នារីមិនតិចនាក់ ច្រណែននឹងនាង Cherry ដែលបានសង្សារចរិតល្អ ស្រឡាញ់នាងខ្លាំង ដូចព្រះនាង!

ថៃ៖ ប្រិយមិត្តប្រហែលជាបាន ស្គាល់ច្បាស់ហើយ ពីតារាសម្តែងស្រីថៃ Apinya ដែលគ្រប់គ្នាតែងហៅនាងថា Cherry ដែលជាឈ្មោះក្នុងរឿងថៃមួយ ដែលមានសន្ទុះគាំទ្រយ៉ាងខ្លាំង និងកាន់តែល្បីឡើងៗទៅហើយ។

ចំពោះរឿង Club Friday "The Fault, Dear Friend2" ដែលទើបតែបញ្ចប់ថ្មីៗ បានធ្វើឲ្យ អ្នកគាំទ្រពេញចិត្តនឹង សាច់រឿងមួយនេះយ៉ាងខ្លាំង ព្រោះបានស្តែងពីគំនិតដ៏សែនអាក្រក់របស់នាង Cherry ដែលតែងធ្វើបាប ដល់មិត្តរបស់នាង ឈ្មោះ Cartoon ជានិច្ច។

ជាការពិតណាស់ សំរាប់ទស្សនិកជនភាគច្រើន ស្ទើរតែ៩០ភាគរយទៅហើយ ដែលស្អប់តួស្រីឈ្មោះ Cherry ព្រោះតួស្រីក្នុងសាច់រឿង ជាមនុស្សសាហាវឃោរឃៅ ហ៊ានធ្វើគ្រប់យ៉ាង សូម្បីតែដណ្តើមសង្សារមិត្តភក្តិក៏ដោយ ធ្វើយ៉ាងណាឲ្យតែអាចយកឈ្នះនាង Cartoon ដែលជាមិត្តភក្តិរបស់នាងបាន។

ទាំងនេះហើយដែលអាចនិយាយបានថា មកពីទេព្យកោសល្យខ្ពស់ នៃការសម្តែងរបស់តួ ដែលធ្វើឲ្យអ្នកទស្សនាជក់ចិត្តខ្លាំង រហូតដល់ថ្នាក់ទប់កំហឹង នៃការស្អប់តួស្រី Cherry មិនបានទាំងក្នុង និងក្រៅសាច់រឿងបែបនេះ។ ប៉ុន្តែទោះជាយ៉ាងណា ចរិតរបស់នាង Cherry មិនមែនអាក្រក់ មានល្បិចច្រើន ដូចក្នុងរឿងនោះទេ គឺនាងនៅក្រៅ ជាមនុស្សស្រីគួរឲ្យស្រឡាញ់ ចូលចិត្តលេងសើចច្រើនជាមួយក្រុមការងារ។

ជាមួយគ្នានោះដែរ មិនត្រឹមតែនាង Cherry ទទួលជោគជ័យលើវិស័យសិល្បៈ ប៉ុណ្ណោះទេ សូម្បីតែរឿងស្នេហារបស់នាង ក៏សមប្រកបយ៉ាងរលូនផងដែរ។ នាង Cherry មានមិត្តប្រុស និងបានស្រឡាញ់គ្នាជាយូរមកហើយ ដែលជារឿយៗ ពួកគេតែងដើរកម្សាន្តជាមួយគ្នា និងផ្តល់ភាពផ្អែមល្ហែមដាក់គ្នាទៀតផង។ 

ជាពិសេសទៀតនោះ មិត្តប្រសរបស់នាង មិនដូចជាមិត្តប្រុសដទៃនោះទេ គឺរូបលោក តែងតែធ្វើគ្រប់បែបយ៉ាង ដើម្បីឲ្យនាងសប្បាយចិត្ត ដូចជាពេលនាងសម្រាក ពីការថតសម្តែង គាត់បានជួយច្របាច់ដៃឲ្យនាង បារម្ភសុវត្ថិភាព ការពារនាង ពេលខ្លះទៀត តែងតែបញ្ចេញកាយវិការគួរឲ្យអស់សំណើច និងតែងចំណាយពេលជាច្រើននៅជាមួយនាង។ ចំនុចនេះហើយទើបធ្វើឲ្យចំណងស្នេហា របស់ពួកគេ មិនអាចរង្គោះរង្គើបាន ហើយក៏រឹតតែធ្វើឲ្យនាង Cherry ស្រឡាញ់មិត្តប្រុសរបស់នាងខ្លាំងលើសដើមផងដែរ។ ហើយកាលពីប៉ុន្មានសប្តាហ៍មុននេះ នៅក្នុងគណនីអ៊ិនស្តាក្រាមរបស់សង្សារនាង បានបង្ហោះរូបថតនាង Cherry ពេលកំពុងថតរឿង ដែលមុខរបស់នាងមានស្នាមឆេះខ្លោច ហើយរូបលោកបានសរសេរថា "ក្តីស្រឡាញ់នៅតែមាន ទោះមុខអាក្រក់បែបនេះក៏ដោយ ក៏បងនឹងមើលថែអូនណា ស៊ូៗណា Cherry"។ ពាក្យទាំងនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម រំភើបចិត្តជំនួស ពេលឃើញមិត្តប្រុស បង្ហាញភាពផ្អែមល្ហែមចំពោះនាងបែបនេះ

ដោយសារតែទង្វើរបស់មិត្តប្រុសនាង បែបនេះហើយ បានធ្វើឲ្យនារីៗមិនតិចនាក់នោះទេ បានសរសើរ និងច្រណែន Cherry គ្រប់ៗគ្នាដែលបានសង្សារ ស្រឡាញ់នាងខ្លាំង និងថ្នាក់ថ្នមនាងដូចជាព្រះនាងរបស់គាត់៕

ចង់ដឹងថា នាង Apinya និងមិត្តប្រុស ផ្អែមល្ហែមជាមួយគ្នាយ៉ាងណា តោះមើលរូបថតរបស់ពួកគេទាំងអស់គ្នា៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload