ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​៖​អរគុណ​ចំពោះ​ទឹកចិត្ត និង​ឆន្ទៈ​យុវជន ដែល​ជ្រើស​រើសយក CPP

ភ្នំពេញ:
ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​ក្រុមការងារ ថ្នាក់កណ្តាល​ចុះជួយ ខេត្តកំពង់ចាមនិង​ត្បូងឃ្មុំ​ទទួលបន្ទុក ការងារ​យុវជន ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់យុវជន គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់ឃុំ ថ្នាក់ភូមិ នៅ​ស្រុក​ជើងព្រៃខេត្តកំពង់ចាម ថ្ងៃទី ៧ ខែឧសភា​​ឆ្នាំ​២០១៦ នេះ បាន​ថ្លែងអំណរគុណ​ចំពោះទឹកចិត្ត និង​ឆន្ទៈ​យុវជន ដែល​បានជ្រើសរើស​ក CPP ។

 ឯកឧត្តម ហ៊ុន​ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា "​សូម​ថ្លែងអំណរគុណ ចំពោះ​ទឹកចិត្តនិង​ឆន្ទៈ​របស់​យុវជន ដែល​បានជ្រើសរើស​ចូលរួម ជាមួយ​គណ​ប្ស​ប្រជាជនកម្ពុជា ដោយ​ស្ម័គ្រចិត្ត និង​បាន​ចំណាយ​កម្លាំង កាយ​ចិត្ត និង​ពេលវេលាដើម្បី​បម្រើ​កិច្ចការបក្ស និង​ប្រជាពលរដ្ឋ ដែល​នេះ គឺជា​ការងារ​ដ៍​សំខាន់ណាស់ ក្នុង​ការប្រើ​យន្តការ​សរុប កម្លាំង​សរុប​ដើម្បី ជម្រុញ​ការងារ​ឱ្យ បានរលូន​និង​ជោគជ័យ​"​។

​ឯកឧត្តម បាន​បន្តទៀតថា "​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​បង្កើត​មុនគេ ជា​យូមកហើយ​ដែល យុវជន​ជំនាន់​មុន​បាន​ចូលរួម​រំដោះ​​ប្រទេសជាតិ បម្រើប្រជាជនបាន​បង្កើត និង​បន្សល់ទុក​នូវ​ស្នាដៃ ជាច្រើន​សម្រាប់ មនុស្ស​ជំនាន់ក្រោយ​។ គណបក្ស​ប្រជាជន​បានឈ្នះ​ជា​បន្តបន្ទាប់ និង​បន្ត​ឈ្នះ ដោយ​កត្តា​ខ្លួនយើង ក្នុងនោះ គឺ​រាជរដ្ឋាភិបាល​បាន​ខិតខំ ដោះស្រាយ និង​ធ្វើ​ការងារ​ច្រើនណាស់និង​បន្តធ្វើ​​សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​"​។

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​ក្រុមការងារ ថ្នាក់កណ្តាល​ចុះជួយ ខេត្តកំពង់ចាមនិង​ត្បូងឃ្មុំ បានបញ្ជាក់​បន្ថែមថា​"​លើសពីនេះ​បក្ស​​របស់​យើង មានអ្នកដឹកនាំ​ប្រកបដោយ​ការ ទទួលខុសត្រូវ និង​បាន​គិតពី​ផល​ប្រ​យោ​ជ​ន៏​ជាតិ និងប្រជាជន​ជាធំ​។ យុវជន​ត្រូវមាន​ទំនុកចិត្ត និង​ក្តីសង្ឃឹម​ចំពោះ​គណបក្ស និង​ត្រូវបន្តធ្វើ​អំពើ​ល្អ ក្នុង​អត្តសញ្ញាណ​បក្ស និង​សូមឱ្យ​ស្មារតី ទឹកចិត្ត​និង​ឆន្ទៈ​នេះ​ស្ថិតក្នុងបេះដូង​របស់​យើង​​ទាំងអស់គ្នា​" ៕R​