ឈ្មួញ​ប្រមូល​ទិញ​ដំឡូង​មី​ឆ្នាំនេះ ​មានតម្លៃ​ធ្លាក់ចុះ​តិចតួច​

ឈ្មួញ​ប្រមូល​ទិញ​ដំឡូង​មី​ឆ្នាំនេះ ​មានតម្លៃ​ធ្លាក់ចុះ​តិចតួច​



កំពង់ធំ​ ៖ តម្លៃ​ទីផ្សារ​ទិញ​ចូល​ដំឡូង​មី​ក្រៀម​ក្នុង​១​គីឡូ​ថ្លៃ​៥៤០​រៀល ថយ​ចុះ​ជាង​ឆ្នាំទៅ ​ដែល​ប្រមូ​ល​ទិញ​ថ្លៃ​៦០០​រៀល​ក្នុង​១​គីឡូក្រាម ហើយ​មកដល់ពេលនេះ​ការ​ប្រមូល​ទិញ​នៅ​តាម​បណ្ដា​ខេត្ត​ខ្លះ​រួចរាល់​ហើយ​នៅតែ​ខេត្ត​ប៉ៃលិន និង​កំពង់ធំ ដែល​នៅ​មាន​ការ​ប្រមូល​ទិញ​តិចតួច​នៅឡើយ​។
​ ​
លោក ឡេង សៀង អាជីវករ​ប្រមូល​ទិញ​ដំឡូង​មី​ក្នុងភូមិ​ត្រស់ ឃុំ​ប​ល្ល័​ង ស្រុក​បារាយណ៍ ខេត្ត​កំ​ព​ង់​ធំ ឆ្នាំ​២០១៦​នេះ​ ការ​ប្រមូល​ទិញ​ដំឡូង​មី​បាន​ប្រមាណ​៧​ពាន់​តោន ហើយ​នៅ​បន្ត​ការ​ប្រមូល​ទិញ​បា​ន​តិចតួច​ទៀត។ នៅក្នុង​ចំនួន​បរិមាណ​នៃ​ការ​ប្រមូល​ទិញ​នេះ​គឺជា​ចំនួន​មិន​លើស​ មិន​ខ្វះ​កាលពី​ឆ្នាំ​ទៅ ហើយ​តម្លៃ​ទិញ​ចូល​ទៀតសោត​ក៏​មិន​ខុស​ឆ្ងាយ​គ្នា​ដែរ ដោយ​ឆ្នាំនេះ​ការ​ប្រមូល​ទិញ​ដំឡូង​មី​ស្រ​ស់​២២០​រៀល ​ក្នុង​១​គីឡូក្រាម និង​ដំឡូង​មី​ក្រៀម​៥៤០​រៀល​ក្នុង​១​គីឡូក្រាម​។ ប្រជាកសិករ​យើង​ចាប់ផ្តើម​ប្រមូល​ផល​ដំឡូង​មី​ចាប់ពី​ខែធ្នូ ដល់​ខែមេសា​ទើប​អស់ ហើយ​អាច​ចាប់ផ្តើម​ដាំ​ពី​ខែមេសា​ទៅ​អាស្រ័យ​ដោយ​មេឃ​មាន​អំណោយផល ក៏ប៉ុន្តែ​មកដល់​ខែឧសភា​នេះ កសិករ​យើង​មិនបាន​ដាំ​ទេ ដោយសារ​អាកាសធាតុ​មេឃ​រាំងស្ងួត។

លោក ឡេង សៀង មានប្រសាសន៍ថា ​ទីផ្សារ​ដំឡូង​មី​ដែល​លោក​ប្រមូល​ទិញ​គឺ​នាំ​ចូល​ទៅ​ផលិត​ស្រា SKD ភ្នំពេញ ខេត្តកំពង់ចាម និង​នាំ​ចេញទៅ​ប្រទេស​វៀតណាម​ភាគច្រើន។ ដំឡូង​មី គឺជា​ដំ​ណាំ​ ដែល​កំពុង​មាន​សក្ដានុពល​ខ្ពស់ មើម​របស់​វា​អាច​កែច្នៃ​ជា​ផលិតផល​ផ្សេងៗ ដូចជា អេតា​ណុ​ល ចំណី​សត្វ ឬ​ម្សៅ​ដំឡូង​មី​សម្រាប់​ផលិត​ចំណីអាហារ​របស់​មនុស្ស។ ប្រជាជន​ក្នុងស្រុក​បារាយ​ណ៍ និង ស្រុក​សណ្ដាន់ នាំគ្នា ដាំ​ដុះ​ដំឡូង​មី​យ៉ាង​ផុលផុស ដើម្បី​បំពេញ​តំរូវការ​ទីផ្សារ។ ទីតាំង​ដាំ​ដំឡូង​មី​សំខាន់ៗ​មាន ៤​ស្រុក ស្រុក​បារាយ ស្រុក​សណ្ដាន់ ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​ប្រាសាទ​ប​ល្ល័​ង៕