បទចម្រៀងទាំង១០ ដែលមានក្បាច់រាំ សាហាវបំផុត នៅក្នុងវិស័យ Kpop (មានវីដេអូ)

កូរ៉េខាងត្បូង៖ នៅក្នុងវិស័យចម្រៀង Kpop ក្រៅពីសម្រស់ស្អាតទាក់ទាញ នោះគឺក្បាច់រាំដែលជាឥទ្ធិពល ដ៏សំខាន់បំផុត សំរាប់ក្រុមចម្រៀងនីមួយៗ ដែលជា កំលាំងអាចទាក់ទាញប្រជាប្រិយភាព ពីសំណាក់អ្នកទស្សនា បានយ៉ាងឆាប់រហ័ស។

ជាការពិតណាស់ ក្បាច់រាំគឺចំនុចទាកទាញមន្តស្នេហ៍ នៃបទចម្រៀង ដែលអាចធ្វើឲ្យ បទចម្រៀងមួយនោះ មានភាពរស់រវើក ព្រមទាំងទាក់ទាញភ្នែក និងអារម្មណ៍ របស់អ្នកទស្សនាឲ្យស្លុង ចូលទៅជាមួយនឹងបទចម្រៀងនោះ យ៉ាងស៊ីជម្រៅផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា ថ្ងៃនេះផងដែរ ខ្មែរឡូត ក៏បានលើកយកបទចម្រៀង១០បទ ដែលសុទ្ធសឹងតែជាចម្រៀងពេញនិយមបំផុត ប្រចាំប្រទេសកូរ៉េខាងត្បូង ពីព្រោះថាចំនុចទាក់ទាញនៃបទចម្រៀងទាំងនោះ ផ្តោតសំខាន់ទៅលើក្បាច់រាំ ដែលមានភាពរស់រវើកបំផុត ប្លែកនិងសាហាវបំផុតផងដែរ។ ជាពិសេសទៀតនោះគឺសុទ្ធសឹងតែជាក្បាច់រាំដែលពិបាករាំខ្លាំង និងមិនងាយមានអ្នកណា អាចរាំដូច ឬអាចរាំបានល្អឥតខ្ចោះដូចពួកគេបាននោះទេ៕

ដូចនេះ ចង់ដឹងថាក្បាច់រាំទាំងនោះសាហាវ និងអស្ចារ្យប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោមទាំអស់គ្នា៖

១) Red Velvet – Be Natural

ចំណាំ៖ បច្ចុប្បន្ននេះ ក្រុមRed Velvet មានសមាជិក៥រូប ដោយរួមបញ្ចូលទាំងសមាជិកថ្មីមានឈ្មោះថា Hyeri កាលពីឆ្នាំ២០១៥កន្លងទៅនេះ។

២) BTS – Run

3) Oh My Girl – Closer

ក្បាច់រាំរបស់ពួកគេ ពិតជាស្រស់ស្អាតដូចជា មេអំបៅអញ្ចឹង។

៤) GOT7 – Fly

ក្បាច់រាំរបស់ពួកគេ ប្រៀបបានដូចជា យន្តបោះកំពុងតែត្រដាងស្លាប នៅលើផ្ទៃអាកាសដូច្នោះឯងដែរ។

៥) Girls’ Generation – Into The New World

ក្បាច់រាំពោរពេញដោយកំលាំងនិងភាពជឿជាក់ ដែលបង្ហាញពីក្តីស្រមៃរបស់ក្មេងស្រីទាំង៩នាក់ ពិតជាអស្ចារ្យខ្លាំងមែនទែន ស្តាប់ហើយមានកំលាំងចិត្តព្រើសតែម្តង។ 

៦) VIXX – Error

៧) G-Friend – Rough

ក្បាច់រាំមានថាមពល និងស្រស់ស្អាត។

៨) INFINITE – Last Romeo

ក្បាច់រាំរស់រវើក និងមានថាមពលខ្លាំងគួរឲ្យទាក់ទាញ។

៩) Apink – Mr. Chu

ក្បាច់រាំ គួរឲ្យស្រលាញ់ បូករួមជាមួយនឹងបទចម្រៀងយ៉ាងពិរោះទៀត ធ្វើឲ្យបទចម្រៀងមួយបទនេះ ពេលស្តាប់ទៅពិតជាមានអារម្មណ៍ថាស្រស់ស្រាយ។

១០) SHINee – Everybody

ក្បាច់រាំ ជាប្រភេទចង្វាក់ Electro ពិបាករាំ។

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា យើងតែងតែឃើញ តារា Kpop សំណព្វចិត្តរបស់យើង ស្អាតនិងគួរឲ្យស្រលាញ់គ្រប់ពេលវេលាណាស់មែនទេ មិនថាពេលច្រៀង ឬរាំនោះទេ​ គឺមើលទៅពិតជាល្អឥតខ្ចោះតែម្តងហើយ។

ប៉ុន្តែមិនថាយ៉ាងណា យើងប្រហែលជាមិនដែលចាប់អារម្មណ៍ នូវសកម្មភាពឆ្គងខ្លះៗ របស់តារាKpopទាំងនោះទេ ដែលមើល​ទៅពិតជាគួរឲ្យអស់សំណើចខ្លាំងមែនទែន ជាមួយនឹងមុខខុសបច្ចេកទេសរបស់ពួកគេ ដែលអ្នកគាំទ្រចាប់បាន។

ដូចនេះ សូមទស្សនារូបថតខាងក្រោមទាំងអស់គ្នា ថាតើគួរឲ្យអស់សំណើចប៉ុណ្ណា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload