័យ ​២០ឆ្នាំ ​ប៉ុន្តែវា​មិន​សក្តិ​សម​នឹងអ្នក។ ​ផ្ទុយ​ទៅវិញ ​ពេល​ដែល​អ្នក​ស្លៀក​ទៅ ​អ្នកនឹង​មើល​ទៅគួរ​ឲ្យចង់​សើច។ អ្នក​អាច​នៅតែ​ជា​មនុស្ស​ទាន់​សម័យ ​ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដ​ថា ​អ្នក​ផ្លាស់ប្តូរ​សម្លៀក​បំពាក់​ទៅតាម​វ័យ​របស់​អ្នក។ ​នេះជា​ហេតុ​ដែល​អ្នកត្រូវ​ជ្រើស​រើស​គ្រឿង​អលង្ការ​ទាន់​សម័យ​មួយ​ចំនួន​ដែល​សក្តិសម​នឹង​សម្លៀក​បំពាក់​របស់អ្នក។

ស្បែកជើងកែង

បើទោះ​បីជា​ស្បែក​ជើង​កែង​ចោត​នៅតែ​មាន​ការ​ពេញ​និយម ​តែមិន​មែន​មាន​ន័យថា ​វាជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ឡើយ ​ជា​ពិសេស​ប្រសិន​បើអ្នក​ស្ថិត​ក្នុង​វ័យលើ ​៣០ឆ្នាំ ​និង​ទម្ងន់ ​៦០ផោន។ ​ក្នុង​ករណី​នេះ ​អ្នកគួរ​ជ្រើស​រើស​ប្រភេទ​ស្បែក​ជើង​មាន​រាង​ស្លីម។

កន្សែងបង់ក
ប្រហែល​ជាអ្នក​គិតថា ​អ្នក​មើល​ទៅស្អាត​នៅពេល​បង់កន្សែង​សូត្រ​ជុំវិញក​របស់អ្នក ​ប៉ុន្តែ​យើង​ជឿថា ​អ្នក​មើល​ទៅមិន​ស្អាត​ទេ។ ​ជាការ​ពិត​ណាស់ ​អ្នក​មើលទៅ​ដូចជា​មនុស្ស​ជំនាន់​សតវត្សរ៍​ទី ៦០ ​ចឹង។ កន្សែង​បង់ក​អាច​ជា​គ្រឿង​អលង្ការ​ស្អាត។ ​ទោះបី​ជាយ៉ាង​ណា ​ផ្ទុយពី​បង់​កន្សែង​នៅនឹងក ​អ្នកអាច​ប្រើវា​ពាក់​នៅនឹង​ដៃ​កាបូប​របស់អ្នក​(ពណ៌​ខុសគ្នា) ​ឬអ្នក​អាច​ពាក់ខ្សែ​ដៃសូត្រ។ ម្យ៉ាង​វិញទៀត ​ប្រសិន​បើអ្នក​ចូលចិត្ត​ពាក់​គ្រឿង​អលង្ការ ​ត្រូវ​ប្រាកដ​ថា ​អ្នក​ជ្រើស​យក​គ្រឿង​អលង្ការ​ទំហំធំ ​ហើយ​ប្រើវា​នៅពេល​ពាក់​អាវធំ ​ឬសំពត់៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • កំហុស​ឆ្គង៧យ៉ាងធ្វើឲ្យ​អ្នក​កាន់​តែធាត់ហើយ​កាន់​តែ​ចាស់!已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ចំនេះដឹង
Tags: