តើ​អំបិល​ប៉ះ​ពាល់​ដល់​សុខភាព​របស់​លោក​អ្នក​យ៉ាង​ដូចម្ដេច​ខ្លះ?

អំបិល​គឺ​ជា​គ្រឿង​ផ្សំ​​ម៉្យាង​ដែល​ប្រើ​សម្រាប់​ផ្ដល់​រសជាតិ​ដល់​អាហារ​។ យ៉ាងណាមិញ​ ការ​ប្រើប្រាស់​អំបិល​ហួស​កម្រិត​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​លោក​អ្នក​ច្រើន​យ៉ាង។ ជា​ការពិត​ អំបិល​ជួយ​អោយ​រាងកាយ​របស់​លោក​អ្នក​រក្សា​នូវ​ជាតិ​ទឹក​ដែល​អាច​​ប៉ះ​ពាល់​ដល់​​មុខ​ងារ​នៃ​តម្រង​នោម​របស់​លោក​អ្នក។

នៅ​ពេល​ដែល​​​ជាតិ​ទឹក​ក្នុង​ខ្លួន​របស់​មនុស្ស​យើង​មាន​កម្រិត​ច្រើន​ពេក សម្ពាធ​ឈាម​របស់​លោក​អ្នក​នឹង​កើន​ឡើង។ វា​នឹង​ប៉ះពាល់​ដោយ​ប្រយោល​ដល់​សរីរាង្គ​ដទៃ​ទៀត​ជា​ច្រើន​​ដូច​ជា​ខួរ​ក្បាល សរសៃ​ឈាម​អាក់ទែ​ ព្រម​ទាំង​បេះដូង​។ ទាំង​នេះ​គឺ​ជា​អ្វី​ដែល​អំបិល​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​លោក​អ្នក។

ដូច្នេះ តើ​ក្នុង​មួយ​ថ្ងៃ លោក​អ្នក​ប្រើ​ប្រាស់​កម្រិត​អំបិល​ប៉ុន្មាន? មិន​លើស​ពី​ ៥ទៅ​៦​ក្រាម​! ជា​អកុសល​ ពួក​យើង​តែង​ប្រើប្រាស់​វា​ហួស​កម្រិត​ដែល​បាន​ណែនាំ។ ហេតុ​អ្វី​បាន​ជា​យើង​មិន​តាម​ដាន​ជាតិ​អំបិល​ក្នុង​ខ្លួន​របស់​យើង​? ពិត​មែន​ហើយ ភាគ​ច្រើន​បំផុត​នៃ​ជាតិ​អំបិល​បាន​មក​ពី​ដំណើរ​ការ​នៃ​អាហារ​ដែល​យើង​ទទួល​ទាន។ ម៉្យាង​ទៀត​អំបិល​បាន​លាក់​ខ្លួន​ក្នុង​នំ​ស្រួយ នំប៉័ង នំ​ដំឡូង​បារាំង​ ព្រមទាំង ម្ហូប​ដទៃ​មួយ​ចំនួន​ទៀត។ យ៉ាង​ណា​ក៏​ដោយ ពួក​យើង​អាច​ត្រួតពិនិត្យ​បាន​តែ​ម្ហូប​អាហារ​ដែល​បាន​រៀបចំ​នៅ​ផ្ទះ​ប៉ុណ្ណោះ​។

វា​​លំបាក​ក្នុង​ការ​ស្វែង​រក​បរិមាណ​អំបិល​ដែល​ផ្ទុក​ក្នុង​អាហារ​​លោក​អ្នក​ញ៉ាំ​នៅ​ខាង​ក្រៅ។ ម៉្លោះ​ហើយ ចូរ​ព្យាយាម​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​នៅ​ក្រៅ​ផ្ទះ។ បង្កើន​ការ​ចម្អិន​អាហារ​នៅ​ឯ​ផ្ទះ ហើយ​ព្យាយាម​កាត់​បន្ថយ​​បរិមាណ​អំបិល​ដែល​នឹង​ត្រូវ​ប្រើប្រាស់។

ឥឡូវ​នេះ​ ចូរ​ពិភាក្សា​ថា​តើ​អំបិល​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ដោយ​របៀប​ណា​ខ្លះ?

១. ដំបៅ​និង​មហារីក​ក្រពះ

បច្ចុប្បន្ន​នេះ នីដ្រាត​ដែល​នៅ​ក្នុង​អំបិល​អាច​បង្ក​អោយ​កើត​មហារីក​ក្រពះ។ ដូច​គ្នា​ផង​ដែរ​ អាហារ​ទាំងឡាយ​ណា​ដែល​មាន​ផ្ទុក​ជាតិ​ប្រៃ អាច​ធ្វើ​អោយ​រលាក​ភ្នាស​ខាង​ក្នុង​នៃ​ក្រពះ ហើយ​អាច​នឹង​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​នៃ​ជម្ងឺ​ដំបៅ​ក្រពះ​ដែល​អាច​នឹង​មិន​ជៀស​រួច។

តើ​អំបិល​ប៉ះ​ពាល់​ដល់​សុខភាព​របស់​លោក​អ្នក​យ៉ាង​ដូចម្ដេច​ខ្លះ?

២. អាច​ធ្វើ​អោយ​តម្រង​នោម​របស់​លោក​អ្នក​ខូច

ជាតិ​អំបិល​ប៉ះ​ពាល់​ដល់​តម្រង​នោម​របស់​លោក​អ្នក​ដោយ​វិធី​ច្រើន​យ៉ាង។ ដំបូង​បង្អស់ វា​ផ្ទុក​ជាតិ​អំបិល​នៅ​ក្នុង​តម្រង​នោម​របស់​លោក​អ្នក ហើយ​ការ​ផ្ទុក​ជាតិ​ទឹក​ច្រើន​ អាច​ធ្វើ​អោយ​សរសៃ​ឈាម​ក្នុង​តម្រង​នោម​​ចុះ​ខ្សោយ។ ម៉្លោះហើយ ជា​ការពិត​ពុំ​អាច​ប្រកែក​បាន ការ​ប្រើប្រាស់​បរិមាណ​អំបិល​ហួស​កំណត់ គឺ​ច្បាស់​ណាស់​ថា​នឹង​មាន​បញ្ហា​តម្រង​អោយ​ខាង​តែ​បាន។

តើ​អំបិល​ប៉ះ​ពាល់​ដល់​សុខភាព​របស់​លោក​អ្នក​យ៉ាង​ដូចម្ដេច​ខ្លះ?

៣. ធ្វើ​អោយ​សកម្មភាព​ខួរ​ក្បាល​របស់​លោក​អ្នក​ធ្លាក់​ចុះ

ការ​សិក្សា​ថ្មី​មួយ​បាន​អះ​អាង​ថា​ បរិមាណ​អំបិល​ច្រើន​ពេក អាច​ប៉ះ​ពាល់​ដល់​សកម្មភាព​ខួរ​ក្បាល។ អ្វី​ដែល​គួរ​អោយ​ភ្ញាក់​ផ្អើល​ជាង​នេះ​នោះ​គឺ វា​អាច​នឹង​បណ្ដាល​អោយ​កើត​មាន​ជម្ងឺ​វង្វេង។

តើ​អំបិល​ប៉ះ​ពាល់​ដល់​សុខភាព​របស់​លោក​អ្នក​យ៉ាង​ដូចម្ដេច​ខ្លះ?

៤. កម្រិត​ជាតិ​ស្ករ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង

ប្រសិន​បើ​លោក​អ្នក​មាន​ជម្ងឺ​ទឹក​នោម​ផ្អែម ការ​ប្រើប្រាស់​អំបិល​ច្រើន​ហួស​អាច​ប៉ះ​ពាល់​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​លោកអ្នក​ខ្លាំង​ឡើង។

តើ​អំបិល​ប៉ះ​ពាល់​ដល់​សុខភាព​របស់​លោក​អ្នក​យ៉ាង​ដូចម្ដេច​ខ្លះ?

 

.​ ឆ្អឹង

អ្នក​នឹង​បាត់​បង់​កាល់ស្យូម​នៅ​ក្នុង​ឆ្អឹង​របស់​លោក​អ្នក​ ប្រសិន​បើ​លោក​អ្នក​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង​ពេក។ ហើយ​វា​អាច​នាំ​លោក​អ្នក​អោយ​កើត​នូវ​ជម្ងឺ​ពុក​ឆ្អឹង។

តើ​អំបិល​ប៉ះ​ពាល់​ដល់​សុខភាព​របស់​លោក​អ្នក​យ៉ាង​ដូចម្ដេច​ខ្លះ?

.​ ហានិភ័យ​នៃ​ការ​កើន​ឡើង​នូវ​​ជម្ងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល

នៅ​ពេល​ដែល​សម្ពាធ​ឈាម​របស់​លោក​អ្នក​កើន​ខ្ពស់​ ហានិភ័យ​នៃ​ជម្ងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​បញ្ហា​សរសៃ​ឈាម​បេះដូង​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​កើន​ឡើង​យ៉ាង​ខ្លាំង​ផង​ដែរ។

. សម្ពាធ​ឈាម​របស់​លោក​អ្នក​នឹង​កើន​ឡើង

រាង​កាយ​របស់​លោក​អ្នក​អាច​ត្រូវ​ការ​ជាតិ​ដើម្បី​រំលាយ​អំបិល។ នេះ​ហើយ​ដែល​ធ្វើ​អោយ​រាងកាយ​របស់​លោក​អ្នក​រក្សា​នូវ​ជាតិ​ទឹក។ វា​អាច​ប៉ះពាល់​ដល់​កម្រិត​នៃ​ឈាម​របស់​លោក​អ្នក​ក្នុង​រយៈ​ពេល​វែង​ ហើយ​នឹង​ធ្វើ​អោយ​សម្ពាធ​ឈាម​របស់​លោក​អ្នក​កើន​ឡើង។

តើ​អំបិល​ប៉ះ​ពាល់​ដល់​សុខភាព​របស់​លោក​អ្នក​យ៉ាង​ដូចម្ដេច​ខ្លះ?

. បណ្ដាល​អោយ​ធាត់

អាហារ​ដែល​មាន​រស​ជាតិ​ប្រៃ ធ្វើ​អោយ​លោក​អ្នក​ញ៉ាំ​ទឹក​កាន់​តែ​ច្រើន។ នៅ​ពេល​ដែល​លោក​អ្នក​ជ្រើស​រើស​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ កាឡូរី វា​នឹង​ធ្វើ​អោយ​លោក​អ្នក​ធាត់។ ដូច​គ្នា​ដែរ​ដោយ​សារ​តែ​ការ​ផ្ទុក​ជាតិ​ទឹក​ច្រើន​​នឹង​ធ្វើ​អោយ​លោក​អ្នក​ចាប់​ផ្ដើម​ហើម។

តើ​អំបិល​ប៉ះ​ពាល់​ដល់​សុខភាព​របស់​លោក​អ្នក​យ៉ាង​ដូចម្ដេច​ខ្លះ?

ប្រភពៈ

ដោយៈ Gemini Fleta


  • តើ​អំបិល​ប៉ះ​ពាល់​ដល់​សុខភាព​របស់​លោក​អ្នក​យ៉ាង​ដូចម្ដេច​ខ្លះ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:បច្ចេកវិទ្យា
Tags: