តែងតាំង​កូនស្រី​លោក​យុ​ទ្ឋ ភូ​ថង ជា​អភិបាលរង​ខេត្តកោះកុង

ខេត្តកោះកុង ៖ លោកស្រី មិថុនា ភូ​ថង ដែល​គេ​ស្គាល់​ថា​ជា​កូនស្រី​លោក យុ​ទ្ឋ ភូ​ថង រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ និង​ជា​អតីត​អភិបាលខេត្ត​កោះកុង បាន​ត្រូវ​ក្រសួងមហាផ្ទៃ​តែងតាំង​ជា​អភិបាលរង​ខេត្តកោះកុង ជំនួស​លោកស្រី អេ​ង គឹ​មនាង ដែល​ត្រូវ​ចូល​និវត្តន៍​។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ទៀត​ថា ពិធី​ប្រកាស​តែងតាំង និង​ចូល​កាន់​មុខ​តំណែង​ខាងលើ​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ឧសភា ២០១៦ ក្រោម​អធិបតី​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ៕