ចោរលួច​៣​នាក់​និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​សម្ថ​កិច្ច​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​

បន្ទាយមានជ័យ:
ជនសង្ស័យ​៣​នាក់ ចោរលួច​និង​ប្រើប្រាស់​គ្រឿងញៀន​ត្រូវបាន​កម្លាំង​សម្ថ​កិច្ច​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦

ស្ថិតនៅ​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ ​ខេត្ត​ប​ន្ទា្យ​មានជ័យ​។​

លោក​ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួល​ការងារ​យុ​ត្តិ​ធ​ម៍ បានអោយដឹងថា ​បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ ឈ្មោះ ជុំ ពិសី ភេទ​ស្រី អាយុ​២៩​ឆ្នាំ មាន​លំនៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ភ្លាមៗ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឆា​លី​ស្លាក​លេខ​១F៤៩៩៥ ​មក​ធ្វើការ​សាកសួរ​ដើម្បី​ក៍សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​
     
លោក ម៉ែន ភិរម្យ បាន​បន្តថា ជនសង្ស័យ​ទាំង​៣​នាក់​មានឈ្មោះ ១/​មាស ម៉ៅ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ២/​មាស នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​ស្តង់​លក់​ទឹកកក ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​, ៣/​ងួន ម៉េង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ។​
         
ការសាកសួរ​ចម្លើយ​និង​ធ្វើ​កំណត់ហេតុ​រួចមក ជនសង្ស័យ​ព្រមទាំង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​

ចោរលួច​៣​នាក់​និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​សម្ថ​កិច្ច​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​

ចោរលួច​៣​នាក់​និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​សម្ថ​កិច្ច​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​