ក្តៅពេក! ដល់ថ្នាក់ទឹកជ្រោះដ៏ល្បី​ នៅឈៀងម៉ៃ រីងស្ងួតអស់

ថៃ ៖ ដោយសារតែបច្ចុប្បន្ន អាកាសធាតុមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ គួបផ្សំនឹងការបំផ្លាញធនធានធម្មជាតិ រួមមានព្រៃឈើ និងការបំពុលបរិយាកាសផ្សេងៗផងដែរនោះ បានធ្វើឲ្យកំណើនផែនដីកាន់តែក្តៅឡើងៗ រហូតមានប្រទេសមួយចំនួនជួបគ្រោះទុរភិក្ស រាំងស្ងួត និងមានមនុស្សស្លាប់ជាច្រើនផងដែរ។

តួយ៉ាង បើតាមប្រភពសារព័ត៌មាន របស់ថៃ ដែលបានធ្វើការចេញផ្សាយ កាលពីពេលថ្មីៗកន្លងទៅនេះ បានឲ្យដឹងថា ទឹកជ្រោះដែលមានប្រជាប្រិយភាពទាក់ទាញ និងស្រស់ស្អាត ដែលគេស្គាល់ថា Huay Kaew ស្ថិតក្នុងខេត្ត ឈៀងម៉ៃ ទឹកដីប្រទេសថៃនោះ កំពុងតែជួបវិបត្តិ បាត់បង់ភ្ញៀវទេសចរ អស់មួយកម្រិត ដោយសារតែអាកាសធាតុប្រែប្រួល ក្តៅក្រហែង បង្កជាគ្រោះរាំងស្ងួត គ្មានទឹកហូរធ្លាក់ដូចសព្វដង។ ដោយឡែកអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ឈ្មោះ Peaxto បានធ្វើចែករំលែករូបភាពនេះដែរ បានរំលេចថា «តើយើងត្រូវធ្វើដូចម្តេចទៅ បើកន្លែងទឹកជ្រោះដ៏ស្រស់ស្អាតមួយនេះ លែងមានទឹកហូរធ្លាក់អីចឹង?» ។

គួរបញ្ជាក់ដែរថា ទឹកជ្រោះ Huay Kaew មានកម្ពស់ប្រមាណជា ១០ម៉ែត្រ ដែលមានខ្សែទឹកហូរចេញពីទឹកទន្លេ ក្នុងតំបន់ឧទ្យាន Doi Suthep National Park ក្បែរទីតាំងទឹកធ្លាក់ចំងាយប្រមាណជា ៦គីឡូម៉ែត្រ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖​

គួររំលឹកដែរថា តួយ៉ាងបើតាមប្រភពសារព័ត៌មាន CCTV បានធ្វើការចេញផ្សាយថ្មីៗនេះ បើយោងទៅតាមស្ថិតិរបស់រដ្ឋាភិបាលនៃប្រទេសឥណ្ឌា ដែលមានប្រជាជនសរុបជាង ១,០០០ពាន់លាននាក់ បានឲ្យដឹងថា យ៉ាងហោចណាស់មានប្រជាជនជាង ៣៣០លាននាក់ ដែល

ប្រភពបន្តថា តំបន់ធំៗមួយចំនួន នៃភាគខាងត្បូង ភាគខាងកើត និងភាគកណ្តាលនៃប្រទេសឥណ្ឌា គឺកំពុងតែប្រឈមមុខនឹងគ្រោះរាំងស្ងួត និងរលកកំដៅកាន់តែកើនឡើង ដែលពុំធ្លាប់មានពីមុនមក។ សីតុណ្ហភាពនឹងកើនដល់ ៤០អង្សាសេ ពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញ រថភ្លើងផ្ទុកទឹករាប់លានគីប ចេញដំណើរស្ទើររាល់ថ្ងៃ ដើម្បីចែកចាយទឹកដល់ប្រជាជន ដែលរស់នៅក្នុងតំបន់ដែលរងគ្រោះផងដែរ ៕  

ដោយឡែកកាលពីថ្ងៃទី ​០៥ ខែកក្កដា ឆ្នាំ ២០១៥មុននេះ  តែមិន បង្កឲ្យ មានគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ ឬអ្នកធ្វើដំណើរ ម្នាក់ណា នោះឡើយ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ផ្លូវថ្នល់ ប្រវែង ១៥០ ម៉ែត្រ បានដាច់រហែកជា ២ពីរ និងម្ខាងបាន ដាច់ធ្លាក់ចុះ មកក្រោម កម្ពស់១ ទៅ ២ ម៉ែត្រ។ បន្ទាប់ពី មានហេតុការណ៍ ក្រុមសមត្ថកិច្ច និង ប្រជាពលរដ្ឋ នៅក្នុងតំបន់ បាននាំគ្នា ថតរូប និងធ្វើការ ផ្សព្វផ្សាយ ចូលក្នុង អ៊ិនធើណេត យ៉ាងព្រោងព្រាត។

យ៉ាងណាមិញ មូលហេតុដែល បណ្ដាលឲ្យមាន ហេតុការណ៍បែបនេះ ដោយសារតែ គ្រោះ រាំងស្ងួត ខណៈដែល កំរិតទឹក ប្រឡាយ (Klong) Rapeepat កាន់តែថយចុះ ឬរីងស្ងួត យ៉ាងខ្លាំង។ នាពេលនេះ ផ្លូវមួយខ្សែនេះ ត្រូវបាន បិទជា បណ្ដោះអាសន្ន ដើម្បីធ្វើការជួសជុល និង ការជួសជុលនេះ ត្រូវ ចំណាយប្រាក់ ប្រហែលជា ១០លាន បាត ឬជិត ៣ សែនដុល្លារអាមេរិក៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្តៅពេក! ដល់ថ្នាក់ទឹកជ្រោះដ៏ល្បី​ នៅឈៀងម៉ៃ រីងស្ងួតអស់

ក្តៅពេក! ដល់ថ្នាក់ទឹកជ្រោះដ៏ល្បី​ នៅឈៀងម៉ៃ រីងស្ងួតអស់

ក្តៅពេក! ដល់ថ្នាក់ទឹកជ្រោះដ៏ល្បី​ នៅឈៀងម៉ៃ រីងស្ងួតអស់

ក្តៅពេក! ដល់ថ្នាក់ទឹកជ្រោះដ៏ល្បី​ នៅឈៀងម៉ៃ រីងស្ងួតអស់

ក្តៅពេក! ដល់ថ្នាក់ទឹកជ្រោះដ៏ល្បី​ នៅឈៀងម៉ៃ រីងស្ងួតអស់