Neymar នឹង​ទទួល​បាន​ប្រាក់​៥០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​បើ​គេ​បន្ត​កុង​ត្រា​ថ្មី​ជាមួយ​ Barcelona

ក្លឹប​ FC Barcelona បាន​បញ្ជាក់​ថា​ពួក​គេ​នឹង​ផ្ដល់​កុងត្រា​ថ្មី​ទៅ​ដល់​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន​គឺ​កីឡាករ​ Neymar ដើម្បី​បញ្ឈប់​មហិច្ឆតា​ក្លឹប​ Manchester United ដែល​កំពុង​តែ​ព្យាយាម​ក្នុង​ការ​ដេញ​ថ្លៃ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ ។

ខណៈ​យោង​តាម​ការ​ព័ត៌មាន​ The Sun បាន​បញ្ជាក់​ថា​ក្លឹប​ FC Barcelona គ្រោង​នឹង​ផ្ដល់​កុងត្រា​ថ្មី​ៗ​ដែល​ធ្វើ​ឲ្យ​ Neymar នឹង​ទទួល​បាន​ប្រាក់​កម្រៃ​រហូត​ដល់​៥០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ ។

ដូចនេះ​មាន​ន័យ​ថា​បើ​  Neymar ព្រម​បន្ត​កុងត្រា​ថ្មី​នេះ​​នឹង​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​បាល់​ទាត់​ដែល​ទទួល​បាន​ប្រាក់​កម្រៃ​ប្រចាំ​សប្ដាហ៍​ច្រើន​បំផុត​លំដាប់​ទី​៣​ក្នុង​ពិភព​បាល់​ទាត់​បន្ទាប់​ពី​កីឡាករ​ Lionel Messi នឹង​ Cristiano Ronaldo ។

ប្រភព ៖ ប្រែសម្រួល ៖ វិចទ័រ


  • Neymar នឹង​ទទួល​បាន​ប្រាក់​៥០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​បើ​គេ​បន្ត​កុង​ត្រា​ថ្មី​ជាមួយ​ Barcelona已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:បច្ចេកវិទ្យា
Tags: