មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​លើក​ទឹក​ចឹ​ត្ត​អោយ​គរុ​និស្សិត​សិក្សា​ស្វែងយល់​ពីរ​បប​ខ្មែរក្រហម​

តាកែវ:
លោកជំទាវ ទន់ សា​អ៊ី​ម​មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​បាន​លើក​ទឹក​ចឹ​ត្ត​អោយ​គរុ​និ​សិ​ត្ស​ដែល​និង​ត្រូវ​ចេញ​បង្រៀន​សិស្ស​នៅពេល​ខាងមុខ​ពី​ប្រវត្តិសាស្ត្រ​ត្រូវ​សិក្សា​ស្វែងយល់​អោយបាន​ច្បាស់លាស់​ពី​ប្រវត្តិ​នៃ​របប​នេះ​អោយបាន​ច្បាស់លាស់​ដើម្បី​ងាយស្រួល​ក្នុងការ​បង្រៀន​សិស្ស​របស់ខ្លួន​ពី​ប្រវត្តិសាស្ត្រ​ដ៏​សាហាវ​នៃ​របប​ខ្មែរក្រហម​។​

មាន​ប្រសា​ស​ន៏​នៅក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​គរុ​សិស្ស​ស្ដីពី​ការបង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​«១៩៧៥​ដល់​១៩៧៩»​នៅ​ព្រឹក​ថ្ងៃ ច័ន្ទ ទី ៩ ខែ ឧសភា ឆ្នាំ ២០១៦ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​តាកែវ លោកជំទាវ ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានចាត់ទុក​មុខវិជ្ជា​ប្រវត្តិសាស្ត្រ​ជាពិសេស​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​គឺជា​មុខវិជ្ជា​មួយ​ដ៏​សំខាន់​ដែល​គរុ​សិស្ស​ទាំងអស់​និង​ត្រូវយក​មុខវិជ្ជា​នេះ​ទៅ​បង្រៀន​បន្ត​ដល់​សិស្ស​របស់ខ្លួន​។ ការសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ពិតជា​មាន​សារៈសំខាន់​ណាស់​ដែល​អោយ​យើងទាំងអស់គ្នា​សិក្សា​ស្វែងយល់​ពី​ការគ្រប់គ្រង​ប្រទេស​ដ៏​ឃោ​រឃៅ ហើយ​ម្យ៉ាងទៀត​និង​ធ្វើអោយ​យើងទាំងអស់គ្នា​ទប់ស្កាត់​របប​គ្រប់គ្រង​នេះ​កុំអោយ​កើតមានឡើង​នៅលើ​ប្រទេស​កម្ពុជា​យើង​ជា​លើក​ទី​២​តទៅទៀត​។​លោកជំទាវ ទន់ សា​អ៊ី​ម បាន​មាន​ប្រសា​ស​ន៏​បន្តថា នៅ​ប្រទេស​ណា​ក៏ដូចជា​ប្រទេស​ណា​ដែរ ការសិក្សា​និង​អប់រំ​ពី​ប្រវត្តិសាស្ត្រ​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​ប្រទេស​របស់ខ្លួន​ក៏ដូចជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក​គឺមាន​សារៈសំខាន់​ខ្លាំងណាស់​។ ការសិក្សា​ពី​ប្រវត្តិសាស្ត្រ​នេះ​និង​អោយ​មនុស្ស​ជំនាន់​ក្រោយ​បានដឹង​និង​រៀនសូត្រ​ពីអ្វី​ដែល​បាន​កើតឡើង​កន្លងមក​៕

មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​លើក​ទឹក​ចឹ​ត្ត​អោយ​គរុ​និស្សិត​សិក្សា​ស្វែងយល់​ពីរ​បប​ខ្មែរក្រហម​

មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​លើក​ទឹក​ចឹ​ត្ត​អោយ​គរុ​និស្សិត​សិក្សា​ស្វែងយល់​ពីរ​បប​ខ្មែរក្រហម​