​តើ​មាន​ពេលវេលា​ណា​ខ្លះ​ដែល​អ្នក​អាច​ញ៉ាំ​ផ្លែឈើ​បាន​?

​តើ​មាន​ពេលវេលា​ណា​ខ្លះ​ដែល​អ្នក​អាច​ញ៉ាំ​ផ្លែឈើ​បាន​?

​តាមពិតទៅ​នៅពេល​ដែល​អ្នក​ញ៉ាំ​ផ្លែឈើ អ្នក​ត្រូវ​តែ​ពិសារ​ឲ្យ​ត្រូវ​ពេល ព្រោះ​ពេល​វេលា​ខុសគ្នា ផ្លែ​ឈើ​នោះ​ក៏​បំលែង​ខុស​គ្នា​ដែរ​នៅក្នុងរាង​កាយ​អ្នក​។ ដូចនេះ​តើ​មាន​ពេល​ណា​ខ្លះ​ដែល​អ្នក​គួរតែ​ញ៉ាំ​នោះ​?

​ពេលព្រឹក​
នៅ​ពេល​ព្រឹក រាងកាយ​របស់​មនុស្ស​ម្នាក់ៗ​គឺ​ស្រូប​យក​សារធាតុចិញ្ចឹម​លឿន​ណាស់ ដូចនេះ​អ្នក​អាច​ពិសារ​ផ្លែ​ចេក ទំពាំងបាយជូ​រ ផ្លែ​សារី ក្រូច និង​ស្វាយ​ជាដើម នោះ​វា​នឹង​ជំនួយ​ដល់​ក្រពះ​អ្នក​។​

មុន​អាហារ​ថ្ងៃត្រង់​
នៅ​មុនពេល​ដែល​ញ៉ាំ​អាហារ​ថ្ងៃត្រង់ គឺជា​ពេលវេលា​ដែល​អ្នក​មាន​អារម្មណ៍​ឃ្លាន​បំផុត ដូចនេះ​បើ​អ្នក​មិន​ចង់​ញ៉ាំ​ច្រើន ហើយ​លឿន​ពេក​នៅ​អាហារ​ថ្ងៃត្រង់ អ្នក​អាច​ពិសារ​ផ្លែ​ប៉ោ​ម ក្រូចថ្លុង ឬ​ឳ​ឡឹ​កបាន ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ឆ្អែត ហើយ​មិន​សូវ​ញ៉ាំ​បាយ​ច្រើន​ឡើយ​។​

ក្រោយ​អាហារ​ថ្ងៃត្រង់​
នៅពេល​ដែល​អ្នក​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ហើយ​ភ្លាម អ្នក​មិន​ត្រូវ​ពិសារ​ផ្លែ​ឈើ​ភ្លាម​នោះ​ទេ អ្នក​គួរតែ​ចាំ​ក្រោយពេល​មួយ​ម៉ោង​ទើប​អាច​ញ៉ាំ​បាន ដោយ​អ្នក​អាច​ពិសារ​ប៉េង​ប៉ោះ ម្នា​ស់ ឬ​ផ្លែ​គី​វី​បាន នោះ​វា​នឹង​អាចជួយ​អ្នក​រំលាយ​អាហារ​បានល្អ​។​

ពេល​ថ្ងៃ​ម៉ោង​២​ដល់​៣
នៅពេល​ដែល​ដល់​ម៉ោង​២​ឬ​៣ អ្នក​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​នឿយហត់ និង​អស់កម្លាំង​ខ្លាំង ដូចនេះ​អ្នក​អាច​ញ៉ាំ​ផ្លែ​ចេក ឳ​ឡឹ​ក ក្រូច ផ្លែ​ប៉ោម ឬ​ពុទ្ធ្រា​ក្រហម​បាន នោះ​វា​នឹង​អាច​ធ្វើឲ្យ​អ្នក​មានកម្លាំង​វិញ​។​

មុនពេល​ចូល​គេង
នៅ​មុនពេល​ដែល​អ្នក​ចូល​គេង អ្នក​មិន​ត្រូវ​ញ៉ាំ​ផ្លែឈើ​ដែល​ពិបាក​ធ្វើឲ្យ​អ្នករំលាយ​អាហារ​នោះទេ ដោយ​អ្នក​អាច​ញ៉ាំ​ពុទ្ធ្រា​ក្រហម ក្រូច ឬ​ក្រូចថ្លុង​ជាដើម នោះ​វា​នឹង​ជួយ​អ្នក​ឲ្យ​ឆាប់​រំលាយ​អាហារ ធ្វើ​ឲ្យ​អ្នកគេង​លក់​ស្រួល និង​អាច​ធ្វើឲ្យ​អ្នក​បាត់​នូវ​អារម្មណ៍​តានតឹង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។