អ៊ីរ៉ង់​ព្រមាន​អារ៉ាប៊ីសាអ៊ូឌីត​មិន​ឲ្យ​យក​សាំង​ទៅ​បន្ថែម​លើ​ភ្លើង​

កាល​ពី​ថ្ងៃ​ ពុធ​ ប្រទេស​អ៊ីរ៉ង់​ ​​ បាន​ប្រាប់​ទៅ​កាន់​ប្រទេស​ អារ៉ាប់ប៊ីសាអូឌីត​ ឲ្យ​ឈប់​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ខ្លួន​ទៀត​ ត្បិត​ពេល​នេះ​ កម្ដៅ​នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​តែ​ឆាប​ឆេះ​ខ្លាំង​ស្រាប់​ហើយ​ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​កាត់​ផ្ដាច់​ទំនាក់​ទំនង​ការទូត​នឹង​គ្នា​។ ប្រទេស​អ៊ីរ៉ង់​ បាន​ចោទ​ប្រកាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ថា​តែង​តែង​ប្រឆាំង​នឹង​ខ្លួន​ ប្រឆាំង​នឹង​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ ពោល​គឺ​ថា​ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ជា​អ្នក​យក​សាំង​ទៅ​បញ្ឆេះ​លើ​ភ្លើង​ ហើយ​ដែល​អ៊ីរ៉ង់​ត្រូវ​តែ​បញ្ឈប់​ទង្វើ​នេះ។​

គួរ​បញ្ជក់​ថា​ វិបត្តិ​រវាង​ប្រទេស​ទាំង​ពីរ​ បាន​កើន​ឡើង​ខ្លាំង​នៅ​ពេល​ ដែល​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ដែល​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ូនីត​ បាន​កាត់​ទោស​មេ​ដឹកនាំ​សាសនា​អ៊ីស្លាម​និកាយ​ស៊ីអ៊ីត និង​ជា​សកម្មជន​យ៉ាង​សំខាន់​​​ឈ្មោះ​ Sheikh Nimr al-Nimr ដែល​​និកាយ​ស៊ីអ៊ីត​នេះ​ ជា​និកាយ​ធំ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ និង​បន្ត​ដោយ​ការ​ដែល​ក្រុម​បាតុករ​និកាយ​ស៊ីអ៊ីត បាន​ដុត​ស្ថានទូត​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ក្នុង​ទី​ក្រុង​តេហេរ៉ង់​ ​ប្រទេស​អ៊ីរ៉ង់​ និង​ស្ថាន​អគ្គកុងស៊ុល​​នៅ​ក្នុង​ទីក្រុង​​ ម៉ាសហាត ។

ទាំង​អង្គការ​សហប្រជាជាតិ​ សហរដ្ឋអាមេរិក​ និង​ប្រទេស​លោក​ខាងលិច​ មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ក្នុង​បញ្ហា​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​ ព្រោះ​ថា​វា​អាច​បង្ក​អស្ថិរភាព​ក្នុង​តំបន់​មជ្ឈិមបូព៌ា​​ ព្រមទាំង​ប៉ះ​ពាល់​ដល់​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​ប្រទេស​ស៊ីរី​ និង​យេមែន ត្បិត​ប្រទេស​ទាំង​ពីរ​នេះ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​។ អង្គការ​សហប្រជាជាតិ​ សហរដ្ឋអាមេរិក​ និង​ប្រទេស​លោក​ខាងលិច​ បាន​អំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំងពីរ​ មាន​ភាព​អត់ធ្មត់​ ​ខិត​ជិត​ចូលគ្នា​ ដើម្បី​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​បន្ធូរ​បន្ថយ​នូវ​ភាព​តាន​តឹង​នេះ។
​​​​​​​
ទោះ​យ៉ាង​ណា​ វិបត្តិ​រវាង​ប្រទេស​ទាំង​ពីរ​ហាក់​នៅ​តែ​បន្ត​ បើ​ទោះ​បី​ជា​មាន​កិច្ច​ប្រឹង​ប្រែង​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​​ក៏ដោយ ត្បិតថា​ ប្រទេស​សម្ព័ន្ធមិត្ត​អារ៉ាប៊ីសាអ៊ូឌីត​ ​ដែល​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ូនីត​មួយ​ចំនួន​ ដូចជា​ បារ៉ែន​ និង​ស៊ូដង់​​បាន​រួម​ដៃ​គ្នា​ជាមួយ​នឹង​ទីក្រុង​រីយ៉ាដ​ ​កាត់​ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ​និង​ទីក្រុង​តេហេរ៉ង់​ ចំណែក​ ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម​ បាន​បន្ថយ​កម្រិត​ទំនាក់​ទំនង​ជាមួយ​​ទីក្រុង​ តេហេរ៉ង់ ហើយ​ប្រទេស​គុយវ៉ែត​ បាន​កោះហៅ​អ្នក​ការទូត​របស់​ខ្លួន​ត្រលប់​ចូល​ស្រុក​ បន្ទាប់​ពី​មាន​ការ​ដុត​ស្ថានទូត​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ក្នុង​ទីក្រុង​តេហេរ៉ង់​។

យើង​នឹង​ចាំ​មើល​ទាំង​អស់​គ្នា​ថា​ វិបត្តិ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​អាច​ដោះស្រាយ​បាន​ដែរ​ឬទេ​ ហើយ​ដោយ​របៀប​ណា​ ហើយ​ថា​ពិភពលោក​អាច​ធ្វើឲ្យ​ប្រទេស​ទាំងពីរ​ខិត​ជិត​គ្នា​វិញ​បាន​ដែរ​ឬ​យ៉ាងណា?


  • អ៊ីរ៉ង់​ព្រមាន​អារ៉ាប៊ីសាអ៊ូឌីត​មិន​ឲ្យ​យក​សាំង​ទៅ​បន្ថែម​លើ​ភ្លើង​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:វីដេអូ
Tags: