​មូលហេតុ​៤​យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​មាន​​ឬ​សេដ្ឋី​បាន​

បើទោះបីសព្វថ្ងៃអ្នកមិនសូវមានជីវភាពធូរធារក៏ពិតមែន ប៉ុន្តែអ្នកអាចផ្លាស់ប្តូរវាបានដោយដំបូវត្រូវស្វែងយល់អ្វីជាមូលហេតុដែលនាំឲ្យអ្នកនៅតែក្រឬគ្មានលុយក្លាយជាសេដ្ឋីដូចគេ ។ ហើយខាងក្រោមនេះជាហេតុផលនិងសកម្មភាពទាំង៤ដែលនាំឲ្យអ្នកនៅតែគ្មានសេរីភាពផ្នែកហិរញ្ញវត្ថុដូចគេ តោះមកអានទាំងអស់គ្នា ៖

១.អ្នកមិនទាន់យល់អំពើ តើលុយអ្នក ចេះរកលុយឲ្យអ្នកយ៉ាងម៉េច ៖

លុយវាមិនមែនជារឿងដែលពិបាកយល់ពេកនោះទេ តែអាចមកពីមជ្ឈដ្ឋានដែលយើងរស់នៅពន្យល់ឬប្រាប់យើងខុសប៉ុណ្ណោះ ។ ចំពោះអ្នកមានឬសេដ្ឋីគេដឹងពីឥទ្ធិពលនៃលុយរបស់គេ ដោយគេវិនិយោគឲ្យវា(លុយ)ទៅរកលុយឲ្យខ្លួន ព្រោះគេដឹងថា ភាពមានបានមិនមែនកើតឡើងដោយសំណាងនោះ គឺកើតឡើងដោយសកម្មភាពរបស់គេ ។ ដូចនេះអ្នកត្រូវស្វែងរកព័ត៌មានឬសៀវភៅណាមួយដែលប្រាប់អ្នកពីយុទ្ធសាស្ត្រធ្វើឲ្យលុយរបស់អ្នករកលុយឲ្យអ្នក ខណៈដែលអ្នកកំពុងសម្រាក ។

២.អ្នកមិនផ្តល់តម្លៃដល់ការសិក្សានោះទេ ៖

អ្នកនឹងឆ្លើយថា ខ្ញុំរវល់ ។
បើអ្នកឆ្លើយបែបនេះ ទោះ១ថ្ងៃមាន២៥ម៉ោងក៏មិនគ្រប់គ្រាន់សម្រាប់អ្នកនោះដែរ ព្រោះថាវាមិនសំខាន់លើម៉ោងនោះទេ សំខាន់ថាអ្នកចេះជ្រើសរើសភាពសំខាន់ឬក៏អត់ ។ ចំពោះមហាសេដ្ឋីឬសេដ្ឋីដែលមានប្រាក់រាប់លានដុល្លារពួកគេតែងផ្តល់តម្លៃដល់ការសិក្សានោះទេ ពួកអ្នកមានទាំងនោះតែងអានឬស្តាប់អ្វីដែលអាចជួយគេឲ្យកាន់តែមាន ។
នេះជាឧទាហរណ៍នៃការសិក្សាបែបស្ដាប់ការអានសៀវភៅ ឈប់និយាយថាអ្នកគ្មានពេលទៀតទៅ

៣.អ្នករស់នៅស្មើឋានៈឬខ្ពស់ជាងឋានៈខ្លួនពេក ៖

តើអ្នកដែលកត់ត្រាចំណូលចំណាយដែរឬទេ ? តើអ្នក១ខែៗសល់ប៉ុន្មាន ? បើទោះបីអ្នករកស៊ី ឬធ្វើការងារដែលមានប្រាក់ចំណូលប្រចាំខែរាប់ពាន់ដុល្លារក្តី បើអ្នកមាន ២០០០ដុល្លារ ហើយចាយទាំង២០០០ដុល្លារនោះ អ្នកនឹងនៅតែគ្មានលុយរហូតចឹង ។ ចំពោះអ្នកមានគេដឹងពីរបស់ណាដែលចាំបាច់ និង របស់ណាដែលចង់បាន ខុសពីអ្នកក្រឲ្យតែពេលមានលុយក្នុងដៃ គឺ តែងតែទិញរបស់ដែលខ្លួនចង់បាន(បំណុល)ដែលគិតតែពីចំណាយ ដើម្បីឲ្យគេថាខ្លួនមានលុយទិញរបស់ប្រើដូចអ្នកមាន តែអ្នកមានមិនមែនដូច្នោះទេ ពួកគេរស់នៅក្រោមឋានៈរបស់គេយូរទម្រាំតែលុយរបស់គេចាយមិនអស់ទៅហើយ ទើបគេទិញរបស់ថ្លៃដែលជាបំណុលទាំងនោះមកប្រើ ។

៤.អ្នកមិនព្យាយាមបង្កើតទ្រព្យ ៖

អ្នកមិនអាចមានដោយពឹងតែលើប្រាក់ខែឬប្រាក់ចំណូល១មុខនោះទេ អ្នកត្រូវបង្កើតទ្រព្យឲ្យបានច្រើនតាមដែលអាចធ្វើបាន ។

អ្វីជាទ្រព្យ ? ទ្រព្យជាប្រភពឬរបស់អ្វីដែលបង្កើតលុយឲ្យអ្នក ។

បើអ្នកទិញឡានទំនើបដែលដើម្បីជិះនោះគឺជាបំណុលហើយ តែបើសិនជាអ្នកទិញឡានហើយដាក់ជួលយកលុយនោះ នេះទើបជាទ្រព្យ ព្រោះវាបង្កើតជាលំហូរសាច់ប្រាក់ដល់អ្នកជារៀងរាល់ខែ ។ ដូចនេះចូរអ្នកពិនិត្យមើលថារបស់ណាដែលយកលុយពីហោប៉ៅអ្នក(បំណុលអាក្រក់) និង របស់ណារកលុយចូលហោប៉ៅអ្នក(ទ្រព្យ) ។ ចំណុចនេះហើយដែលធ្វើឲ្យអ្នកមានកាន់តែមាន អ្នកក្រកាន់តែក្រ ចូរបន្ថយបំណុលកាន់តែតិច និង បង្កើនទ្រព្យឲ្យកាន់តែច្រើន ។

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖


  • ​មូលហេតុ​៤​យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​មាន​​ឬ​សេដ្ឋី​បាន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ជីវិតនិងសង្គម
Tags: