ការងារ​យប់ ចៀសបាន ចៀសទៅ ប្រយ័ត្ន​គ្រោះថ្នាក់​

ការងារ​យប់ ចៀសបាន ចៀសទៅ ប្រយ័ត្ន​គ្រោះថ្នាក់​

​ការងារ​វេន​យប់ អាច​ទទួលបាន​ប្រាក់ខែ ល្អ​ជាង​ការងារ​វេន​ថ្ងៃ ប៉ុន្តែ ប្រសិនបើ​អ្នក​គិត​ទៅលើ​សុខភាព​វិញ ការងារ​វេន​យប់ ពិត​ជា​គ្រោះថ្នាក់ ហើយ​អាច​ធ្វើឲ្យ​អ្នក ប្រឈម​នឹង​បញ្ហា​ជាច្រើន​។​

​រំខាន​ដល់​ដំណេក​
​ខួរក្បាល​របស់​មនុស្ស​យើង មាន​ផ្នែក​មួយ​ដែល​ហៅថា “​ម៉ោង​មួយ​ថ្ងៃៗ​”​។ ផ្នែក​នេះ​ជា​អ្នករ៉ាប់រង វដ្ត​នៃ​ការវិល​ជុំ​របស់​រាងកាយ ដូចជា ការ​គេង ការរំលាយ​អាហារ អត្រា​បេះដូង​លោត និង​សីតុណ្ហភាព​ជាដើម​។ ការងារ​វេន​យប់ អាច​រំខាន​ដល់​ដំណើរការ​នេះ ហើយ​ប៉ះពាល់​ដល់​សុខភាព​ទាំងមូល​។​

​រំខាន​ដល់​ការរំលាយ​អាហារ​
​ពេលវេលា​នៃ​ការ​ញ៉ាំ​របស់​អ្នក ត្រូវបាន​ផ្លាស់ប្តូរ ហើយ​អ័រម៉ូន និង​ការរំលាយ​អាហារ ក៏​លែង​មាន​តុល្យភាព​ដែរ​។​

​អាច​បណ្តាលឲ្យ​កើត ជំងឺ​ទឹកនោម​ផ្អែម​
​ជំងឺ​ទឹកនោម​ផ្អែម និង​ការ​ធាត់​លើស​ទម្ងន់ ជា​ការប្រឈមមុខ​ដ៏​ខ្ពស់ សម្រាប់​អ្នក​ធ្វើការ​វេន​យប់​។​

​បង្កើន​ការ​ប្រឈម នឹង​ជំងឺ​មហារីក​ដោះ​
​ការសិក្សា​មួយ​ចំនួន​បាន​រកឃើញថា ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ដោះ ត្រូវ​បាន​កើនឡើង ចំពោះ​ស្ត្រី​ដែល​ធ្វើការ​វេន​យប់​។​

​ធ្លាក់​ទឹកចិត្ត និង​ថប់​បារម្ភ​
​អ្នកធ្វើការ​វេន​យប់ តែងតែ​ស្ត្រេ​ស ហើយ​មាន​បញ្ហា​សុខភាព​ជា​ច្រើន ដែល​ធ្វើឲ្យ​ពួក​គេ​ចេះ​តែ​ធ្លាក់​ទឹកចិត្ត​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។