ក្រោយ​ពី​កូន​ប្រុស​របស់​គាត់​បាន​បាត់​ខ្លួន​នៅ​សមុទ្រអស់​ពេល​៩​ខែ​​ស្រាប់​តែ​អ្នក​ស៊ើបអង្កេត​បាន​ប្រាប់​ថា….

តើអ្នកធ្លាប់បានគិតដល់ពាក្យចុងក្រោយដែលអ្នកនឹងប្រាប់ដល់មនុស្សជាទីស្រលាញ់របស់អ្នកទេ? ខ្ញុំដឹងថាវាជាសំណួរតក់ស្លុតមួយ ប៉ុន្តែខ្ញុំមានអារម្មណ៍គិតថាវាជារឿងមួយដែលមនុស្សគ្រប់គួរតែគិតដល់ដើម្បីចៀសវាងការស្ដាយក្រោយដោយមិនបាននិយាយ។ ខ្ញុំមិនបានស្គាល់ មិនបានដឹងអំពីអ្នកទេ ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកថាបើចំពោះខ្ញុំវិញខ្ញុំនឹងប្រាប់អ្នកដែលខ្ញុំស្រលាញ់អោយដឹងពីទំហំនៃការស្រលាញ់របស់ខ្ញុំមានចំពោះគេ។ ជាអាទិ៍ ចំពោះនារីជាម្ដាយម្នាក់រស់នៅក្នុងរដ្ឋ Florida បានប្រាប់នូវការស្រលាញ់ដែលគាត់មានចំពោះកូនប្រុសរបស់គាត់មុនពេលសោកនាដកម្មមួយបានកើតឡើង។

កាលពី៩ខែមុន Perry Cohen និង មិត្តភ័ក្ដិរបស់គាត់ Austin Stephanos បានវង្វេងបាត់ខ្លួននៅឯសមុទ្រ។ កាលណោះពួកគេបានសម្រេចចិត្តទៅជិះទូកដើម្បីស្ទូចត្រី តែជាអកុសលពួកគេមិនអាចត្រលប់មកវិញបានឡើយ។ បើទោះជាតាំងពីការបាត់ខ្លួនរបស់ពួកគេគ្មានសញ្ញាណាមួយអាចបញ្ជាក់ថាពួកគេអាចនឹងត្រូវគេរកឃើញក៏ដោយ ក៏ថ្មីៗនេះមាននាវិកទូកម្នាក់បានរកឃើញទូកតូចរបស់ពួកគេដែលមានចម្ងាយប្រហែល ១០០មាយល៍ពីឆ្នេរមួយមានឈ្មោះថា  Bermuda។ ក្នុងទូកគេឃើញមានដងសន្ទូចពីរ ប្រអប់ពីរ ព្រមទាំងiPhone របស់ Perry។

អ្នកស៊ើបអង្កេតសង្ឃឹមថា iPhone ដែលបានរកឃើញនឹងអាចប្រើប្រាស់ដើម្បីរកឃើញនូវទីតាំងចុងក្រោយរបស់ពួកគេមុនពេលបាត់ខ្លួនបាន។ ពួកគេបានខិតខំធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយនឹងក្រុមហ៊ុន Apple ក្នុងគោលបំណងសង្គ្រោះទិន្នន័យនៃ iPhone ដែលបានចូលទឹកខូចនោះ។

ចំពោះឪពុកម្ដាយរបស់ក្មេងទាំងពីរ បើទោះជាពួកគេដឹងថាកូនរបស់ពួកគេអាចនឹងស្លាប់នៅឯសមុទ្រក៏ដោយ ក៏ពួកគេនៅតែរំពឹងថាពួកគេអាចនៅមាននៅរស់រៀនមានជីវិត ហើយពួកគាត់នៅតែមិនអាចស្ងប់ចិត្តបានឡើយបើសិនជាពួកគាត់មិនអាចដឹងថាតើមានរឿងអ្វីកើតឡើងចំពោះកូនរបស់ពួកគាត់អោយពិតប្រាកដ។

សារចុងក្រោយដែលPerry បានសរសេរអោយម្ដាយរបស់គាត់គឺពិតជាគួរអោយរន្ធត់ចិត្តណាស់។
“ម៉ាក់ នេះគឺPerry! Ipad របស់កូនអស់ថ្មហើយ។ កូននឹងទាក់ទងទៅម៉ាក់នៅពេលក្រោយ។ ស្រលាញ់ម៉ាក់!”

ក្រោយមកស្ត្រីជាម្ដាយបានឆ្លើយតបថា “Ok! ម៉ាក់ចង់អោយកូនមកគេងផ្ទះនៅយប់នេះ។ ម៉ាក់នឹកកូន។”

វាពិតជាញាប់ញ័រក្នុងចិត្តណាស់ក្នុងការដែលឃើញម្ដាយនិងកូនស្រលាញ់គ្នាយ៉ាងនេះ ហើយមិនគួរមានរឿងរ៉ាវសោកនាដកម្មមកបំបែកពួកគេយ៉ាងនេះសោះ។ ខ្ញុំពិតជាសង្ឃឹមយ៉ាងមុតមាំថាអ្នកស្រាវជ្រាវអាចជួយស្វែងរកពួកគេឃើញ។

ចូរចែករំលែករឿងរ៉ាវសោកសង្រេងនេះទៅដល់មិត្តភ័ក្ដិនិងគ្រួសាររបស់លោកអ្នកបានដឹងផងដើម្បីជាការចូលរួមបន់ស្រន់អោយពួកគេនៅមានជីវិត។

ប្រភព ៖
ប្រែសម្រួល ៖ Gemini Fleta

 


  • ក្រោយ​ពី​កូន​ប្រុស​របស់​គាត់​បាន​បាត់​ខ្លួន​នៅ​សមុទ្រអស់​ពេល​៩​ខែ​​ស្រាប់​តែ​អ្នក​ស៊ើបអង្កេត​បាន​ប្រាប់​ថា….已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ជីវិតនិងសង្គម
Tags: