ចាំ​មើល​ទាំង​អស់​គ្នា​តើ​ Torres អាច​ស៊ុត​​គ្រាប់​១០០​ឲ្យ​ក្លឹប​ At Madrid នៅ​យប់​នេះ​បាន​ដែរ​អត់​ ?

កីឡាករ​ Fernando Torres សង្ឃឹម​ថា​ខ្លួន​រក​គ្រាប់​ទី​១០០​សម្រាប់​ក្លឹប​ At Madrid បាន​នៅ​ពេល​ប៉ះ​ក្លឹប​ FC Astana នៅ​ក្នុង​ការ​ប្រកួត​ UEFA Champion League នៅ​យប់​នេះ​ ។

កីឡាករ​ Fernando Torres ទើប​តែ​ត្រលប់​មក​កាន់​ក្លឹប​ At Madrid សារ​ជា​ថ្មី​កាល​ពី​ឆ្នាំ​២០១៤​ ខណៈ​គេ​ធ្លាប់​លេង​នៅ​ក្លឹប​នេះ​កាល​ពី​ចន្លោះ​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០០៧​ដែល​កាល​នោះ​គេ​រូប​គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៩១​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៤៤​ប្រកួត​ ។

ហើយ​តាំង​ពី​ត្រលប់​មក​កាន់​ក្លឹប​ At Madrid វិញ​កាល​ឆ្នាំ​២០១៤​មក​ដល់​ពេល​នេះ​ Torres បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៨​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៥​ប្រកួត​ ។ ដែល​សរុប​គ្រាប់​បាល់​គិត​ត្រឹម​ពេល​នេះ​ Torres បាន​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៩៩​គ្រាប់​ហើយ​ ដែល​នេះ​ជា​ហេតុ​ផល​ដែល​ទើប​ធ្វើ​ឲ្យ​គេ​មាន​មហិច្ឆតា​ក្នុង​ការ​សម្រេច​គ្រាប់​បាល់​ទី​១០០​នៅ​យប់​នេះ​ ។

ដូចនេះ​មាន​តែ​ចាំ​មើល​ទាំង​អស់​គ្នា​តើ​ Torres អាច​សម្រេច​បំណង​មួយ​នេះ​នៅ​យប់​នេះ​ឬ​យ៉ាង​ណា​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ចាំ​មើល​ទាំង​អស់​គ្នា​តើ​ Torres អាច​ស៊ុត​​គ្រាប់​១០០​ឲ្យ​ក្លឹប​ At Madrid នៅ​យប់​នេះ​បាន​ដែរ​អត់​ ?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:វីដេអូ
Tags: