ដល់ម្លឹង! ពាណិជ្ជករជនជាតិអង់គ្លេស ផ្តល់បណ្ណាការរាប់ម៉ឺនដុល្លារ រៀបការជាមួយនឹង កម្លោះថៃកម្មកររោងចក្រ កក្រើកពេញអនឡាញ

ថៃ ៖ តើស្នេហាជាអ្វី? គ្រាន់តែស្រលាញ់ភេទដូចគ្នាខុសដែរឬ? ជាក់ស្តែងដូចគូស្នេហ៍មួយគូ ដែលបុរសជាអ្នកជំនួញអង់គ្លេសម្នាក់ ស្រលាញ់កម្លោះជនជាតិថៃ រហូតឲ្យថ្លៃបណ្ណាការថ្លៃកប់ពពក និងកំពុងតែមានការចាប់អារម្មណ៍ជាច្រើន ពេញបណ្តាញសង្គមផងដែរ។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា គូស្នេហ៍ស្រលាញ់ភេទដូចគ្នា (ប្រុសស្រលាញ់ប្រុស) កំពុងតែធ្វើឲ្យមហាជនជាច្រើន​ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេទាំងពីរ បានស្រលាញ់គ្នាយ៉ាងស្មោះស្ម័គ្រ រហូតឈានដល់ការរៀបអាពាហ៍ពិពាហ៍ជាគូនឹងគ្នា។

ប្រភពបន្តថា បុរសពាណិជ្ជករ ឈ្មោះ Carl Eden អាយុ៣៥ឆ្នាំ មកពីអង់គ្លេស បានចាប់ចិត្តប្រតិព័ទ្ធ ទៅលើមិត្តប្រុសរបស់គាត់ ដែលជាកម្មកររោងចក្រជនជាតិថៃ ឈ្មោះ Chaiworawit Withaworn ឬហៅថា Tony អាយុ២៩ឆ្នាំ បានចាប់ដៃគ្នាចូលរោងការយ៉ាងអាធឹកអាធ័ម ក្នុងខេត្ត Prachin Buri នៃប្រទេសថៃ ហើយបានផ្តល់បណ្ណារការ ជាមួយនឹងចំនួនទឹកប្រាក់ ៥លានបាត (ប្រហែល ១៤,៣០០០ដុល្លារអាមេរិក) ថែមទាំងមាសប្រាក់ លុយសុទ្ធបន្ថែម ផ្ទះមួយខ្នង និងឡានមួយគ្រឿងផងដែរ។

យ៉ាងណាមិញ ទោះបីជាប្រទេសថៃ ពុំទាន់មានច្បាប់ទទួលស្គាល់អាពាហ៍ពិពាហ៍ សម្រាប់អ្នកដែលស្រលាញ់ភេទដូចគ្នាក៏ដោយ ក៏ពិធីមង្គលការ រវាងពួកគេទាំងគេទាំងពីរ ប្រព្រឹត្តិទៅជាធម្មតា តាមប្រពៃណីទំនៀមទំលាប់ថៃ គ្រាន់តែថាមិនបានហូរហែរច្រើនឡើយ ដោយគ្រាន់ហែរកូនកម្លោះ (កូនកម្លោះCarl) មកផ្ទះកូនក្រមុំ (កូនកម្លោះTony) រួចមានពិធីសែនព្រេងតិចតួចតែប៉ុណ្ណោះ។

ប្រភពបន្តទៀតថា បើតាមការសម្ភាសន៍សាកសួររបស់អ្នកការសែត រវាងនឹង Tony បានឲ្យដឹងថា រូបគាត់បានជួបលោក Carl តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយធ្វើការទាក់ទងគ្នាអស់រយៈពេល ៣ឆ្នាំ រហូតដល់មានឱកាស Carl បានមកលេងនៅថៃ ដែលកាន់តែធ្វើឲ្យស្នេហារបស់ពួកយើងទាំងពីរ កាន់តែស៊ីជម្រៅជាងមុន រហូតដល់មានថ្ងៃនេះ។

គួរបញ្ជាក់ដែរថា ភ្ញៀវប្រមាណជាង ៥០០នាក់ បានចូលរួមពិធី ញ៉ាំអាហារពេលល្ងាច ក្នុងពិធីរបស់ពួកគេទាំងពីរ យ៉ាងអាធឺកអាធ័មផងដែរ។ ដោយឡែក Tony ក៏មានគម្រោងនឹង ផ្លាស់ទៅរស់នៅជាមួយនឹង Carl ដែលជាស្វាមី នៅអង់គ្លេសផងដែរ ដើម្បីអាចជួយការងារ ប្តីរបស់គាត់បាន  រួមមានហាងផ្កា ហាងសម្រាប់ជួលលក់ និងផ្ទះល្វែងជួលលក់ផងដែរ៕

