Man Utd យក​ឈ្នះ​ទាំង​ប្រផិត​ប្រផើយ​លើ​ Arsenal

កាល​ពី​យប់​មិញ​ក្លឹប​បិសាច​ក្រហម​ Manchester United ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​បាន​បំបាក់​ភ្ញៀវ​កាំភ្លើង​ធំ​ Arsenal ដោយ​លទ្ធផល​ប្រកៀក​ប្រកិត​គ្នា​៣​ទល់​នឹង​២​ ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​ក្លឹប​ Man Utd ចាប់​ផ្ដើម​នាំ​មុខ​មុន​នៅ​នាទី​២៩​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Marcus Rashford ខណៈ​នៅ​នាទី​៣២​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ដដែល​បន្ត​រក​គ្រាប់​ទី​២​ឲ្យ​ Man Utd បាន​ដោយ​ជោគជ័យ​ ។ តែ​យ៉ាង​ណា​មុន​បញ្ចប់​ការ​ប្រកួត​តង់​ទី​១​ពោល​គឺ​នៅ​នាទី​៤០​ខ្សែ​ប្រយុទ្ធ​របស់​ Arsenal គឺ​កីឡាករ​ Danny Welbeck រក​បាន​មួយ​គ្រាប់​មក​វិញ​ ។

ចូល​ដល់​តង់​ទី​២​នៅ​នាទី​៦៥​ក្លឹប​ Man Utd រក​បាន​មួយ​គ្រាប់​នាំ​មុខ​បន្ថែម​ទៀត​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Ander Herrera ប៉ុន្តែ​ត្រឹម​៤​នាទី​បន្ទាប់​ Arsenal ក៏​អាច​រក​បាន​គ្រាប់​ទី​២​របស់​ខ្លួន​ដែល​​នោះ​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​ Mesut Ozil ។

យើង​ឃើញ​ទោះ​ជា​ឈ្នះ​យប់​មិញ​ក្ដី​តែ​ Man Utd នៅ​តែ​ឈរ​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៥​នៅ​ឡើយ​ដោយ​មាន​៤៤​ចាញ់​ក្រុម​ចំណាត់​ថ្នាក់​ទី​៤​ Man City ដែល​មាន​៤៧​ពិន្ទុ​ ។

អត្ថបទ​ ៖ វិចទ័រ


  • Man Utd យក​ឈ្នះ​ទាំង​ប្រផិត​ប្រផើយ​លើ​ Arsenal已关闭评论
  • 26 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ចំនេះដឹង
Tags: