Gerrard អះអាង​ថា​ នឹង​ត្រឡប់​ទៅ Liverpool វិញ​​ថ្ងៃ​ណាមួយ

វីរបុរស Liverpool កីឡាករ Steven Gerrard បាន​ប្រកាស​ឲ្យ​ដឹង​ថា ​ខ្លួន​កំពុង​ពិចារណា​ត្រឡប់​ទៅ​កាន់ ទីក្រុង​កំណើត​វិញ ឬ​ក៏​ទៅ​លេង​ឲ្យ​ក្រុម​ចាស់​តែ​ម្ដង នា​ពេល​ឆាប់​ៗ​ខាង​មុខ។

 

Gerrard អះអាង​ថា​ នឹង​ត្រឡប់​ទៅ Liverpool វិញ​​ថ្ងៃ​ណាមួយ

 កីឡាករ Steven Gerrard

 

ខ្សែបម្រើ​ដែល​កំពុង​លេង​ឲ្យ LA Galaxy នៃ​ក្របខ័ណ្ឌ​កំពូល​អាមេរិក​បាន​ចាកចេញ​ពី​ក្លឹប Liverpool កាល​ពី​រដូវ​កាល​មុន​ក្រោយ​ចំណាយ​ពេល ១៧ឆ្នាំ​ប្រកប​អាជីព​បាល់ទាត់​នៅ​ទីនោះ។ យ៉ាងណា​ក៏ដោយ​អតីត​ប្រធាន​ក្រុម​វ័យ ៣៥ឆ្នាំ ពេលនេះ​បាន​បង្ហាញ​អារម្មណ៍​នឹក ផ្ទះ និង​អតីត​ក្រុម​របស់ ខ្លួន​នៅ​ពេល​ឆ្លើយ នឹង​សំណួរ​ដែល​ចោទ​សួរ​ដោយ​អ្នកគាំទ្រ LA Galaxy។

 

“ខ្ញុំ​នឹង​ត្រឡប់​ទៅ​កាន់​ទីនោះ (Liverpool) វិញ។ ខ្ញុំ​មិន​ចង់​បង្កើត​ពាក្យចចាមអារ៉ាម​នោះ​ទេ។ បច្ចុប្បន្ន​ទាំង​ខ្ញុំ និង​ប្រពន្ធ​កូន រីករាយ​នៅ​អាមេរិក តែ​ខ្ញុំ​នឹក​មិត្តភ័ក្ដិ និង​គ្រួសារ ខ្ញុំ​នឹក​អាកាសធាតុ​នៅ​អង់គ្លេស ទី​ដែល​ខ្ញុំ ចំណាយ​ពេល ៣៥​ឆ្នាំ​ធំ​ដឹង​ក្តី។ មិន​យូរ​មិន​ឆាប់​ខ្ញុំ​នឹង​ត្រឡប់​ទៅ រក​ពួកគេ​វិញ​គឺ Liverpool”។ Gerrard និយាយដូច្នេះ៕

 

Gerrard អះអាង​ថា​ នឹង​ត្រឡប់​ទៅ Liverpool វិញ​​ថ្ងៃ​ណាមួយ

 

Gerrard អះអាង​ថា​ នឹង​ត្រឡប់​ទៅ Liverpool វិញ​​ថ្ងៃ​ណាមួយ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Mirror