Ibrahimovic ជាប់ជាកីឡាករល្អប្រចាំក្នុងលីក Ligue 1 បារាំង

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបម្ចាស់ជើងឯកបារាំង Paris Saint-Germain (PSG) គឺកីឡាករអន្តរជាតិស៊ុយអែត Zlatan Ibrahimovic ត្រូវបានបោះឆ្នោត ឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំនៅក្នុងលីកកំពូលបារាំង ជាលើកទី ៣ កាលពីយប់ម្សិលមិញ។
Zlatan-Ibrahimovic
Ibrahimovic លេងបាន ២៩ ប្រកួតក្នុង Ligue 1 ស៊ុតបញ្ចូលទីបាន ៣៥ គ្រាប់ ខណៈរូបគេ ត្រូវបានគេបោះឆ្នោតឲ្យឈ្នះលើមិត្តរួមក្រុមរបស់ខ្លួន គឺកីឡាករអាហ្សង់ទីន Angel di Maria, ខ្សែបម្រើ Lassana Diarra របស់ក្រុម Marseille និងខ្សែបម្រើស្លាប Hatem Ben Arfa របស់ក្រុម Nice។

កីឡាករវ័យ៣៤ឆ្នាំរូបនេះ ធ្លាប់ឈ្នះពានរង្វាន់នេះ ២ ដង កាលឆ្នាំ២០១៣ និង ២០១៤ ប៉ុន្តែឆ្នាំ ២០១៥ បានទៅខ្សែប្រយុទ្ធ Alexandre Lacazette របស់ក្រុម Lyon ។

អតីតកីឡាករក្រុម AC Milan រូបនេះ ក៏បានឈ្នះពានក្រុមល្អប្រចាំឆ្នាំ (Best Team of the Year) ១ ទៀតផងដែរ ជាមួយ PSG។

Zlatan Ibrahimovic បានជួយឲ្យ PSG លើកពាន ២ គឺពាន French Cup កាលខែមុន និងឈ្នះ Ligue 1 សម្រាប់រដូវកាលនេះ៕