របៀប​បញ្ឈប់​ដំណើរ​ការ​កម្មវិធី Android កុំ​អោយ​រត់​ទៀត ចៀស​វាង​ស៊ីថ្ម​ច្រើន ទាំង​មិន​ដឹងខ្លួន

មានធ្លាប់កត់សំគាល់អត់ថា នៅ​លើ​ទូរស័ព្ទ Android ពេល​ខ្លះ​យើង ធ្វើ​ការបិទ​កម្មវិធី​ដែល​ប្រើ​អស់​ហើយ តែ​គ្រាន់​តែ​ទុក​ទូរស័ព្ទ​ចោល​សោះ ក៏​ទូរស័ព្ទ​ស្រក​ថ្ម​លឿន​ដែរ។ កត្តានេះអាចបណ្តាលមកពីកម្មវិធី មួយ​ចំនួន នៅដំណើរការនៅឡើយ ទោះបីជាយើងបិទវា តែវានៅដំណើរកា​រក្នុង Background ហើយ វាក៏ស៊ី​រ៉េម នៃទូរស័ព្ទយើង ដែលធ្វើឲទូរស័ព្ទដើរយឺតដែរ។ ដូច្នេះថ្ងៃនេះ ខេមបូរីផត នឹងបង្ហាញ ពីរបៀបក្នុងការ បញ្ឈប់​កម្មវិធី ដែលរត់ដោយខ្លួនឯង នៅក្នុង Background។

របៀប​បញ្ឈប់​ដំណើរ​ការ​កម្មវិធី Android កុំ​អោយ​រត់​ទៀត ចៀស​វាង​ស៊ីថ្ម​ច្រើន ទាំង​មិន​ដឹងខ្លួន

មុននឹងបញ្ឈប់កម្មវិធី ដែលដើរនៅក្នុង Background យើងត្រូវតែចូលទៅមើលសិនថា កម្មវិធីណាខ្លះ​ដែល កំពុងដើរ នោះយើងអាច បញ្ឈប់ការដើរ របស់វាបាន កុំឲ្យ​វាស៊ីរ៉េមទូរស័ព្ទយើងខ្លាំងពេក។ ដើម្បី​មើល និង បញ្ឈប់កម្មវិធីដែលជាប់ក្នុង Background យើងត្រូវ៖

  • ដំបូងសូមបើកមុខងារ Developer Options សិន ដោយចូលទៅ Setting > About Device > រួចចុចអោយញាប់លើ ពាក្យថា Build Number នោះមុខងារ Developer Options នឹ​ងត្រូវ​បាន​បើក។
  • ចូលទៅ Developer Options > Process Stats ដើម្បីមើលថាតើ កម្មវិធីមួយណាដែល​កំពុង​ដើរ ហើយស៊ីរ៉េមច្រើនជាងគេ។ ឬអ្នកអាចចូលទៅកាន់ Setting > Battery ដើម្បីមើលថា ថ្ម​ទូរស័ព្ទ​របស់អ្នក ស៊ីលើ កម្មវិធីអ្វីខ្លាំងជាងគេ។

របៀប​បញ្ឈប់​ដំណើរ​ការ​កម្មវិធី Android កុំ​អោយ​រត់​ទៀត ចៀស​វាង​ស៊ីថ្ម​ច្រើន ទាំង​មិន​ដឹងខ្លួន របៀប​បញ្ឈប់​ដំណើរ​ការ​កម្មវិធី Android កុំ​អោយ​រត់​ទៀត ចៀស​វាង​ស៊ីថ្ម​ច្រើន ទាំង​មិន​ដឹងខ្លួន

  • បន្ទាប់ពី ដឹងថាកម្មវិធីណាមួយ ស៊ីរ៉េម និង ស៊ីថ្មច្រើនជាងហើយ យើងអាចចូលទៅកាន់ Setting > Applications > ចូលទៅកាន់កម្មវិធី ដែលស៊ីរ៉េមច្រើននោះ រួចធ្វើការចុចលើ Disable ឬ Force Stop ដើម្បីបញ្ឈប់ដំណើររបស់កម្មវិធីនោះ ជាការស្រេច។

របៀប​បញ្ឈប់​ដំណើរ​ការ​កម្មវិធី Android កុំ​អោយ​រត់​ទៀត ចៀស​វាង​ស៊ីថ្ម​ច្រើន ទាំង​មិន​ដឹងខ្លួន

***Samsung: “រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នក​នឹង​ទទួល​បាន ស៊ីម​កាត Cellcard ដែល​មាន​ទឹក​​ប្រាក់ 360$ ហើយ​​អាច​​ប្រើ​​អ៊ីន​ធឺណែត​​រហូត​​ដល់​​ទៅ 3GB ។ កម្មវិធីដ៏​​ពិសេស​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃនេះ រហូត​ដ​ល់ ថ្ងៃទី 20 ខែ​​មិថុនា 2016 ។ សាម​សុង Galaxy S7 edge និង S7 ជា​​កំពូល​ស្មាត​​ហ្វូន​ដំបូង​ដែល​មាន​បំពាក់ Hybrid slot ប្រើ​ប្រាស់​ស៊ីម​ពីរ ឬ បន្ថែមអង្គចងចាំ​មួយ​ទៀត​រហូត​ដល់​ទៅ 200GB។ ស្មានហ្វូនទាំងពីរក៏បានបង្កើននូវសមត្ថភាព​ជាច្រើន​ដូចជា IP68 ការពារ​​ការ​ជ្រាប​ទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែលអាចថតរូប​បាន​ច្បាស់​​ទោះ​នៅ​ទី​ងងឹត ។”

ប្រិយមិត្តមិនចាំបាច់អនុវត្តរាល់ថ្ងៃក៏បានដែរ ដោយក្នុងមួយសប្តាហ៍ អ្នកគួរសំអាតកម្មវិធីដែលជាប់នៅក្នុង Background លើទូរស័ព្ទរបស់អ្នកពី 3 ទៅ 4 ដងក៏បានដែរ ហើយកុំភ្លេចឧស្សាហ៍ សំអាត Cache នៃ​កម្មវិធីមួយៗ​ផង។ ហើយ​ខេមបូរីផត តែ​ង​តែ​ណែនាំឲ្យប្រិយមិត្តប្រើប្រាស់នូវ កម្មវិធីជំនួយផ្សេងៗ ក្នុង​ការ​សំអាត​ទូរស័ព្ទ និង ជួយបន្ថែមល្បឿនទូរស័ព្ទ អោយកាន់តែលឿន ដូចជាកម្មវិធី DU Speed Booster & Cleaner ឬ កម្មវិធី Clean Master ជាដើម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

របៀប​បញ្ឈប់​ដំណើរ​ការ​កម្មវិធី Android កុំ​អោយ​រត់​ទៀត ចៀស​វាង​ស៊ីថ្ម​ច្រើន ទាំង​មិន​ដឹងខ្លួន

  • ដោយ: Samphors
  • 3:24 PM, 09 May
  • ប្រភព: ខេមបូរីផត, Android Pit
  • Tag: ចំណេះដឹងទូទៅ