បុរសម្នាក់ចាក់សាំង ដុតខ្លួនឯង ឆេះរលួយពេញខ្លួន ទាំងមិនដឹងមូលហេតុ

(ភ្នំពេញ)៖​ បុរសម្នាក់បានយកសាំងដុតខ្លួនឯង បណ្តាលឲ្យឆេះរលួយពេញខ្លួនប្រាណ ស្ទើរស្លាប់ ដោយហេតុការណ៍នេះ បានកើតឡើង នារសៀលថ្ងៃទី៩​ ខែឧសភា ឆ្នាំ២០១៦នេះ ​​នៅតាមផ្លូវ ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ករណីដែលបុរសខាងលើ​ យកសាំងចាក់ដុតសម្លាប់ខ្លួនឯងនេះ នៅមិនទាន់ដឹងមូលហេតុ ពិតនៅឡើយទេ ហើយពេលនេះជនរងគ្រោះត្រូវបានសមត្ថកិច្ច​ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម​ៗផងដែរ​។

ប៉ុន្តែបើតាមសម្តីអ្នកនៅកន្លែងកើតហេតុ និយាយថា បុរសចាក់សាំងដុតខ្លួនឯងនោះ ព្រោះខឹងប្រពន្ធយកកូនចេញពីផ្ទះ ទើបគាត់សម្រេចចិត្តយ៉ាងដូច្នេះ។

ជនរងគ្រោះមានឈ្មោះ​ ប៊ុន កុសល អាយុ៤០ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បច្ចុប្បន្នកំពុងសម្រាកព្យាបាល​ នៅពេទ្យលោកសង្ឃ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ ពោលគឺផ្តើមចេញពី ជម្លោះ​ពាក្យ​សម្តី​​ រហូត​បាន​ក្លាយ​ជា​អំពើហិង្សា​ ក្នុងគ្រួសារ​ ដោយ​​បុរស​ជា​កូនប្រសា ជា​មនុស្ស​ញៀន​ថ្នាំផង ប៉ង​​ធ្វើ​អត្តឃាត​​បញ្ចប់​ជីវិត តែ​ត្រូវ​​ម្តាយក្មេក​​ស្ទុះ​ទៅ​​ឃាត់ ក៏​រលាក​ទាំង​ម្តាយក្មេក​ ចំណែក​​បុរស​កូនប្រសា​​របួសធ្ងន់​ ។

​ហេតុ​ការ​ណ៍​នេះ​​កើតឡើង​នៅ​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​​យប់​ថ្ងៃ​ទី​១៣ ​កុម្ភៈ ២០១៦ ស្ថិត​នៅ​ភូមិ​ជី​រោ​ទ៍​​ក្រោម​ទី​១ ឃុំ​ជី​រោ​ទ៍​​ទី​១ ស្រុក​​ត្បូងឃ្មុំ ។ ជន​រង​គ្រោះ​​ទាំង​២​នាក់​​ ត្រូវ​​បញ្ជូន​​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ខេត្តកំពង់ចាម ចំណែក​​កូនប្រសា​​ ដោយសារ​តែ​របួសធ្ងន់​ពេក​​ ក៏​ត្រូវ​បាន​​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​ នៅ​រាជធានី​ភ្នំពេញ​ទាំង​យប់ ។

លោក​វរ​សេនី​យ៍​​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ទទួល​​ផែន​ព្រហ្មទណ្ឌឱ្យ​ដឹងថា កូនប្រសា​ប្រុស​ឈ្មោះនេ​ត

សុ​ផា​ន់​ណា អាយុ​២៨​ឆ្នាំ ​មានស្រុក​កំណើត​នៅ​ភូមិ​ស្រែ​សៀម ឃុំ​ជី​រោ​ទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ​​ត្រូវឪពុក​ម្តាយក្មេក​បាន​បណ្តេញ​ចេញ​ពីផ្ទះមិន​ឱ្យ​​រស់នៅ​ជាមួយ និង​ប្រពន្ធ​ឈ្មោះស្រី​លី​ន អាយុ​២៣​ឆ្នាំ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត