សាហាវ​! កាន់​ប៉័ងតោ​កាប់​សត្រូវ​ដាច់​ដៃ​ម្ខាង ព្រោះ

ខេត្តកណ្ដាល ​៖ ​បុរស​​ម្នាក់​ត្រូវ​​នគរបាល​ក្រុង​តា​ខ្មៅចាប់ខ្លួន បន្ទាប់​​ពី​​​យក​កាំបិត​ប៉័ង​តោ​កាប់​បុរស​​ម្នា​ក់ចំ​ក្បាល និង​កាប់​​ដាច់​ប្រអប់​ដៃម្ខាង​​​គួរ​ឱ្យ​​ញាក់សាច់​ ​ដែលហេតុការណ៍នេះ​ កើត​ឡើង​កាលពី​វេលា​ម៉ោង​០៧ និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ឧ​សភា ស្ថិត​​នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សា​ក្រពើ​ហា សង្កាត់​ព្រែក​ប្ញ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ ។

​​ជន​ស​ង្ស័យ​​ខាងលើ​​ឈ្មោះ​ដួង ចាន់​រស្មី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​មុខរបរ​មិនពិតប្រាកដ​ ​មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល​​ ។​ ចំណែក​ជន​រង​គ្រោះ​​ឈ្មោះ​ឡៅ ចាន់​ក្តឹប ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ លក់​តែ​គុ​ជ មាន​​ទីលំនៅ​ក្នុង​ភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ ​​។

​ប្រភព​ឱ្យ​ដឹង​​ថា ​នៅ​មុនពេល​​កើតហេតុ​ ​​​ជន​​រង​​គ្រោះ​កំពុង​តែ​​អង្គុយ​លក់​​តែ​គុ​ជ​នៅ​កន្លែង​កើតហេតុ​ខាងលើ ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​បាន​ដើរ​ម្នាក់ឯង​កាន់​កាំបិត​បុ័ងតោ កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​២​កាំបិត​ បណ្តាលឱ្យ​​ត្រូវ​ចំ​ក្បាល​ផ្នែក​​​ចំហៀង​ខាង​ឆ្វេង​ និង​ដាច់​ប្រអប់ដៃ​ខាងឆ្វេង​ចេញពី​ដៃ ហើយ​​​រត់គេច​ខ្លួន​ ។

ក្រោយ​​ពី​ទទួល​បានព័ត៌​មានភ្លាម​ ត្រូវ​កម្លាំង​​សមត្ថកិច្​​​ជួយ​សង្គ្រោះ និង​ប​ញ្ជូន​​ជន​រង​គ្រោះទៅ​កាន់​មន្ទី​ពេទ្យ និង​ដោយ​បាន​ចម្លើយ ច្បាស់លាស់​ពី​ជន​រង​គ្រោះ​ កំលាំង​​ក៏ចុះធ្វើការ​ស្រាវជ្រាវ​​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន ​នៅ​វេលា​ម៉ោង​០៩ ​និង​៤០​នាទី​ព្រឹក ថ្ងៃ​ដដែល ហើយ​​​​នាំ​ទៅ​យក​​​កាំបិត​ ដែល​លាក់​ទុក​ក្នុង​គុម្ព​ចេក​នៅ​បរិវេណ​មន្ទីរពេទ្យ​ជ័យ​​ជំនះ រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​​តា​ខ្មៅ ដើម្បី​ធ្វើការ​សាកសួរ  ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​ពិតជា​​ធ្វើ​សកម្មភាព​កាប់​​ទៅ​លើ​ជន​រង​គ្រោះ​​ពិតប្រាកដ​​មែន​​ ព្រោះ​​ខឹង​ ​និង​​​​​បាន​​វាយ​ម្តាយ​របស់​ខ្លួន​កាលពី​ប្រាំ​​ថ្ងៃមុន ​។ កាំបិត​ដែល​ជន​សង្ស័យ ​​យក​ទៅ​កាប់​ជន​រង​គ្រោះ​ គឺ​​ទិញ​ពី​ផ្សារ​​តា​ខ្មៅ​ចាស់​ ក្នុង​តំលៃ​១.៨០០០​​រៀល ។