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គូររំលឹកដែរថា ទាក់ទងនឹងរឿងរ៉ាវដូចគ្នានេះដែរ  បានធ្វើឲ្យកក្រើកពេញ អនឡាញ ដោយសារតែពួកគេត្រៀមសម្រេចចិត្ត រស់នៅជាមួយគ្នាជាស្វាមីភរិយាពេញច្បាប់ ក្នុងពេលឆាប់ៗនេះ។

ចំពោះនាង Janjira Jaroensuk និងនាង Whan Keankan បានស្រឡាញ់គ្នារាប់ឆ្នាំ និងសាងអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម ជាមួយគ្នាជាច្រើនរាប់មិនអស់។ ហើយថ្មីៗនេះ ពួកគេក៏សម្រេចចិត្តចាប់ដៃគ្នា សាងជីវិតគ្រួសារតែម្តង។  

ក្នុងនោះដែរ ស្រីស្អាតទាំងពីរនាក់នេះ បានប្រាប់ឲ្យដឹងថា ពួកគេបានស្គាល់គ្នា គឺនៅពេល ដែលពួកគេបានចូលរួមកម្មវិធីមួយ ជាកម្មវីធីក្រុម Lesbain ប៉ុន្តែពេលដំបូងពួកគេ មិនបានចាប់អារម្មណ៍លើគ្នានោះទេ ព្រោះថាម្នាក់ៗសុទ្ធតែមានមិត្តប្រុស រួចអស់ទៅហើយ។ ក្រោយមក ពួកគេក៏បានបែកបាក់ជាមួយនឹងមិត្តប្រុស ហើយនៅពេលនោះ ពួកគេហាក់ដូចជាចង់សាកល្បង ស្រឡាញ់ភេទដូចគ្នាវិញ ថាវាយ៉ាងណា។ ដូច្នេះពួកគេក៏សាកទាក់ទងគ្នា តាមបណ្តាញសង្គម ហើយយូរៗទៅ ពួកគេកាន់តែស្រឡាញ់គ្នា និងយល់ចិត្តគ្នារឹតតែខ្លាំង។ រហូតដល់បច្ចុប្បន្ន ពួកគេក៏បានសម្រេចចិត្ត ចូលរោងការ និងមានគម្រោងយកកូនជាមួយគ្នាទៀតផង។

មិនតែប៉ុណ្ណោះ កាលពីថ្ងៃគម្រប់ខួប១ឆ្នាំនៃក្តីស្រឡាញ់ របស់គូស្នេហ៍មួយនេះ គឺអ្នកទាំងពីរបានផ្អែមល្ហែមដាក់គ្នា និងថែមទាំងសុំគ្នារៀបការ ដើម្បីដើរលើផ្លូវអនាគតរួមគ្នា។ ហើយកាលពីថ្មីៗនេះ ពួកគេក៏បានបង្ហោះរូបថត Pre Wedding ជាមួយគ្នាផងដែរ ដែលធ្វើឲ្យអ្នកលេងអ៊ិនធើណេត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដល់ម្លឹង! ពាណិជ្ជករជនជាតិអង់គ្លេស ផ្តល់បណ្ណាការរាប់ម៉ឺនដុល្លារ រៀបការជាមួយនឹង កម្លោះថៃកម្មកររោងចក្រ កក្រើកពេញអនឡាញ

ដល់ម្លឹង! ពាណិជ្ជករជនជាតិអង់គ្លេស ផ្តល់បណ្ណាការរាប់ម៉ឺនដុល្លារ រៀបការជាមួយនឹង កម្លោះថៃកម្មកររោងចក្រ កក្រើកពេញអនឡាញ

ដល់ម្លឹង! ពាណិជ្ជករជនជាតិអង់គ្លេស ផ្តល់បណ្ណាការរាប់ម៉ឺនដុល្លារ រៀបការជាមួយនឹង កម្លោះថៃកម្មកររោងចក្រ កក្រើកពេញអនឡាញ

ដល់ម្លឹង! ពាណិជ្ជករជនជាតិអង់គ្លេស ផ្តល់បណ្ណាការរាប់ម៉ឺនដុល្លារ រៀបការជាមួយនឹង កម្លោះថៃកម្មកររោងចក្រ កក្រើកពេញអនឡាញ

ដល់ម្លឹង! ពាណិជ្ជករជនជាតិអង់គ្លេស ផ្តល់បណ្ណាការរាប់ម៉ឺនដុល្លារ រៀបការជាមួយនឹង កម្លោះថៃកម្មកររោងចក្រ កក្រើកពេញអនឡាញ