នៅពេល​ដែល​អ្នក​ពរ​ពោះ​បាន​ពី​៥​ទៅ​៦​ខែ គួរតែ​ផ្តល់​ការអប់រំ​បែបណា​ដល់​កូន​ក្នុង​ផ្ទៃ​?

នៅពេល​ដែល​អ្នក​ពរ​ពោះ​បាន​ពី​៥​ទៅ​៦​ខែ គួរតែ​ផ្តល់​ការអប់រំ​បែបណា​ដល់​កូន​ក្នុង​ផ្ទៃ​?

​យើងខ្ញុំ​ជឿជាក់ថា​អ្នក​ទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់​ដឹង​មក​ហើយ​ថា​ការអប់រំ​កូន​ក្នុង​ផ្ទៃ​គឺ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​វា​អាច​កំណត់​អត្ត​ច​រឹត​របស់​គេ​បាន​នៅពេលដែល​គេ​កើត​ចេញ​មក​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ការអប់រំ​ដែល​អ្នក​ត្រូវតែ​ផ្តល់​ឲ្យ​កូន​នៅ​ពេល​ដែល​អ្នក​ស្ថិត​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ចាប់ពី​៥​ទៅ​៦​ខែ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​នៅពេល​ដែល​អ្នកដើ​រដល់​ខែ​ទី​៥​និង​ទី​៦​នៃ​ការ​មាន​ផ្ទៃពោះ​នេះ អ្នក​ត្រូវ​តែ​ជួយ​កូន​ហាត់ប្រាណ ដោយ​នៅពេល​ដែល​ដល់​ម៉ោង​៨​យប់ អ្នក​អាច​គេង​ផ្ងារលើ​គ្រែ​ឲ្យ​ត្រង់ បន្ទាប់មក​យកដៃ​ទាំងសងខាង​របស់​អ្នក​ស្ទាប​ពោះ​ថ្ម​មៗ​ចំនួន​១០​នាទី​។ ម្យ៉ាងទៀត​អ្នក​ត្រូវតែ​បង្កើន​ការនិយាយ​ជា​មួយ​កូន​ឲ្យ​ច្រើន​ជាង​មុន ដោយ​អាច​និយាយ​រឿងនិទាន​ឲ្យ​កូន​ក្នុងផ្ទៃ​ស្តាប់ សូត្រ​កំណាព្យ ច្រៀង​ចម្រៀង​ផ្សេងៗ​ជាដើម ហើយ​នៅ​មុនពេល​ដែល​អ្នក​និយាយ​ជាមួយ​កូន អ្នក​អាច​ហៅ​ឈ្មោះ​របស់​កូន​បាន ដោយ​អាច​ដាក់​ឈ្មោះ​មួយ​ឲ្យគេ​ជា​បណ្តោះអាសន្ន​។ ជាង​នេះ​ទៅទៀត​នៅ​ពេល​ដែល​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​នេះ អ្នក​គួរតែ​សម្រាក​ឲ្យបាន​ច្រើន ហើយ​ឲ្យបាន​គ្រប់គ្រាន់ ដោយ​អ្នក​អាច​សម្រាក​ចំនួន​មួយ​ទៅ​ពីរ​ម៉ោង​នៅពេល​ថ្ងៃត្រង់​ក៏​បាន​ដែរ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។