បុរស​ម្នាក់​នេះ ថោកទាប​ហួស​ថ្លែង

ខេត្តតាកែវ ៖ បុរស​ជា​ប្តី​ចុង ត្រូវ​ស្ត្រី​ប្រពន្ធ​ប្តឹង​ប៉ូលិស​ស្រុក​បាទី​ឱ្យ​ចាប់ខ្លួន​កាត់ទោស​ទៅ​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​បុរស​រូប​នេះ​លួង​លោម​​កូនស្រី​ចុង​រំលោភ រហូត​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅ​ហើយ ទើប​ស្ត្រី​ជា​ប្រពន្ធ​អត់ទ្រាំ​លែង ក៏​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​តែ​ម្តង ដែល​​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​០៨ ឧសភា ២០១៦ ស្ថិត​ក្នុងស្រុក​បាទី ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​ឯក រិ​ទ្ធ អាយុ​៣៥​ឆ្នាំ ជា​ប្ដី​ចុង មាន​ប្រពន្ធ​ឈ្មោះ​ជា មឿ​ន អាយុ​៤១​ឆ្នាំ មានកូន​៦​នាក់​ក្នុង​បន្ទុក (​កូន​ប្តី​ដើម​៤ និង​ប្តី​ក្រោយ​២) ហើយ​កូនស្រី​ដែល​ជន​តិ​រិ​ច្ឆា​ន​នេះ​រំលោភ​អាយុ​១៥​ឆ្នាំ (​ជា​កូន​ប្ដី​មុន​) ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​ក្នុង​អំឡុង​ខែតុលា ឆ្នាំ​២០១៥ រហូត​ដល់​ថ្ងៃ​ទី​៧ ឧសភា ២០១៦ ទើប​កូនស្រី​បាន​និយាយ​រៀបរាប់​ប្រាប់​ម្ដាយ​ខ្លួន​ថា គេ​មាន​ផ្ទៃពោះ​ដោយសារ​ពុក​លួងលោម​រំលោភ​ជា​ច្រើន​លើក​ច្រើន​សារ ដោយ​រំលោភ​រួច​តែងតែ​និយាយ​គំរាម​សម្លាប់​​ចោល «​បើ​ហ៊ាន​និយាយ​ប្រាប់​ម្ដាយ គឺ​គេ​សម្លាប់​ចោល​ភ្លាម​» ទើប​នាង​លាក់​ទុក​រហូត​មាន​ផ្ទៃពោះ​ជាង​៧​ខែ​មក​ហើយ

ចំណែក​​ឪពុក​តិរច្ឆាន​នេះ​បាន​សារភាព​ថា រូបគេ​មិន​បាន​ចាប់រំលោភ​ទេ គឺ​ពេល​រូបគេ​បបួល​នាង​ៗ ក៏​យល់ព្រម​រហូត នៅ​ពេល​ប្រពន្ធ​អត់​នៅផ្ទះ គឺ​ដេក​ជាមួយ​គ្នា​រហូត ។ មូលហេតុ​ស្ត្រី​ជា​ប្រពន្ធ​នេះ​ឱ្យ​តែ​គេ​ចង់​រួមរ័ក គឺ​និយាយ​ថា មិន​ស្រួលខ្លួន​រហូត ហើយ​ចំពោះ​រឿង​នេះ រូបគេ​ក៏​បាន​ប្រាប់​ប្រពន្ធ​គេ​ដែរ​ថា អញ​ដេក​ជាមួយ​កូន​ហើយ​ដាក់​រហូត​មាន​ផ្ទៃពោះ​ជាង​៧​ខែ​ទៅ​ហើយ ។