តូច​ចិត្តនឹង​ប្រពន្ធ​បាន​ចុះចោល​ដោយ​នាំ​កូន ទៅជា​មួយ​ចាក់​សាំង​ដុត​ខ្លួន​

ភ្នំពេញ:
​នា​រសៀល​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅតាម​ផ្លូវ ៣៨៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី១ ខណ្ឌចំការមន​មាន​ហេតុការណ៍​ភ្ញាក់​​ផ្អើល​មួយ​បានកើត​ឡើង ដោយ​បុរស​ម្នាក់​តូចចិត្តនឹង​ប្រពន្ធ​កូន ចុះចោល​បានសម្រេច​ចិត្ត ចាក់​សាំង​ដុត​ខ្លួនឯង ក្នុងគោលបំណង​ឲ្យ​ស្លាប់ តែ​មិន​ស្លាប់ គឺ​គ្រាន់តែ​ឆេះ​រលួយ​ពេញ​ខ្លួនប្រាណតែប៉ុណ្ណោះ​។​

តូច​ចិត្តនឹង​ប្រពន្ធ​បាន​ចុះចោល​ដោយ​នាំ​កូន ទៅជា​មួយ​ចាក់​សាំង​ដុត​ខ្លួន​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ ប៊ុន កុសល អាយុ​៤០​ឆ្នាំមុខរបរ​សន្តិសុខ​ឯកជន ស្នាក់នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោកបច្ចុប្បន្នកំពុងសម្រាក​ព្យាបាល នៅ​ពេទ្យ​លោកសង្ឃ​។​

តូច​ចិត្តនឹង​ប្រពន្ធ​បាន​ចុះចោល​ដោយ​នាំ​កូន ទៅជា​មួយ​ចាក់​សាំង​ដុត​ខ្លួន​

​បញ្ជាក់ថា ករណី​ដែល​បុរស​ខាងលើ យក​សាំង​ចាក់​ដុត​សម្លាប់​ខ្លួនឯង​នេះ ដោយសារតែ​តូច​ចិត្តនឹង​ប្រពន្ធ​បាន​ចុះចោល​ដោយ​នាំ​កូន​​ជាទី​ស្រលាញ់​ទៅជា​មួយផងដែរ ទើប​បណ្តាល​ឲ្យ​បុរសរងគ្រោះ ខាងលើ​គ្មាន​ជម្រើស​ក៏​សម្រេចចិត្តធ្វើបែបនេះ​តែម្តង​៕R