សួរ​ខ្លួន​ឯង​ ៣សំណួរ​នេះ បើ​ចង់​ជោគជ័យ​ក្នុង​ការសិក្សា

បើ​ចង់​ជោគជ័យ​ក្នុង​ការ​សិក្សា សិស្សានុសិស្ស​ត្រូវ​សួរ​ខ្លួន​ឯង​បី​សំណួរ​នេះ គឺ​ខ្ញុំ​ជា​នរណា? ខ្ញុំ​នៅ​ទីណា?​ ខ្ញុំ​ចង់​ទៅ​ទីណា​? នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្ដម រស់ សាលីន នាយក​ខុទ្ទកាល័យ​ក្រសួង ​អប់រំ ​យុវជន និង​កីឡា។

 

ក្នុង​សិក្ខាសាលា “រៀន​ពូកែ និង ពូកែ​រៀន” នៅ​​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (តិចណូ) កាល​ពី​ម្សិលមិញ អ្នកនាំពាក្យ​ ក្រសួង​អប់រំ​យុវជន និង​កីឡា​រូប​នេះ បាន​ថ្លែង​​ថា ៖

 

សួរ​ខ្លួន​ឯង​ ៣សំណួរ​នេះ បើ​ចង់​ជោគជ័យ​ក្នុង​ការសិក្សា​ឯកឧត្ដម រស់ សាលីន នាយក​ខុទ្ទកាល័យ​ក្រសួង ​អប់រំ ​យុវជន និង​កីឡា

 

- ទី១ ខ្លួន​ឯង​​ជា​នរណា? ហើយ​មាន​កាតព្វកិច្ច​អ្វី? ចម្លើយ​គឺ​យើង​ជា​សិស្ស​ ដែល​មាន​កាតព្វកិច្ច​ត្រូវ​រៀន​ មិន​មែន​ភារកិច្ច​ទេ។ កាល​ណា​យើង​ជា​សិស្ស​ចូល​​ថ្នាក់​រៀន គឺ​យើង​ស្មើ​គ្នា។ អ៊ីចឹង​ជោគជ័យ​ចាប់​ផ្ដើម​ដុះ​​ពន្លក​ ចាប់​ពី​ពេល​នេះទៅ​​ហើយ។

 

- ទី​២ ខ្លួន​ឯង​នៅ​ទីណា? មានន័យ​ថា មនុស្ស​ម្នាក់ៗ​ត្រូវ​ឆ្លង​កាត់​ជីវិត​បី​នៃការ​សិក្សា រួម​មាន ការ​សិក្សា​មូលដ្ឋាន (ទី​១ដល់ទី១២) ការ​សិក្សា​ដើម្បី​ជំនាញ​ក្នុង​ជីវិត (ឧត្ដមសិក្សា)​ និង​អាជីព​ការងារ។ យើង​ត្រូវ​សួរ​ខ្លួនឯង​បន្ត​ទៀត​ថា យើង​​កំពុង​ឋិត​ក្នុង​កម្រិត​ណា និង​ត្រូវ​បន្ត​ទៅ​ណា?​

 

- ទី៣ ខ្លួន​ឯង​ចង់​ទៅ​ណា? ចង់​បាន​អាហារូបករណ៍​ទៅ​បរទេស ចង់​ក្លាយ​ជា​វិស្វករ ឬ​វេជ្ជបណ្ឌិត។ល។ វា​ជួយ​អ្នក​ឲ្យ​យើង​ពុះពារ​ជម្នះ​ភាព​លំបាក​ផ្សេងៗ ដើម្បី​ឲ្យ​​ដល់​គោល​ដៅ​របស់​យើង។

 

លោក រស់​ សាលីន ជា​អតីត​សិស្ស​ពូកែ​គណិតវិទ្យា និង​អក្សរសាស្ត្រខ្មែរ នៃ​វិទ្យាល័យ​ស្រីសន្ធរ ខេត្ត​កំពង់ចាម ហើយ​​ក៏​ធ្លាប់​ធ្វើ​ជា​សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ​ ពី​ឆ្នាំ ២០០៤​ ដល់ ឆ្នាំ២០១២ និង​ធ្លាប់​ឆ្លង​កាត់​​ការងារ​ក្នុង​ស្ថាប័ន​រដ្ឋ-ឯកជន​ផ្សេងៗ ជាច្រើន​ទៀត៕

 

ចុចអាន៖ ឱកាស​សិក្សា​​រយៈពេល​​ខ្លី​​នៅ​សាកលវិទ្យាល័យ​ Chulalongkorn ប្រទេស​ថៃ

ចុចអាន៖ ចំណាយ ៦០ម៉ឺន​ដុល្លារ ​លើ​គម្រោង១ ក្នុង​ពន្ធនាគារ​កម្ពុជា

 

អត្ថបទ៖ ឆៃ យ៉ារិទ្ធ