ទស្សនា​ការ​បង្កើត សត្វ​ដាយណូស័រ​សាហាវ​ ​ រួម​នឹង​បច្ចេកទេស​ដ៏​អស្ចារ្យ !

អ្នក​ចូល​ចិត្ត​ទស្សនា​ខ្សែ​ភាពយន្ត​ថ្មី​របស់​អាមេរិក​រឿង “Jurassic World” ​ដែល​ជា​ប្រភេទ​រឿង​ប្រឌិត​បែប​វិទ្យាសាស្ត្រ​និយាយ​ពី​ពូជ​សត្វ​ដាយណូស័រ​សាហាវ​ៗ​នោះ​ពិត​ជា​មិន​ទាន់​បាន​ទស្សនា​ពី​ការ​ប្រដិត​ឡើង​នូវ​សត្វ​ទាំង​នោះ​នៅ​ឡើយ​ទេ។ ឥឡូវ Cambomag នឹង​នាំ​អារម្មណ៍​អ្នក​ទាំង​អស់​គ្នា​ទៅ​ទស្សនា​ការ​ធ្វើ​សត្វ​ដាយណូស័រ​ទាំង​នោះ​ឡើង​ថា​សមត្ថភាព​ពួក​គេ​អស្ចារ្យ​យ៉ាង​ណា!

JURASSIC WORLD: Building the Apatosaurus – Legacy Effects

Posted by on Thursday, June 18, 2015

គួរ​បញ្ជាក់​ផង​ដែរ​ថា​“Jurassic World” គឺ​ជា​ភាពយន្ត​ដំណើរ​ផ្សង​ព្រេង​បែប​វិទ្យាសាស្ត្រ និង​ជា​វគ្គ ៤​នៃ​ភាពយន្ត​ជា​ស៊េរី “Jurassic Park” ដែល​បាន​ចេញ​៣​វគ្គ​រួច​មក​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក។ វគ្គ​ថ្មី​នេះ​​​រៀបរាប់​ពី​គ្រា​មួយ​នៅ​ពេល​ដែល​សួន​កម្សាន្ត​ដាយណូស័រ “Jurassic World” ​ត្រូវ​បាន​បង្កើត​ឡើង។ តួ​ឯក​ប្រុស ឈ្មោះ Owen (សម្ដែង​ដោយ Chris Pratt ​តួ​​​រឿង “Guardian of the Galaxy”) ជា​បុគ្គលិក​ម្នាក់​ក្នុង​សួន​កម្សាន្ត​នេះ​​និង​ជា​ម្ចាស់​របស់​​ពួក​សត្វ​ដាយណូស័រ Velociraptor ៤​ក្បាល​គឺ Blue, Charlie, Delta និង​ Echo ។ ​ដោយសារ​តែ​ការ​បង្កាត់​ពូជ​របស់​អ្នក​វិទ្យា​សាស្ត្រ​ផ្សេង​ទៀត​នៅ​ក្នុង​សួន​សត្វ​ខាង​លើ​នេះ​ខុស​បច្ចេកទេស​បន្តិច​បន្តួច​បាន​បង្កើត​ចេញ​ជា​ដាយណូស័រ​ប្រភេទ​ថ្មី​មួយ​ដែល​សាហាវ​ជា​ទី​បំផុត​ឈ្មោះ Indominus rex ។ សត្វ​មួយ​ក្បាល​នេះ​បាន​ដើរ​សម្លាប់​គេ​សម្លាប់​ឯង រួម​ទាំង​មនុស្ស​ក្នុង​សួន​សត្វ​នោះ​ផង​ដែរ។ ដោយ​ពិបាក​​ចាត់​ការ​វា​ពេក តួ​ប្រុស​ Owen ​មាន​តែ​ប្រើ​កូន​សត្វ ដាយណូស័រ​៤​ក្បាល​របស់​គេ​ហើយ ទើប​អាច​ទប់ទល់​និង​ស្ថានការណ៍​នោះ​បាន។

ដោយ​៖ ហុង​


  • ទស្សនា​ការ​បង្កើត សត្វ​ដាយណូស័រ​សាហាវ​ ​ រួម​នឹង​បច្ចេកទេស​ដ៏​អស្ចារ្យ !已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ជីវិតនិងសង្គម
Tags: