យក​សាំង​ស្រោច​​​​​លើ​រាងកាយ​ ដុត​សម្លាប់​ខ្លួន ​ដោយសារ​ខឹង​ប្រពន្ធ

យក​សាំង​ស្រោច​​​​​លើ​រាងកាយ​ ដុត​សម្លាប់​ខ្លួន ​ដោយសារ​ខឹង​ប្រពន្ធ



ភ្នំពេញ ​៖​ បុរស​ម្នាក់​សង្ស័យ​ខឹង​ប្រពន្ធ ​បាន​យក​សាំង​ ស្រោច​ចាក់​សាំង​លើ​ដង​ខ្លួន​ រួច​ដុត​សម្លាប់​ខ្លួន​កាល​វេលា​ម៉ោង​១២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៩​ ខែ​ឧសភា ​ឆ្នាំ​២០១៦​ នៅ​មុខ​ផ្ទះ​លេខ​៦៥ C​តាម​ផ្លូវ​៣៨៨​ ស្ថិតនៅ​ភូមិ​៦ ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ។

ប្រភព​ពី​សមត្ថកិច្ច​បាន​​​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ ​រងគ្រោះ​មាន​ទំនាស់​​ជាមួយ ​គ្រួសារ​ បន្ទាប់មក​ក៏​គេ​ឃើញ បុរស​រូប​នោះ​យក​សាំង ​មួយ​ដប​មក​ស្រោច​លើ​ដងខ្លួន រួច​យក​ដែកកេះ ដុត សម្លាប់​ខ្លួន បង្ក​ឲ្យ​មាន​​អណ្ដាត​ភ្លើង​ឆាបឆេះ​លើ​ដងខ្លួន​យ៉ាង​សន្ធោសន្ធៅ។ ពេល​នោះ​ អ្នកជិតខាង​ឃើញ​ ក៏​ចេញ​មក​ជួយ​អន្តរាគមន៍​ពន្លត់។ ទោះបីជា​យ៉ាង​ណា​ក៏ដោយ ​ខ្លួនប្រាណ​ជនរងគ្រោះ ត្រូវ​ភ្លើង​ឆេះ​រលាក​រលួយ​ពេញ​ ហើយ​ត្រូវ​​បាន សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​ប៊ុន កុសល អាយុ​៤០​ឆ្នាំ​ មុខរបរ​សន្តិសុខ​ឯកជន​ ស្នាក់នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​ពេទ្យ​លោកសង្ឃ៕
យក​សាំង​ស្រោច​​​​​លើ​រាងកាយ​ ដុត​សម្លាប់​ខ្លួន ​ដោយសារ​ខឹង​ប្រពន្ធ