​ទិដ្ឋភាព​​​បុណ្យ​​ច្រត់​ព្រះនង្គ័ល​នៅ​ថៃ​ព្រឹក​មិញ​ ​និង​ទំនាយ​​​​គោឧសភរាជ​​

​ពិធី​បុណ្យ​​ច្រត់​ព្រះ​នង្គ័ល​នៅ​ប្រទេស​​​ថៃ​​​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​​​​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​​ទី ៩​ខែ​ ឧសភា​នេះ ​​នៅ​​​វាល​​ព្រះស្រែ​​ Sanam Luang ​​ក្បែរ​​​រាជវាំង​​​ចាស់ ​​ដោយ​​មាន​ការ​ចូល​រួម​​ពី​ប្រជាជន​​​យ៉ាង​ច្រើន​កុះករ។

​​​​​​​​ទិដ្ឋភាព​​​បុណ្យ​​ច្រត់​ព្រះនង្គ័ល​នៅ​ថៃ​ព្រឹក​មិញ​ ​និង​ទំនាយ​​​​គោឧសភរាជ​​

ព្រះ​អង្គ​ម្ចាស់​​​​ Maha  Vajiralongkorn ​​​​​​បាន​ធ្វើ​ជា​អធិបតីភាព​បើក​​​​កម្មពិធី​ តំណាង​​ព្រះ​មហាក្សត្រ។ ​ក្នុង​​ទំនាយ​​ឆ្នាំ​​នេះ​​​គោ​ឧសភរាជ​​​​​​ ​​​បាន​​​ឲ្យ​ប្រផ្នូល​​ថា​​ថៃ​​នឹង​ជួប​សេដ្ឋកិច្ច​​រីកចម្រើន ​​​មាន​​ទឹក​ច្រើន ​និង​​អាហារ​​បរិភោគ​​​សម្បូរ​ហូរហៀរ​។

​ក្នុង​​​ពិធី​​​គេ​​ឃើញ​​ស្ត្រី​ ​៤នាក់​​​ស្លៀក​ពាក់​ឈុត​ប្រពៃណី​ថៃ ​​​រែក​​​កញ្ជើ​ស្រូវ​ពណ៌​មាស​ ២​នាក់ និង​ពណ៌​ប្រាក់ ​​២នាក់ ​ដោយ​មាន​​​​ស្រូវ​​ពេញ​​​​។​ ស្រូវ​ទាំង​នោះ​ ត្រូវ​បាន​គេ​បាច​​ម្ដង​បន្តិច​ៗ ​ចូល​ទៅ​ក្នុង​​គន្លង​​​កំពុង​ភ្ជួរ​ ខណៈ​​​មន្ត្រី​វាំង​សូត្រ​ធម៌​បណ្ដើរ​។

​ក្រោយ​​ភ្ជួរ​​រួច​​គោ​ទាំង​ពីរ​​ឈ្មោះ Phoem និង Phoon ​​​ត្រូវ​គេ​​យក​​​​​ចំណី​ឲ្យ​​ ៧​ចាន​​មាន​ ស្មៅ ស្រូវ ​ពោត ​​​ល្ង ​សណ្ដែក​សៀង ទឹក​ និង​ស្រា។ ​​គោ​ឧសភរាជ​​បាន​ស៊ី​​​ស្រូវ ​និង​ពោត​ ​​ដែល​នាំ​ឲ្យ​គេ​​ទាយ​ថា​​​​ នឹង​មាន​​​អាហារ​​​​​សម្បូរ​ហូរហៀរ ​និង​​ទឹក​​​​​គ្រប់​គ្រាន់​​សម្រាប់​កសិកម្ម​ នៅ​ឆ្នាំ​នេះ។ ម្យ៉ាង​ទៀត ទំនាក់​ទំនង​​​ និង​ពាណិជ្ជកម្ម​​បរទេស​​នឹង​ប្រសើរ​ឡើង ​នាំ​ឲ្យ​សេដ្ឋកិច្ច​​​​​រីក​ចម្រើន​។

​បន្ទាប់​​ពី​​​​ពិធី​​ចប់​​ ​​អ្នក​ចូល​រួម​​ទស្សនា​​ ត្រូវ​បាន​គេ​អនុញ្ញាត​​ឲ្យ​ចូល​​រើស​​គ្រាប់​ស្រូវ​​ ដែល​​គេ​បាច​លើ​វាល​ព្រះស្រែ ​ដោយ​គេ​ជឿ​ថា​​​​​​​ជា​គ្រាប់​ស្រូវ​​​ពិសិដ្ឋ៕

ចុចអាន៖ តារា​កែង​ឆេះ​ជង្គង់​ហោះ Tony Jaa មាន​មោទនភាព​ក្នុង​នាម​ជា​ជនជាតិ​ថៃ

ចុចអាន៖ នាយ ចយ​ រំភើប​ពេល​គេ​ប្រដូច​ទៅ​​​តារា​មុខ​អាក្រក់​ថៃ!

ចុចអាន៖ ទឹក​ធ្លាក់​២​របស់​ថៃ ជាប់ជា​ទឹកធ្លាក់​ស្អាតចំណោម១០៥​​លើ​លោក

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖​​​​​​​​​​​​​​​​ Bangkokpost