រក​ឃើញ​ជើង​ឯក​ពាន​រង្វាន​ បាល់ទាត់​ វេសឡាញ រដូវ​កាល​ទី​មួយ​

សាលា​វេស​ឡាញ ​បាន​រក​ឃើញ​ជើង​ឯក​ពាន​រង្វាន់​បាល់ទាត់​ឆ្នាំ​ដំបូង​របស់​ខ្លួន​ហើយ​គឺ​បាន​ទៅ​លើ​សាលា​វេសឡាញ សាខា​ទូល​ទំពូង​ ​ដែល​បាន​យក​ឈ្នះ​ក្រុម​សាខា​ស្ទឹងមានជ័យ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។

 

រក​ឃើញ​ជើង​ឯក​ពាន​រង្វាន​ បាល់ទាត់​ វេសឡាញ  រដូវ​កាល​ទី​មួយ​ពាន វេសឡាញ

 

​ពាន​រង្វាន់​ វេសឡាញ ​ឆ្នាំ​២០១៦ ​នេះ​បង្កើត​ឡើង​ដោយ​មាន​ក្រុម​ចូល​រួម​ចំនួន​៧​ក្រុម​មក​ពី​គ្រប់​សាខា​ទាំង​អស់​នៃ​សាលា​បង្រៀន​ វេសឡាញ ​ទូទាំង​រាជ​ធានី​ភ្នំពេញ។ ដោយ​ការ​ប្រកួត​ធ្វើ​ឡើង​អស់​រយៈ​ពេល​ជាង​២​ខែ​មក​នេះ ក្រុម​ជើង​ឯក​បាន​រក​ឃើញ​ហើយ​កាល​ពី​ចុង​សប្ដាហ៍​មុន ដោយ​បាន​ទៅ​លើ​ក្រុម​សាខា​ទួល​ទំពូង។

 

ក្នុង​ឱកាស​​ប្រគល់​ពាន​រង្វាន់​ដល់​ជ័យ​លាភី​ លោក​​ តែ ឡាយ ​ប្រធាន​នាយក​អប់រំ និង​ធនធាន​មនុស្ស​នៃ​សាលា វេសឡាញ ​បាន​និយាយ​ថា ​៖ «សាលា​វេសឡាញ​បាន​បង្កើត​ពាន​រង្វាន់​នេះ​ឡើង ដើម្បី​ពង្រឹង​កាយ​សម្បទា​សិស្ស​ឲ្យ​បាន​រឹង​មាំ ស្វាហាប់ សុខភាព​ល្អ ក៏​ដូចជា​ធ្វើ​អោយ​សិស្សា​នុ​សិស្ស​ទាំង​អស់​ចេះ​សាមគ្គី​ភាព​គ្នា ​និង​អាច​នាំ​ឱ្យ​ក្មេង​ៗ​គេច​ផុត​ពី​គ្រឿងញៀន និង​អំពើ​ពាលា​អាវាសែ​បាន ដែល​​វា​មាន​គុណ​ប្រយោជន៍​ច្រើន​ចំពោះ​យុវជន​»។

 

រក​ឃើញ​ជើង​ឯក​ពាន​រង្វាន​ បាល់ទាត់​ វេសឡាញ  រដូវ​កាល​ទី​មួយ​

ក្រុមដែល​ចូលរួម​ប្រកួត

 

លោក​​ តែ ឡាយ ​បាន​បន្ថែម​ទៀត​ថា ​សាលា​នឹង​ធ្វើ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​នេះ​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ឱ្យ​សិស្សានុសិស្ស​បាន​ប្រកួត​ប្រជែង​សមត្ថភាព​គ្នា។ លើស​ពី​នេះ​ទៅ​ទៀត តាម​គម្រោង​មិន​ត្រឹម​តែ​បាល់ទាត់​នោះ​ទេ វេសឡាញ ក៏​ចង់​បង្កើត​ពាន​រង្វាន់​សម្រាប់​ប្រភេទ​កីឡា​ផ្សេង​ៗ​ផង​ដែរ​នៅ​ពេល​ខាង​មុខ​នេះ។

 

​ខាង​ក្រោម​ជា​ជា​ជយលាភី​ក្រុម​ពី​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៤៖
-ចំណាត់​ថ្នាក់​លេខ​១ បាន​ទៅលើ សាលា​វេសឡាញ សាខា​ទូល​ទំពូង ទទួល​បាន​ពាន​១ ទឹក​ប្រាក់​ ១លាន​រៀល​
-ចំណាត់​ថ្នាក់​លេខ២ បាន​ទៅ​លើ សាលា​ណត្សឡាញ សាខា​ស្ទឹងមានជ័យ ​​​​​​ទទួល​បាន​ទឹក​ប្រាក់​៨សែន​រៀល
-ចំណាត់​ថ្នាក់លេខ៣ បាន​ទៅលើ សាលា​វេសឡញ សាខា​ទូលស្វាយពៃ្រ ​​​​ ទទួល​បាន​ទឹក​ប្រាក់ ៦សែន​រៀល
-ចំណាត់​ថ្នាក់​លេខ៤  បាន​ទៅ​លើ​ សាលា​វេសឡាញ សាខា​ច្បារអំពៅ ទទួល​បាន​ទឹក​ប្រាក់ ៤សែន​រៀល​ ។

 

អត្ថបទ៖ មួន សុគន្ធតារា