Michelle Chen ថត​អាក្រាត​ផ្នែក​ខាងលើ​ក្នុង​រឿង​ហូលីវូដ​ថ្មី​

6 Videos

ជីវិតសិល្បៈរបស់តារាសម្តែងស្រីតៃវ៉ាន់ Michelle Chen បានដំណើរការយ៉ាងល្អ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនាងក៏ទើបនឹងឈានជើងចូលក្នុងខ្សែភាពយន្តហូលីវូដកាលពីពេលថ្មីៗនេះផងដែរ ។ តារាសម្តែងស្រីសាច់ចាំរូបនេះបានចូលរួមសម្តែងក្នុងរឿងហូលីវូដ Pali Road ដែលតួអង្គប្រុសសហការជាមួយនាងគឺតារាសម្តែងក្នុងរឿង Twilight Saga លោក Jackson Rathbone ។

Michelle Chen ថត​អាក្រាត​ផ្នែក​ខាងលើ​ក្នុង​រឿង​ហូលីវូដ​ថ្មី​

នៅក្នុងរឿងនេះ គេក៏ឃើញមានឈុតឆាកស្រើបស្រាលរវាងអ្នកទាំងពីរផងដែរ ហើយបើយោងតាមសារព័ត៌មាន គេបានដឹងថា នាង Michelle ត្រូវបានអ្នកដឹកនាំតម្រូវឈុតអាក្រាតផ្នែកខាងលើថែមទៀតផង ។ រឿងនេះជារឿងប្រភេទស្នេហារ៉ូមែនទិក ដែលនាង Michelle ដើរតួជាគ្រូពេទ្យម្នាក់ចុះហ្វឹកហាត់ការងារ ហើយចំណែកលោក Jackson ដើរតួជាគ្រូបង្រៀនថ្នាក់វិទ្យាល័យម្នាក់ ។

Michelle Chen ថត​អាក្រាត​ផ្នែក​ខាងលើ​ក្នុង​រឿង​ហូលីវូដ​ថ្មី​

ថ្វីបើយ៉ាងនេះក្តី គេពុំទាន់ដឹងថា សាច់រឿងនេះនឹងយ៉ាងណានោះទេ ដោយគេគ្រាន់តែដឹងថា រឿងនេះនឹងបង្ហាញពីការសហការគ្នារវាងហាវ៉ៃ និង ប្រទេសចិន ។ សព្វថ្ងៃ នាង Michelle មានវ័យ ៣២ ឆ្នាំ ហើយនាងកំពុងតែមានបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងលោក Chen Xiao ក្រោយពីសម្តែងរឿងជាមួយគ្នាកាលពីឆ្នាំ ២០១៥ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)