សម្រស់ប្រពន្ធ និង កូនស្រី​តារាកំប្លែងពិភពលោក Mr Bean ស្អាតអស់ទាស់ !

តារា​កំប្លែងលំដាប់ពិភពលោក Rowan Atkinson ដែក​អ្នកទាំងអស់​គ្នា​​ស្គាល់​ថា Mr. Bean នោះបាន​បណ្តើរប្រពន្ធនិងកូនស្រី​ចូល​រួូម​ពិធី​ដ៏អស្ចារ្យ​ បន្ទាប់​ពីលោក​បាន​ចូលខ្លួនមកបម្រើ​អារម្មណ តាម​រយៈ​​រឿង​កំប្លែង​ខ្លី​​មាន​ចំណង​ជើង​ថា “Comic Relief Red Nose Day “ កាលពីខែមិនាកន្លងទៅ។

ក្នុង​រឿង “Comic Relief Red Nose Day “ Mr. Bean នៅ​តែ​សម្ដែង​ជា​តួអង្គ​ឡិកឡក់ ចូល​រួម​ពិធី​បុណ្យសព​របស់​មិត្តភ័ក្ត​ម្នាក់ ហើយ​ទាញ​ទូរទសព្វ iPhone ថត Selfie មុខ​មឈូស មុន​ពេល​ឱន​ទៅ​គម្រប​មឈូស ផ្ទៀង​ត្រចៀក​ស្ដាប់ ដើម្បី​ឱ្យ​ដឹង​ថា សព​ស្លាប់​ពិត​មែន​ឬ​ក៏​អត់។ ពេល​ដឹង​ថា មិត្តភ័ក្តិ​ស្លាប់​មែន​ Mr. Bean បាន​ស្រែក​យំ​​ដោយ​អារម្មណ៍​ក្កុកក្ដួល និងសោកស្ដាយ។

លោក Ben Miller ដែល​ជា​តារា​សម្ដែង​ក្នុង​រឿង​នេះ​​និយាយ​ថា ” ខ្ញុំ​ដើរ​តួ​ជា​អ្នកកាន់​ទុក្ខ និង​សូត្រធម៌ ដែល​អង្គុយ​ជិត Mr. Bean​។ Miller បន្ថែម​ទៀត​ថា លោក​យល់​ថា​ ទស្សនិកជន​នឹង​ចូលចិត្ត​ ព្រោះ​នេះ​ជា​រឿង​មាន​គុណតម្លៃ ដែលគេ​មិន​អាចគិត​ដល់​​ថា នឹង​មាន​អ្វី​កើត​ឡើង​ក្នុង​ពិធី​បុណ្យ​សព”។

រឿង​សម្ដែង​ដោយ​កំពូល​តារា​កំប្លែង ប្រើកាយវិការ ទឹកមុខ សញ្ជាតិអង់គ្លេស​រូបនេះបាន​ចាក់​ផ្សាយកាល ខែ​មិនា ឆ្នាំ​២០១៥​ លើ​កញ្ចក់​ទូរទស្សន៍ BBC One , BBC One HD និង BBC Two រួមមកហើយ៕

ដោយ៖ ហុង

ប្រភព៖ Dailymail

 


  • សម្រស់ប្រពន្ធ និង កូនស្រី​តារាកំប្លែងពិភពលោក Mr Bean ស្អាតអស់ទាស់ !已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កំសាន្ត
Tags: