មុននឹងទិញ ​“​រទេះ​ក្មេង​ដើរ​” សូមអានអត្ថបទនេះសិន

មុននឹងទិញ ​“​រទេះ​ក្មេង​ដើរ​” សូមអានអត្ថបទនេះសិន

​សម្រាប់ “​រទេះ​ក្មេង​ដើរ​” នៅ​ប្រទេស​កាណាដា អ្នក​មិន​អាច​ផ្សព្វផ្សាយ  ឬ​តាំង​លក់​វា​បាន​នោះទេ បើ​មិន​អឺចឹង អ្នក​នឹង​ត្រូវ​ផាកពិន័យ ជា​ទឹកប្រាក់​រហូតដល់ ១០០,០០០ ដុល្លារ ឬ​ជាប់គុក ៦ ខែ​ទៀត​ផង​។​

​ច្បាស់​ស្តីពី “​រទេះ​ក្មេង​ដើរ​” ត្រូវបាន​អនុម័ត​កាលពី​ឆ្នាំ ២០០៤ ដើម្បី​ការពារ មិនឲ្យ​មាន​ការ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ ចំពោះ​កុមារ​តូចៗ​ដាច់ខាត​។​

​ក្រសួង​សុខាភិបាល​កាណាដា បាន​ប្រមូល​ទិន្នន័យ​ពី​មន្ទីរពេទ្យ ចំនួន ១៦ ក្នុងប្រទេស ហើយ​បាន​រកឃើញថា កុមារ ១,៩០០ នាក់ ដែល​មាន​អាយុ​ពី ៥ ទៅ ១៤ ខែ បាន​ទទួល​រងគ្រោះ ដោយសារ​តែ​ឧបករណ៍​មួយ​នេះ ក្នុង​ចន្លោះ​ឆ្នាំ ១៩៩០ និង ២០០២​។​

​គ្រោះថ្នាក់​ទាំងនេះ មានដូចជា  ៖
-​    ​ធ្លាក់​ទី​លើ​ជណ្តើរ​
-​    ​រអិលដួល​
-​    ​អាច​ឈោង​ចាប់​សម្ភារៈ​គ្រោះថ្នាក់ ដូចជា ថ្នាំពុល កាំបិត ឬ​ទឹក​ក្តៅ​ជាដើម​។​

​កាណាដា ជា​ប្រទេស​ទី​មួយ​ហើយ ដែល​បង្កើត​ច្បាប់​បែបនេះ​។​

"​ឪពុក​ម្តាយ​គួរតែ​ដឹង ឧបករណ៍​ទាំងនេះ អាច​ព្យារ​ពេល ការលូតលាស់​ចលនា និង​សតិបញ្ញា​របស់​កុមារ​។ ក្រៅពីនេះ វា​អាច​បង្ក​គ្រោះថ្នាក់​ទៀតផង​" នេះ​ជា​ប្រសាសន៍​របស់ វេជ្ជបណ្ឌិត​រោគ​កុមារ អា​ឡាន ហ្គ្រី​ន (Alan Greene) ទៅកាន់​កាសែត The New York Times​។​

​យ៉ាងណាមិញ បងប្អូន​គួរ​យក​មេរៀន ទុកជា​បទ​ពិសោធន៍ និង​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ ពេល​បងប្អូន​ទិញ​វា​យកមកប្រើ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។