បុរស​ពិការ​ជើង​ម្នាក់​ត្រូវ​រថយន្ត​ស្ទួ​ច​បើក​កិន​បែកក្បាល និង ធ្លាយ​ពោះវៀនចេញ​ក្រៅ​ស្លាប់

មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់និងសង្វេគមួយបានកើតឡើងទៅលើបុរសពិការជើងម្នាក់ដែលជាជនអនាថាបានដើរឆ្លងផ្លូវដោយកាន់ឈើច្រត់ហើយត្រូវរថយន្តស្ទួចមួយគ្រឿងបានបើកកិនបែកក្បាលធ្លាយខួរនិងធ្លាយពោះវៀនចេញ មកក្រៅបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកឯរថយន្តបង្កបើកគេចខ្លួនបាត់ស្រមោល ។

បុរស​ពិការ​ជើង​ម្នាក់​ត្រូវ​រថយន្ត​ស្ទួ​ច​បើក​កិន​បែកក្បាល និង ធ្លាយ​ពោះវៀនចេញ​ក្រៅ​ស្លាប់

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងជាង ៥ ព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នៅមុខសណ្ឋាគាររីវើផាឡេស ក្រោមស្ពានជ្រាយចង្វា ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅពេលកើតហេតុគេឃើញជនរងគ្រោះដើរពីត្បូងទៅជើងលុះមកដល់មុខសណ្ឋាគារ រីវើផាឡេសក៏ឆ្លងផ្លូវហើយត្រូវរថយន្តស្ទួចបើកមកពីក្រោយបុកនឹងកិនពីលើបែកក្បាលស្លាប់ភ្លាមៗតែម្ដងរួចរថយន្តបានបន្ថែមល្បឿនគេចខ្លួនបាត់ ។

ដោយសារតែនៅព្រឹកព្រលឹមនៅតាមផ្លូវនៅមានសភាពស្ងប់ស្ងាត់ទើបគ្មានអ្នកណាឃាត់រថយន្តនោះបាន ៕ សុថាត់