​ខ្មាស​គេ​ហួស​ព្រោះ​ច្រឡំ​លើក​ព​បុរស​​​​៤៦​​​​​​ឆ្នាំ ថា​ជា​​ក្មេង​ប្រុស​​​អាយុ​៦​ឆ្នាំ​

សហគ្រិន​ស្ត្រី​​ម្នាក់​​​មក​ពី​អង់គ្លេស​បាន​បង្ហាញ​​​​​​​លើក​ឡើង​ពី​​រឿង​​អាម៉ាស់​​​មួយ​របស់​នាង​នៅ​ចំពោះ​មុខ​អ្នក​ជំនួញ​ផ្សេង​ៗ​ទៀត​​​​​អំឡុង​ពេល​​ធ្វើ​​សន្និសីទ​​​​សហគ្រិន​​នៅ​ប្រទេស​វៀតណាម​ដោយ​​យល់​ច្រឡំ​បុរស​ម្នាក់​​វ័យ​៤៦​ឆ្នាំ​ម្នាក់​​ថា​ជា​ក្មេង​ប្រុស​​អាយុ​​៦​ឆ្នាំ​​។

 

​ខ្មាស​គេ​ហួស​ព្រោះ​ច្រឡំ​លើក​ព​បុរស​​​​៤៦​​​​​​ឆ្នាំ ថា​ជា​​ក្មេង​ប្រុស​​​អាយុ​៦​ឆ្នាំ​
 

តាម​ការ​ចុះ​ផ្សាយ​របស់​ asiancorrespondent អំឡុង​ពេល​អ្នក​ស្រី​Michelle Mone ​ស្ថាបនិក​នៃ​​ក្រុមហ៊ុន​ ខោ​អាវ​​​ក្នុង​ស្ត្រី​ Ultimo ​​​កំពុង​​​ឈរ​លើ​​ឆាក​សន្និសីទ​ ពេល​នោះ​មាន​បុរស​ម្នាក់​​ដើរ​សំដៅ​មក​​ហុច​​ផ្កា​ឲ្យ​នាង​ជា​ការ​ស្វាគមន៍​។

 

ដោយ​គិត​ថា​​​បុរស​​​នោះ​​ជា​ក្មេង​ប្រុស​ Mone បាន​លើក​​​ព​បុរស​នោះ​ឡើង​​និង​​ថត​រូប​​បង្ហោះ​ទៀត​​ផង​នៅ​​ពី​មុខ​​​អ្នក​ទស្សនា​​ប្រមាណ​៣​ពាន់​ទៀត​ផង។

 

នៅ​ពេល​​ដែល​​ភរិយា​របស់​បុរស​ខាង​លើ​និយាយ​ថា “នោះ​គឺ​​​ប្ដី​​របស់​ខ្ញុំ” ទើប​ Mone ​ដឹង​​។

 

​ខ្មាស​គេ​ហួស​ព្រោះ​ច្រឡំ​លើក​ព​បុរស​​​​៤៦​​​​​​ឆ្នាំ ថា​ជា​​ក្មេង​ប្រុស​​​អាយុ​៦​ឆ្នាំ​
 

ក្រោយ​​ជួប​ហេតុការណ៍​ខាង​លើ សហគ្រិន​វ័យ​៤៤​ឆ្នាំ Mone បាន​សរសេរ​​បង្ហោះ​​លើ​គណនី​Twitter ​​របស់​ខ្លួន​ថា “គ្រប់​គ្នា​គិត​ថា​វា​គួរ​ឲ្យ​អស់​សំណើច​ រួម​ទាំង​គាត់​​ផង​ដែរ “។ ក្រោយ​មក​​​​ក៏​មាន​​អ្នក​លេង​អ៊ីនធឺណិត​មួយ​ចំនួន​បាន​សរសេរ​​​បញ្ចេញ​មតិ​យោបល់​​​ពី​រឿង​ខាង​លើ​​ផង​ដែរ៕

​ខ្មាស​គេ​ហួស​ព្រោះ​ច្រឡំ​លើក​ព​បុរស​​​​៤៦​​​​​​ឆ្នាំ ថា​ជា​​ក្មេង​ប្រុស​​​អាយុ​៦​ឆ្នាំ​
​ខ្មាស​គេ​ហួស​ព្រោះ​ច្រឡំ​លើក​ព​បុរស​​​​៤៦​​​​​​ឆ្នាំ ថា​ជា​​ក្មេង​ប្រុស​​​អាយុ​៦​ឆ្នាំ​

ចុចអាន៖  រូប​ពិត​តិច​ច្រឡំ​ថា​កែ​ច្នៃ​ក្នុង​ Photoshop ចុះ!

 

ប្រែ​សម្រួល៖ មាន​ រតនា
ប្រភព៖ asiancorrespondent ​​​​​​​​​​​​