រថយន្ត គាំង​ម៉ា​សី​ុ​ន​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ស្លាប់​ម្នាក់​របួស​៥​នាក់​

បន្ទាយមានជ័យ:
រថយន្ត​ពុះ​ទឹក​ម៉ា​សី​ុ​ន​ឡើង​កំដៅ គាំង​រេ​ចង្កូត​ទាញ​ធ្លាក់​ផ្លូវជាតិ​ក្រឡាប់​ខ្លួនឯង​ព្រឹក​ព្រលឹម​កាលពី​វេលា​ម៉ោង​៦និង​០៥​នាទី​ព្រឹក ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​បង្គោល​ខ្សែភ្លើង​១០៨៥-១០៨៦ ស្ថិតក្នុង​ភូមិ​ឈ្នួ​រ ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​
             
លោក​ភ្លឹង វិចិត្រ​នាយផ្នែក​នគរបាល​ចរាច​រណ៍​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​សារពត៌មាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់ ចរាចរណ៍​កើតឡើង​រថយន្ត​ម៉ាក​ហី​យ៉ាន​ដាយ​មួយគ្រឿង​ដឹក​មនុស្ស​ច្រើន​នាក់​បាន​ក្រឡាប់​គ្រោះថ្នាក់​មាន ១-​ឈ្មោះ ឡុង សែន អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ បាត់ដំបង 3A-1182 រងរបួស​ធ្ងន់​, ២-​ឈ្មោះ ឡុង សន្តាន់ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ស្លាប់​នៅនឹងកន្លែង​កើតហេតុ​, ៣-​ឈ្មោះ ហេង ហាន ភេទ​ប្រុស រងរបួស​ស្រាល​, ៤-​ឈ្មោះ បិ​ន ចាន់​ដឿ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រងរបួស​ធ្ងន់​, ៥-​ឈ្មោះ សល់ ស៊ី​ណេ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រងរបួស​ធ្ងន់ និង ៦-​ឈ្មោះ ជា គិ​ន​ឡាន់ ភេទ​ប្រុស រងរបួស​ស្រាល ។ ជនរងគ្រោះ​ទាំង​៦​នាក់​នៅ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។​
    
លោក​ភ្លឹង​វិចិត្រ​បញ្ជាក់ថា ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ពួកគាត់​លឺ​សូរសំលេង​ម៉ា​សី​ុ​ន​ខុសធម្មតា​ក៏​ប្រាប់​អ្នករ​បើកបរ​រថយន្ត​ឈប់​សិន​តែ​ម្ចាស់​មិនទាន់​ឈប់​ផង​រ៉េ​ចង្កូត​ទាញ​ធ្លាក់​ផ្លូវជាតិ​ក្នុង​ស្រប​ទិសដៅ​ពី​លិចទៅ​កើត ពេលមកដល់​ចំណុចកើតហេតុ​រថយន្ត​បាន​ផ្ទុះ​ម៉ាស៊ីន រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវជាតិ​ក្រឡាប់ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ម្នាក់​និង​របួស ធ្ងន់​៥​នាក់​។​
             
ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​បញ្ជូន​កាន់​ទៅ​មន្ទីរពេទ្យ បង្អែក​ស្រុក​ចំែ​ណ​ក​សាកសព​ស្លាប់​ម្នាក់​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​បង្កហេតុ​ការណ៍​ជំនាញ​អូស​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​រងចាំ​ដោះស្រាយ​៕​

រថយន្ត គាំង​ម៉ា​សី​ុ​ន​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ស្លាប់​ម្នាក់​របួស​៥​នាក់​

រថយន្ត គាំង​ម៉ា​សី​ុ​ន​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ស្លាប់​ម្នាក់​របួស​៥​នាក់​

រថយន្ត គាំង​ម៉ា​សី​ុ​ន​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ស្លាប់​ម្នាក់​របួស​៥​នាក់​